Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
(១) វិទ្យាស្ថាន វ៉ាន់ដា រួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានចែកសញ្ញាបត្រសាជាថ្មីម្ដងទៀត សម្រាប់ឆ្នាំនេះ សម្រាប់វិទ្យាស្ថាន វ៉ាន់ដា ដែលមាននិស្សិតរហូតទៅដល់ ៤ ៧០៥នាក់។ អម្បាញ់មិញ ខ្ញុំបានសួរឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ថាតើសាលាពីរខុសគ្នាយ៉ាងម៉េច? គឺសាលាតែមួយទេ ប៉ុន្តែជំនាន់ខុសគ្នា។ ជំនាន់នេះ ជំនាន់កូវីដ-១៩។ សូមសួរបន្ដិច អ្នកធ្លាប់កើតកូវីដ-១៩ ប៉ុន្មាននាក់? … ច្រើនដែរ។ កើតក្រោយចាក់វ៉ាក់សាំងឬក៏កើតមុន? … ថ្ងៃនេះ យើងបានទទួលមកនូវធនធានមនុស្សថែមទៀត។ រយៈពេលតែ២ លើកទេ យើងទទួលបានរហូតទៅដល់ប្រមាណ៨ ពាន់នាក់ នៃវិទ្យាស្ថាន វ៉ាន់ដា។ ខ្ញុំសុំយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះវឌ្ឍនភាពនៃវិទ្យាស្ថាន វ៉ាន់ដា ដែលបានរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ប្រទេសរបស់យើង។ ក្នុងនោះ គេបានសង្កេតឃើញអំពីអត្រាខ្ពស់បំផុតនៃការចូលរៀនរបស់និស្សិតជាស្រ្តីនៅសាលាទាំងអស់របស់វិទ្យាស្ថាននេះ។ (២) អត្រានិស្សិតជាស្រ្ដីខ្ពស់ទាំងកំរិតបរិញ្ញាបត្ររងនិងបរិញ្ញាបត្រ បើយោងទៅលើរបាយការណ៍នេះ កម្រិតបរិញ្ញាបត្ររង ៥៣នាក់ ក្នុងនោះមានស្រ្ដី ៨៦,៧៩%។ បរិញ្ញាបត្រចំនួន ៤ ៦៥២នាក់ គឺមានស្រ្ដីចំនួន ៤…
សម្ដេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកឧត្តមអគ្គរដ្ឋទូត និងតំណាងដៃគូអភិវឌ្ឍន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងស្ថាប័នជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សក្រៃលែងដោយបានមកចូលរួមជាអធិបតីក្នុង«ពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី៤៖ គណនេយ្យភាពសមិទ្ធកម្ម នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈដែលជាទិវាប្រវត្តិសាស្ត្រមួយទៀត នៅក្នុងដំណើរការនៃការកែទម្រង់អភិបាលកិច្ចនៅកម្ពុជា។ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា បាន និងកំពុងបន្តឈានឡើងជាលំដាប់ឥតឈប់ឈរនៅលើមាគ៌ាដ៏ត្រឹមត្រូវ និងប្រកបដោយក្ដីសង្ឃឹម។ ផ្លែផ្កាជាសមិទ្ធផលទទួលបាននាបច្ចុប្បន្ន ដុះចេញពីឫសគល់ដែលជាមូលដ្ឋានគ្រឹះពីអតីតកាល នោះគឺការបញ្ចប់ជាស្ថាពរនូវសង្គ្រាម និងការធានាបាននូវសុខសន្ដិភាពបរិបូរណ៍ពេញផ្ទៃប្រទេស។ សន្ដិភាព គឺជាបុរេលក្ខខណ្ឌជាសកល និងជាបរិយាកាសចម្បងមិនអាចខ្វះបានសម្រាប់ធានាដល់ដំណើរជីវិតជាប្រក្រតី និងការរីកចម្រើនជឿនលឿនរបស់ប្រទេសជាតិក្នុងគ្រប់ផ្នែក គ្រប់វិស័យ រួមបញ្ចូលទាំងការផ្ដល់ឱកាសដល់ការកែលម្អ ឬកែទម្រង់រចនាសម្ព័ន្ធ និងអភិបាលកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ច្បាស់ណាស់ថា កន្លងមកយើងមិនបានរង់ចាំទាល់តែ ទទួលបានសុខសន្ដិភាពបរិបូរណ៍ពេញផ្ទៃប្រទេស ទើបចាប់ផ្ដើមកិច្ចការកែទម្រង់នោះទេ។ ផ្ទុយទៅវិញ ដោយតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ យើងបានចាប់ផ្ដើមធ្វើការកែទម្រង់លើគោលនយោបាយរបស់យើងជាបន្តបន្ទាប់ ដោយផ្ដោតលើអាទិភាពបន្ទាន់ទាំងឡាយស្របតាមបរិការណ៍ និងកាលៈទេសៈនៃសម័យកាលនីមួយៗ ចាប់តាំងពីក្រោយការ ដួលរលំនៃរបបប្រល័យពូជសាសន៍មកម្ល៉េះ។ យ៉ាងណាមិញ…
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសជាមិត្ត និងដៃគូអន្តរជាតិ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលមានវត្តមាននៅក្នុងទីនេះ ក៏ដូចជាកំពុងទស្សនាការផ្សាយផ្ទាល់! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួម ក្នុងពិធី “ទទួលវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ”។ រូបខ្ញុំផ្ទាល់ ជាមួយនឹងប្រជាជនកម្ពុជាទាំងមូល សូមទទួលស្វាគមន៍យ៉ាងកក់ក្តៅប្រកបដោយក្តីសោមនស្ស ចំពោះការវិលត្រឡប់មកវិញនៃព្រលឹងដូនតារបស់ខ្លួន បន្ទាប់ពីបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដោយឆ្លងកាត់ដំណើរដ៏វែងឆ្ងាយនៃសង្រ្គាមស៊ីវិល ការលួច និងជួញដូរខុសច្បាប់ទៅក្រៅប្រទេស។ សន្តិភាពដែលកើតចេញពីនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល គឺជាមូលដ្ឋានដ៏រឹងមាំ និងមានតម្លៃពុំអាចកាត់ថ្លៃបាន ដែលនាំឱ្យប្រទេសកម្ពុជាអាចឈានមកដល់ការអភិវឌ្ឍលើគ្រប់ វិស័យដូចសព្វថ្ងៃ និងប្រជាជនរស់នៅដោយសុខដុមរមនា។ ថ្ងៃនេះ អង្គពិធីទាំងមូលកំពុងស្ថិតនៅចំពោះមុខរូបបដិមាព្រះឥសូរ ជាអាទិទេពកំពូលមួយនៅក្នុងព្រហ្មញ្ញសាសនា និងក៏ជាឪពុករបស់បុត្រទាំងពីរ គឺ ព្រះស្កន្ទ និង ព្រះគណេស ដែលកំពុងគង់នៅអមសងខាងឪពុកនាពេលនេះ។ ព្រះស្កន្ទ ក្នុងទម្រង់ជាកុមារ គឺជាទេពខាងសឹកសង្គ្រាម ឬ ជាមេទ័ពដ៏អស្ចារ្យប្រចាំនៅស្ថានសួគ៌ដែលមានយានជាសត្វក្ងោក។ នៅសម័យបុរាណខ្មែរមានជំនឿទៅលើទេពអង្គនេះខ្លាំងណាស់ដ្បិតជាបុត្រព្រះឥសូរ និងជាមេទ័ពដ៏ខ្លាំងពូកែ ដូចមានបង្ហាញក្នុងចម្លាក់ និងចារក្នុងសិលាចារឹក។ ចំណែកឯ ព្រះគណេស ដែលមានក្បាលដំរីនេះ…