Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ប្រតិភូពាណិជ្ជកម្មបរទេស ពាណិជ្ជករ សហគ្រិន វិនិយោគិន និងអង្គពិធីទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីសម្ពោធ «ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត ១ ផលិតផល ១ កម្ពុជា លើកទី ១២ ឆ្នាំ ២០១៧» ដែលត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥-១៨ ខែ ធ្នូ ឆ្នាំ ២០១៧ នៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍កោះពេជ្រនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ សូមសំដែងការគាំទ្រ និងអបអរសាទរដល់ខួបលើកទី ១២ នៃការរៀបចំពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត ១ ផលិតផល ១ នេះ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ ពាណិជ្ជកម្មបរទេស, ពាណិជ្ជករ, សហគ្រិន, វិនិយោគិន ព្រមទាំងអ្នកទស្សនាពិព័រណ៍ទាំងអស់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏មានសារៈសំខាន់នេះ។ ជាការពិត ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និង ខេត្ត…
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានជួបអ្នកទាំងអស់គ្នាសាជាថ្មីម្តងទៀត ហើយក៏សូមយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសំដែងការអបអរសាទរ ចំពោះជ័យលាភីទាំងអស់ គឺគ្រប់កម្រិតនៃការប្រកួត ដែលបាននាំមកនូវកិត្តិយសជាតិថ្ងៃនេះ ដែលខ្ញុំសូមស្នើអោយអង្គពិធីទាំងមូលទះដៃអបអរសាទរ។ កីឡាមិនមែនដើម្បីដូរប្រាក់ ត្រូវរក្សាតម្លៃ និងមានការយោគយល់គ្នាទៅវិញទៅមក កីឡារបស់យើងពិតជានាំមកនូវវឌ្ឍនភាព ហើយដែលអម្បាញ់មិញ ឯកឧត្តម ហង់ ជួនណារ៉ុន ក៏បានធ្វើ របាយការណ៍ជូនអង្គប្រជុំរួចហើយ សូម្បីតែឥណទានថវិកាដែលបានត្រៀមបម្រុង គឺមិនគ្រប់គ្រាន់ យើងបានចាយលើសពី ៣ ពាន់លានរៀល ឡើងទៅដល់ជាង ១២ ពាន់លានរៀល ហើយក៏មិនទាន់គ្រប់ ជាមួយនឹងកីឡាករ/ការិនីថ្មីៗ ដែលទើបនឹងបានទទួល។ ក្នុងពេលដែលខ្ញុំអបអរសាទរជាមួយនឹងកីឡាករ/ការិនី ដែលជាជ័យលាភីនៅទីនេះ ខ្ញុំក៏សូមយកឱកាសនេះ និយាយទៅកាន់ក្មួយៗ ក៏ដូចជា អ្នកគាំទ្រទាំងឡាយ មេត្តាយោគយល់ អធ្យាស្រ័យ ហើយយើងតាំងខ្លួនជាអ្នកកីឡាស្អាតស្អំ កីឡាមិនមែនដើម្បីដូរប្រាក់ ព្រោះរយៈពេលកន្លងទៅ ខ្ញុំក៏បានឃើញនូវការបង្ហោះតាមហ្វេសប៊ុកមួយចំនួន ដែលនេះជាការទម្លាក់ខ្លួនរបស់ក្មួយៗ ឬក៏អ្នកគាំទ្រក្មួយៗទៅវិញទេ។ ទោះបីជាមេដាយថ្នាក់ណាក៏ដោយ បើសិនជាអង្គុយទាមទារនូវប្រាក់ប្រញាប់ប្រញាល់ហួស ច្បាស់ជានឹង ធ្វើអោយតម្លៃ…
អរគុណចំពោះម្ចាស់រោងចក្រនានា ដំបូងសូមស្វាគមន៍ចំពោះវត្តមានរបស់ក្មួយៗកម្មករ/ការិនី ក៏ដូចជាថ្នាក់ដឹកនាំរោងចក្រសហជីព។ មួយ ផ្នែកទៀត ក៏សូមស្វាគមន៍ចំពោះវត្តមានឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួម នៅក្នុងពិធីសំណេះសំណាលនៅថ្ងៃនេះ។ ខ្ញុំពិតជាជំពាក់គុណចំពោះម្ចាស់រោងចក្រសាជាថ្មីទៀតហើយ ដោយថ្ងៃនេះ គឺជាថ្ងៃជួបជុំក្នុងរយៈពេលមួយព្រឹក ក៏ប៉ុន្តែដោយសារតែក្មួយៗត្រូវក្រោកពីយប់ ដើម្បីមកជួប ជុំនៅក្នុងឱកាសនេះ ក៏បានស្នើសុំអោយម្ចាស់រោងចក្រផ្ដល់ការអនុគ្រោះ សម្រាប់ការឈប់សម្រាករបស់ ក្មួយៗ ក្នុងពេលល្ងាចនេះបន្ថែមទៀត។ ដូច្នេះ ខ្ញុំពិតជាអរគុណចំពោះម្ចាស់រោងចក្រ ដែលបានផ្ដល់នូវ ភាពងាយស្រួលសម្រាប់ការជួបជុំសំណេះសំណាលរវាងខ្ញុំ ជាមួយនឹងកម្មករ/ការិនី។ បន្ថែមលើនោះ ក៏ផ្ដល់ការអនុញ្ញាតអោយកម្មករ/ការិនីរបស់យើងបានឈប់សម្រាកមួយល្ងាចបន្ថែមទៀត។ វឌ្ឍនភាពនៃជនពិការចូលបម្រើការងារក្នុងវិស័យឯកជន និងរដ្ឋ ថ្ងៃនេះ មានរឿងគួរអោយភ្ញាក់ផ្អើលមួយ នៅត្រង់ថា ជាលើកដំបូងដែលខ្ញុំបានជួប ជាមួយកម្មករ/ការិនី ដែលជាជនពិការ។ ដែលនេះក៏ជាសូចនាករតាមដានមួយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាក្រសួងសង្គមកិច្ច អតីតយុទ្ធជន ទាក់ទងនឹងបញ្ហាការទទួលយកនូវជនពិការចូលទៅក្នុងការងារ (ក្នុង)ក្របខណ្ឌរដ្ឋត្រូវទទួល ២% ឯវិស័យឯកជនត្រូវទទួល ១%។ ប៉ុន្តែយើងមិនទាន់បានអនុវត្តទាំងស្រុងនោះទេ។ តែថ្ងៃនេះ ហោចណាស់ក៏បង្ហាញពីវឌ្ឍនភាពមួយ ដែលយើងបានឃើញថា កម្មករ/ការិនី (ពិការ)មកកាន់ទីនេះ ហើយខ្ញុំក៏បានសួរអំពីប្រាក់ចំណូល គឺបានជាង ២០០ ដុល្លារសហរដ្ឋអាមេរិក។…