Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលនានានៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ សមិទ្ធផលនានា ដែលត្រូវបានសម្ពោធ អោយប្រើប្រាស់នាពេលនេះរួមមាន អគារបញ្ជាការដ្ឋានអង្គរក្ស, អគារការិយាល័យទទួលភ្ញៀវ សម្រាប់ការស្នាក់នៅ បំពេញការងារ របស់នាយទាហាន ពលទាហាន រួមនឹងមធ្យោបាយ សម្ភារៈផ្សេងៗជាច្រើនទៀត ដែលបានចំណាយទឹកប្រាក់ប្រមាណជាង ៤ លានដុល្លាអាមេរិក ដែលបានមកពីការចូលឧបត្ថម្ភពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេសសម្រាប់បំពេញបេសកកម្មការពារជាតិ ការពារប្រមុខដឹកនាំ សុខសន្តិភាព នៅក្នុងសង្គម។ ទីតាំងអគារទីបញ្ជាការដ្ឋានអង្គរក្សនេះ អតីតជាតំបន់បឹង ដែលប្រឈមនឹងការបាក់ស្រុត ដូច្នេះហើយក្នុងឆ្នាំ ២០១៨ នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអនុញ្ញាតឱ្យធ្វើការសាងសង់ទីតាំងនេះឡើងវិញ…
– សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ – អង្គសន្និសីទទាំងមូល ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី ២ ស្តីពី កិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍ឤស៊ាន ក្រោមប្រធានបទ៖ អភិវឌ្ឍធនធានមនុស្ស ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ដែលបានរៀបចំឡើងរយៈពេលពីរថ្ងៃនេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកទេសចរ ណ៍នៃបណ្តាប្រទេសសមាជិកឤស៊ាន ព្រមទាំងដៃគូឤស៊ាន មានឤស៊ាន-ចិន និងឤស៊ាន-ជប៉ុន។ ខ្ញុំក៏សូមអរគុណដល់ក្រសួង ស្ថាប័ន សមាគមទេសចរណ៍ជាតិ-អន្តរជាតិ សាកលវិទ្យាល័យនានាក្នុងតំបន់ ចំពោះការចូលរួមជាភ្ញៀវកិត្តិយស និងជាវាគ្មិន នៃកិច្ចពិភាក្សាក្នុងកម្មវិធីសន្និសីទអន្តរជាតិនេះ។ វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជា មាសបៃតង និងជាការនាំចេញនៅនឹងកន្លែង ដែលបានចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតប្រាក់ចំណូល បង្កើតឱកាសការងារ បង្កើនការវិនិយោគក្នុងប្រទេស លើកកម្ពស់ការថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ និងធម្មជាតិ ចូលរួមកាត់បន្ថយការកើនឡើងកំដៅភពផែនដី និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ ជាងនេះទៀត វិស័យទេសចរណ៍ក៏ជាកត្តាមួយសំខាន់ ក្នុងការចូលរួមជំរុញសកលភាវូបនីយកម្ម សមាហរណកម្មតំបន់ ការផ្សារភ្ជាប់គ្នារវាងប្រជាជាតិ និងប្រជាជាតិ។ ផ្អែកលើតួនាទីដ៏សំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលនយោបាយអភិវឌ្ឍវិស័យទេសចរណ៍របស់ខ្លួន តាមទស្សនាទាន ស្អាត និងបៃតង ឈរលើគោលការណ៍ចីរភាព និងការទទួលខុសត្រូវ ដែលបង្ហាញពី ទស្សនៈអភិវឌ្ឍ និងអភិរក្ស។ ក្នុងកម្រិតពិភពលោក វិស័យទេសចរណ៍ ត្រូវបានចាត់ទុក ជាវិស័យដែលមានភាពធន់នឹងវិបត្តិ ជាសសរស្តម្ភទ្រទ្រង់កំណើនសេដ្ឋកិច្ចពិភពលោក និងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ជាក់ស្តែង ទោះបីបច្ចុប្បន្ននេះ មានអស្ថិរភាពក្នុងប្រទេសមួយចំនួន…
មុនចាប់ផ្ដើម ចង់សួរសំណួរសំខាន់មួយទៅកាន់ក្មួយៗ តើក្បែរភ្លឺនេះ រុស្សី និងអេហ្ស៊ីប អ្នកណាឈ្នះ? … អរគុណហើយ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកកាន់ខេត្តតាកែវដើម្បីជួបជុំជាមួយនឹងក្មួយៗ ជាកម្មករ/ការិនីដែលនៅទីនេះ ហើយបើទោះបីថា ក្មួយៗបានទន្ទឹងរង់ចាំយូរបន្តិច ប្រៀបធៀបនឹងពេលពូចេញដំណើរ ការចាប់ផ្ដើមនៅទីក្រុងភ្នំពេញ ខេត្តកណ្ដាល និងទៅខេត្តផ្សេងទៀត ដូចជាខេត្តព្រះសីហនុ ខេត្តស្វាយរៀង ខេត្តកំពង់ចាម។ បើទោះបីការរង់ចាំនោះត្រូវបានមកយឺតបន្តិច ប៉ុន្តែពាក្យដែលគេថាមកយឺត ប្រសើរជាងមិនមក។ ថ្ងៃនេះ បើទោះបីជាមកយឺតបន្តិចក៏គង់ថាយើងមានឱកាស យើងបានជួបជុំគ្នានៅទីនេះ។ ពូសូមថ្លែងនៅអំណរគុណចំពោះក្មួយៗទាំងអស់ ដែលបានមកចូលរួមនៅក្នុងថ្ងៃនេះ ហើយក៏សូមថ្លែងអំណរគុណ និងស្វាគមន៍ ចំពោះវត្តមានរបស់ម្ចាស់រោងចក្រទាំងអស់ ហើយអរគុណចំពោះការដែលផ្ដល់ឱកាសអោយកម្មករ/ការិនី បានមកជួបជាមួយខ្ញុំនៅថ្ងៃនេះ បន្ថែមដោយល្ងាចនេះ ទទួលបាននូវការឈប់សម្រាករយៈពេលមួយល្ងាចទៀត ដោយមានប្រាក់ឈ្នួលពេញ។ តាកែវនឹងទទួលបានការវិនិយោគបន្ថែម បន្ទាប់ពីផ្លូវជាតិលេខ ២ និងលេខ ២២ បានកែលម្អ ខ្ញុំពិតជាមានអារម្មណ៍រីករាយ បន្ទាប់ពីគោលនយោបាយពង្រាយសាលារៀនតាមមូលដ្ឋាន គោលនយោបាយពង្រាយរោងចក្រ ដើម្បីដោះស្រាយការងារធ្វើ និងបង្កើតប្រាក់ចំណូល នៅតាមបណ្ដាខេត្ត បាន និងកំពុងវិវឌ្ឍទៅបានយ៉ាងល្អប្រសើរ។ សង្ឃឹមថា ខេត្តតាកែវរបស់យើងនេះ នឹងក្លាយទៅជាខេត្ត ដែលទទួលបានការវិនិយោគបន្ថែមទៀត…