Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដែលបានមកចូលរួមក្នុង “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសាលាយុត្តិធម្ម” ដែលជាទីតាំងបម្រើការងារថ្មីរបស់សាលាដំបូង និង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងរបស់សាលាឧទ្ធរណ៍ និង មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង ដែលជាការរួមចំណែក ក្នុងការធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ស្ថិរភាពសង្គម។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សមិទ្ធផលនានា ដែលសាលាជម្រះក្តី និង អយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ សម្រេចបានរហូតមកទល់ពេលនេះ។ បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រព័ន្ធតុលាការកម្ពុជា ត្រូវបានបង្កើតឡើងវិញនៅឆ្នាំ ១៩៨០ ដោយក្រឹត្យរបស់ក្រុមប្រឹក្សារដ្ឋ។ នៅសម័យនោះ កម្ពុជាបានបង្កើតឱ្យមាន “តុលាការប្រជាជនបដិវត្តខេត្ត-ក្រុង” ដែលមានតែមួយថ្នាក់ប៉ុណ្ណោះ។ នៅឆ្នាំ ១៩៨២ តុលាការនេះ ត្រូវបានប្តូរឈ្មោះទៅជា “តុលាការប្រជាជនខេត្ត-ក្រុង និង អយ្យការអមតុលាការប្រជាជនខេត្ត-ក្រុង”។ នៅឆ្នាំ ១៩៨៥ “តុលាការប្រជាជនកំពូល” និង “មហាអយ្យការអមតុលាការប្រជាជនកំពូល” ត្រូវបានបង្កើតឡើង ដោយក្រឹត្យឆ្នាំ ១៩៨៥។…
ថ្ងៃនេះ អាចថាអ្នកស្វាយរៀងបំបែកឯកទគ្គកម្មបានហើយ។ ថ្ងៃមុនថា ខេត្តតាកែវគឺជាខេត្តដែលមានអ្នកមានផ្ទៃពោះច្រើនជាងគេ។ ឥឡូវមិនមែនទេ។ មកដល់ស្វាយរៀងនេះ ចំនួនមនុស្សច្រើនជាង(ខេត្តតាកែវ) ត្រឹមតែ ៤ ០០០ នាក់ ប៉ុន្តែកូនច្រើនជាងឯណោះ(ដាច់)។ ឥឡូវគ្រាន់តែអ្នកមានផ្ទៃពោះថ្ងៃនេះ មាន ១ ២២០ នាក់។ អញ្ចឹងទេ ចាត់ទុកថា កំណើនប្រជាពលរដ្ឋនៅស្វាយរៀង មិនមែន ២,១ ភាគរយទេ។ អាចថា ២,១ ភាគរយ ជាទូទៅ ប៉ុន្តែស្វាយរៀងអាចមានកំណើនខ្ពស់ជាង ហើយសម្បូរភ្លោះទៅទៀត។ ឥឡូវនេះ ចង់សួរថាតើអ្នកទាំងអស់គ្នាហ្នឹង បានចាក់វ៉ាក់សាំងការពារកូវីដ–១៩ប៉ុន្មាននាក់។ លើកដៃ។ ឥឡូវចង់សួរអ្នកដែលមិនបានចាក់វ៉ាក់សាំង តើមានប៉ុន្មាននាក់? ហេតុអ្វីសម្ដេចចេញសំណួរបែបនេះមក? បញ្ហាវាស្ថិតនៅត្រង់អញ្ចេះ មិនមែនក្មួយៗមិនចង់ចាក់វ៉ាក់សាំងទេ ក៏ប៉ុន្តែករណីខ្លះពេទ្យគេហាមចាក់ ដោយសារមានការភាន់ច្រឡំក្នុងគ្រាដំបូងថាប្រសិនបើអ្នកឯងកើតជំងឺហឺតមិនអាចចាក់បានទេ។ ប៉ុន្តែការបកស្រាយនៃផ្នែកសុខាភិបាល គេកំណត់ថាហឺតហ្នឹង ទាល់តែកំពុងតែហឺតបានគេមិនឱ្យចាក់ ប៉ុន្តែបើហឺតតាំងពីណាពីណីមក មកដល់ពេលហ្នឹង គឺចាក់បានហើយ។ មួយទៀត ចង់សួរថាតើនៅទីនេះ អ្នកដែលមានទូរស័ព្ទប្រើមានប៉ុន្មាននាក់។ សូមលើកដៃ។ មានគ្រប់គ្នា។ ឥឡូវអ្នកដែលអត់មានតែម្ដង មានប៉ុន្មាននាក់ទៅ? ចង់សំដៅថាទូរស័ព្ទ smartphone…
(១) ការអំពាវនាវកុំតម្លើងថ្លៃផ្ទះ គួបផ្សំនិងការដោះស្រាយត្រឹមត្រូវថ្លៃទឹក/ភ្លើង បង្កើតស្ថានភាពល្អសំរាប់កម្មករ/ការិនី ដោយសារតែការជួបជុំនេះមានចម្រុះគ្នា ក្នុងរាជធានីភ្នំពេញខ្លះ មកពីខេត្តកណ្ដាលខ្លះ តើមានប៉ុន្មាននាក់ដែលធ្វើការតាមរោងចក្រនៅទីក្រុងភ្នំពេញ? (អ្នកភ្នំពេញចង់គ្របយកអស់ហើយហ្នឹង)។ ឥឡូវសុំសួរអ្នកធ្វើការនៅខេត្តកណ្ដាលម្ដង? (អ្នកធ្វើការនៅខេត្តកណ្ដាលក្នុងជំនួបនេះតិចនាក់ទៅវិញ)។ អ្នក(នៅទីនេះ) មានស្ថានភាពពាក់កណ្ដាលក្រុងពាក់កណ្ដាលជាយក្រុង។ ក្មួយៗដែលចេញពីធ្វើការ ទៅសំរាកនៅផ្ទះខ្លួនឯងវិញ មានប៉ុន្មាននៅទីនេះ? (ក្រែលដែរតើ)។ ចុះអ្នកដែលធ្វើការហើយជួលផ្ទះគេនៅមានប៉ុន្មាន?(ច្រើន)។ ពូតែងតែអំពាវនាវកុំឲ្យម្ចាស់ផ្ទះឡើងថ្លៃ។ កាលពីមុនជំនួប កម្មករឡើងប្រាក់ខែ ៥ដុល្លារ ផ្ទះឈ្នួលឡើង ១០ដុល្លារបាត់។ អញ្ចឹងធ្វើម៉េចតាមទាន់។ ថ្លៃទឹកថ្លៃភ្លើងដោះស្រាយអត់ទាន់ទេ។ ចាប់តាំងពីពេលនោះមក (ពូបានធ្វើការអំពាវនាវ ដែលធ្វើអោយ)ម្ចាស់ផ្ទះមានការយោគយល់ បូកជាមួយនឹងវិធីសាស្ដ្រដោះស្រាយថ្លៃទឹក/ភ្លើងឲ្យបានត្រឹមត្រូវ ក៏បង្កើតនូវស្ថានភាពល្អប្រសើរសម្រាប់កម្មករ/ការិនី។ ឥឡូវសុំសួរមួយទៀត អ្នកទទួលទាននំប៉័ងហើយប៉ុន្មាននាក់ទៅលើកដៃ? …។ (២) ពហុកីឡដ្ឋានមរតក៌តេជោ មិនមែនសំរាប់ជំនាន់តេជោទេ ក្មួយៗក៏មិនបាច់ប្រញាប់ប្រញាល់ពេកទេ។ សំរាប់ក្មួយៗថ្ងៃនេះអាចមានឱកាសចូលមើលពហុកីឡដ្ឋាន។ សូមទាក់ទងទៅពហុកីឡដ្ឋានដើម្បីកម្មករ/ការិនីណាដែលចង់ទៅមើល អាចទៅមើលបាន ព្រោះក្មួយៗ ខ្លះអត់បានមកមើលស៊ីហ្គេមទេ។ សូមសួរ មានប៉ុន្មាននាក់ដែលបានមកមើលកាលពីស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅហ្នឹង?(អត់បានមកមើល)។ សូមអភ័យទោសដែរ ព្រោះកន្លែងដែលយើងមានមានប្រហែលជាង ៦ម៉ឺន នាក់ថាអស់ហើយ ៧ម៉ឺន។ អ្នកដែលចង់មើលកន្លះលានអ្នក ឬ ១លាននាក់។ ពេលនោះមានការលំបាក។…