Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយនៅដើមសប្តាហ៍ក៏ចាប់ផ្តើមមកកាន់ទីនេះទៀត ដែលកាលពីអាទិត្យមុន គឺពីរដង អាទិត្យនេះត្រូវពីរដងទៀត ដែលទាក់ទងនឹងវិស័យអប់រំ ហើយដែលសាកលវិទ្យាល័យនានា ក៏ចង់បានអោយខ្ញុំព្រះករុណាខ្ញុំ មកចែកជូនសញ្ញាបត្រសម្រាប់និស្សិតជ័យលាភី។ ការបណ្តុះបណ្តាលធនធានមនុស្ស ការងារជាអាទិភាព ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយថ្ងៃនេះ យើងបានទទួលធនធានមនុស្សបន្ថែមទៀត សម្រាប់ប្រទេសជាតិរបស់យើង ដែលវាស្ថិតនៅក្របខណ្ឌនៃការងារអាទិភាព ទាក់ទងជាមួយនឹងបញ្ហាការបណ្តុះបណ្តាលនេះ។ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិថ្ងៃនេះ ក៏បានបញ្ចេញនិស្សិតដែលបានបញ្ចប់ការសិក្សា ១ ២៤៥ នាក់ ដូចដែលសាកលវិទ្យាធិការ ទេព កុលាប បានធ្វើរបាយការណ៍ អម្បាញ់មិញ អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យ ដែលខ្ញុំព្រះករុណាខ្ញុំចាត់ទុកថា នេះជាកិច្ចការមួយដ៏សំខាន់ទៅលើការគ្រប់គ្រង និងបណ្តុះបណ្តាល។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ហើយកោតសរសើរដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយបញ្ហា។ បើពិនិត្យរឿងអតីតកាលបន្តិច គឺមិនគួរថា សាកលវិទ្យាល័យនេះអាចឈរដល់សព្វថ្ងៃនេះបានទេ។ នៅក្នុងកាលៈទេសៈដ៏លំបាក ដែលកូន ទេព កុលាប បានជួបប្រទះនូវរឿងបញ្ហាក្តីក្តាំនៅក្នុងតុលាការ។ ក៏ប៉ុន្តែ អ្នកទាំងឡាយដែលនៅទីនេះ ជាសាស្រ្តាចារ្យ ជាបុគ្គលិក និងអតីតនិស្សិតរបស់សាកលវិទ្យាល័យនេះ ក៏បាននៅបន្តខិតខំដើម្បីធ្វើអោយសាកលវិទ្យាល័យភ្នំពេញអន្តរជាតិនេះ បន្តឈរជើងរហូតមកដល់ពេលនេះ។ នេះអាចចាត់ទុកថា…
ឯកឧត្តម ខុង សៀនយ៉ូវ (Kong Xuanyou) អនុរដ្ឋមន្ដ្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ ជា ទីគោរព នឹករលឹក។ ថ្ងៃនេះ ជាព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រមួយដែលកម្ពុជាបានចាប់ផ្ដើមនូវដំណើរការទាក់ទងជាមួយនឹងការកសាងផ្លូវល្បឿនលឿន ដែលចាត់ទុកថា ជាលើកដំបូងនៅក្នុងប្រវត្ដិសាស្ដ្ររបស់ខ្លួន។ ចំណុចនេះ បង្ហាញឲ្យឃើញពីវឌ្ឍនភាព ដែលកម្ពុជាទទួលបានបន្ទាប់ពីមានសុខសន្ដិភាព។ ក្រោមដំបូលសន្ដិភាព ការប្រឈមពីតម្រូវការការតភ្ជាប់ និងការវិនិយោគពីក្រុមហ៊ុនចិន ខ្ញុំសូមយកឱកាសនេះ បញ្ជាក់ជូនបន្ដិច បន្ថែមទៅលើរបាយការណ៍ឯកឧត្តម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏ដូចជារបាយការណ៍របស់លោកប្រធានសាជីវកម្មស្ពានថ្នល់របស់ចិន និងឯកឧត្តម ខុង សៀនយ៉ូវ អនុរដ្ឋមន្ដ្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ យើងគួរតែនិយាយថា តើនៅទីនេះ បានចាប់ផ្ដើមពីអ្វីទៅ បានយើងមានលទ្ធភាពបើកការដ្ឋានសាងសង់? អត្ថន័យនៅទីនេះ ដំបូងបង្ហាញថា កម្ពុជាបានស្ថិតនៅក្រោមដំបូលសន្ដិភាព ដែលដំបូលសន្ដិភាពនោះហើយ បានផ្ដល់ឱកាសឲ្យកម្ពុជាអភិវឌ្ឍខ្លួន។ តាមរយៈនៃសន្ដិភាពនោះហើយ ដែលការអនុវត្ដជាបណ្ដើរៗ បានជួបនឹងបញ្ហាប្រឈម យើងត្រូវដោះស្រាយ គឺបញ្ហានៃការតភ្ជាប់ និងគមនាគមន៍ដឹកជញ្ជូន នេះជាបញ្ហាទី ១។ បញ្ហាទី…
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា! ខែមីនា មមាញឹកនឹងចែកសញ្ញាបត្រ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ជាថ្មីម្ដងទៀត បានមកកាន់ទៅនេះ។ ថ្ងៃច័ន្ទមកទីនេះម្ដងហើយ ឥឡូវ ថ្ងៃព្រហស្បត្តិ៍មកទីនេះម្តងទៀត។ នៅក្នុងខែមីនានេះ ពិតជាមមាញឹក ជាមួយនឹងការចែកសញ្ញាបត្រ សម្រាប់និស្សិតរបស់យើង។ អាទិត្យក្រោយដូចជានៅពីរថែមទៀត។ ដោយសាកលវិទ្យាល័យនានាមានសំណូមពរក្នុងខែ មីនានេះ ដូច្នេះ បានជាក្នុងខែមីនានេះ ត្រូវមមាញឹក ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់សាស្រ្តាចារ្យ និងនិស្សិត ទាក់ទងនឹងការផ្តល់សញ្ញាបត្រនេះ ហើយក៏គ្មានពេលវេលាឈប់សម្រាកដែរ សូម្បីតែអាវុធមីស៊ីល ២ ដើម មិនទាន់បានសាកផងទេ។ គិតថា ថ្ងៃសៅរ៍ហ្នឹង ទៅសាកអាវុធបន្តិច។ អាវុធនោះវាអត់មានស្អីទេ គឺ drivers វាយកូនហ្គោល … (និយាយពីដងវាយកូនហ្គោល) …. ខិតខំងើបឈរក្នុងស្ថានភាពត្រូវហ៊ុមព័ទ្ធនយោបាយ និងសេដ្ឋកិច្ច ជួបមុខគ្នាថ្ងៃនេះ និយាយពីអីឥឡូវ? បើថ្ងៃច័ន្ទសុន្ទរកថាវិស័យអប់រំ ថ្ងៃច័ន្ទនោះដែរ ទៅជួបមេធាវី អ្នកដែលទាក់ទងផ្តល់ជំនួយសកម្មភាពមេធាវី។ ម្សិលមិញ…