Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សាងសង់អគារសម្រាប់គណៈចាងហ្វាង … អម្បាញ់មិញ ខ្ញុំពិគ្រោះជាមួយគណៈចាងហ្វាង ពិគ្រោះជាមួយឯកឧត្តម អូស្មាន់ ហាសាន់ ចាងហ្វាងចៅអធិការនៅនេះ ហាកឹម … ខ្ញុំគិតថាយើងគួរតែមានទីកន្លែងគណៈចាងហ្វាងឲ្យបានច្បាស់លាស់ ហើយឲ្យបានល្អ ដើម្បីការលើកមុខមាត់នៃបងប្អូនសាសនិកឥស្លាមផងដែរ។ គណៈចាងហ្វាង គឺបើនិយាយពីតួនាទីមិនខុសពីសម្តេចសង្ឃរាជខាងព្រះពុទ្ធសាសនាទេ ដូច្នេះយើងគួរតែមានកន្លែងមួយដែរ។ អញ្ចឹងនៅពេលដែលយើងកសាងអគារសិក្សា ៤ ជាន់ ២៤ បន្ទប់នៅខាងនេះ ប្រើដីនៅសល់ខាងនេះ អគារចាស់នោះយើងនឹងវៃវាចោល ហើយពេលដែលវៃវាចោលហើយ យើងនឹងធ្វើអគារសម្រាប់គណៈចាងហ្វាង។ ធ្វើនេះមិនមែនសម្រាប់ តែត្រឹមឧកញ៉ា សុខ នី ទេ ក៏ប៉ុន្តែសម្រាប់តជំនាន់ទៅថ្ងៃក្រោយ ថាមានទីតាំងមួយសម្រាប់គណៈចាងហ្វាងធ្វើការ … ខ្ញុំស្នើសុំអញ្ចេះ ប្រមូលបងប្អូនបញ្ញវន្ត័ និងនិស្សិតឥស្លាមទាំងអស់នាំគ្នាគូរប្លង់ ដើម្បីធានាថា ប្លង់នេះគឺត្រូវបានគូរដោយបញ្ញវ័ន្ត និងនិស្សិតរបស់ឥស្លាមកម្ពុជា ដែលទទួលបាននូវការបណ្តុះបណ្តាល ទទួលបាននូវផលប្រយោជន៍ពីសុខសន្តិភាពដែលគណបក្សប្រជាជនផ្តល់ជូនបងប្អូន។ តាម(ការអោយដឹងពី)ឯកឧត្តម ហ្សាការីយ៉ា អាដាម ថា កំពស់ប្រហែល ៤ ជាន់ដូចគ្នា។ ឥឡូវ ប៉ុន្មានជាន់ខ្ញុំអត់ដឹងទេ ចំណាយប៉ុន្មានខ្ញុំអត់ដឹងទេ ខ្ញុំដឹងថា គូរប្លង់ឲ្យហើយស្រេច … ជាងរបស់ខ្ញុំនឹងចូលមកធ្វើ…
ភូមិហ័រលី បានស្វាគមន៍ និងផ្ដល់បាយលើកដំបូង លើទឹកដីវៀតណាម ឯកឧត្តម ង្វៀក វ៉ាន់ដា លេខាគណៈកម្មាធិការបក្ស ខេត្តប៊ិញ ហ្វឿក។ ឯកឧត្ត ហ្វៀន វ៉ាន់ចាន់ ប្រធានគណៈកម្មាធិការខេត្តប៊ិញហ្វឿក ឯកឧត្តមឧត្តមសេនីយមេបញ្ជាការយុទ្ធភូមិភាគទី ៧។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្ងៃនេះ ខ្ញុំបានវិលត្រឡប់មកកាន់ទីកន្លែង ប្រវត្តិសាស្រ្តដ៏សំខាន់មួយ ដែលទាក់ទងទៅនឹងជីវិតមនុស្សរាប់លាននាក់ កាលពី ៤០ ឆ្នាំ មុននោះ។ ដំណើរមកកាន់ទីនេះ ខ្ញុំបានរៀនរាប់ជាបណ្តើរៗ តាំងពីពេលនៃការចាប់ផ្តើមចេញពីទីតាំងនៅឯទឹកដីកម្ពុជា និងការឆ្លងដែនរហូតមកដល់កន្លែងទុកអាវុធ និងដាំបបរទទួលទាន។ ការមកដល់ភូមិហ័រលី ដែលត្រូវបានស្វាគមន៍ និងផ្តល់បាយជាលើកដំបូងសម្រាប់ខ្ញុំ។ កន្លែងនេះកាលពីមុន ខុសប្លែកពីថ្ងៃនេះ កាលពេលនោះកម្មករចំការកៅស៊ូ ដែលពួកខ្ញុំបានធ្វើដំណើរដោយថ្មើរជើងពីភូមិហ័រលី ចំងាយប្រមាណជាង ៤ គីឡូម៉ែត្រ ទើបបានមកដល់ ឡាងជីន។ ខ្ញុំត្រូវបានអញ្ជើញពីកន្លែងដែលស្នាក់នៅខាងក្រោយ មកកាន់ទីកន្លែងនេះ ដោយអនុសេនីយឯកបម្រុងម្នាក់ ខ្ញុំមិនចាំឈ្មោះ ជាការគួរឲ្យសោកស្តាយ។ ក្រោយមក គាត់ជាវរសេនីយឯក ហើយគាត់ទៅធ្វើជាទីប្រឹក្សា ឬជំនួយការកងទ័ពវៀតណាមនៅខេត្តក្រចេះ។ ឥឡូវនេះ…
ត្រៀមធ្វើអត្តឃាត មិនឲ្យ ប៉ុល ពត សម្លាប់ បើសិនវៀតណាមមិនជឿ ហើយបញ្ជូនមកវិញ ទីតាំងដែលខ្ញុំចាកចេញគឺនៅខាងនោះ ប៉ុន្តែយើងយកកន្លែងនេះធ្វើជានិមិត្តរូប។ នៅទីកន្លែងនេះហើយដែលខ្ញុំ ងាកបែរក្រោយ ហើយគិតក្នុងចិត្តថា អាយុ ១៣ ឆ្នាំ បែកពីគ្រួសារ ដោយអត់សាលារៀន អាយុ ២៥ ឆ្នាំត្រូវបែកពីស្រុកកំណើត ពីប្រទេស។ នេះជាការមើលមកក្រោយដ៏ឈឺចាប់បំផុត។ មុនមកដល់ទីនេះ សំណួរចាក់ស្រេះសម្រាប់ខ្លួនខ្ញុំ ក៏អាចថាអ្នករួមដំណើរជាមួយខ្ញុំផងដែរ។ ពេលនេះ ២ នាក់ បានស្លាប់ទៅហើយ ហើយ ២ នាក់នៅរស់នៅឡើយ។ សម្រាប់ខ្ញុំ ខ្ញុំគិតថា តើខ្ញុំអាចស្លាប់ដោយគេបាញ់សម្លាប់នៅតាមផ្លូវ ឬស្លាប់ដោយការផ្ទុះមីន ឬត្រូវវៀតណាមចាប់បញ្ជូនត្រឡប់មក ប៉ុល ពត វិញ ឬត្រូវជាប់គុក ឬវៀតណាមមិនជឿយ៉ាងណានោះ។ សួរថា ហេតុអ្វីបានជាខ្ញុំជំនះឆ្លងកាត់ទល់ដែន ដើម្បីទៅរកប្រទេសវៀតណាម ក្នុងពេលដែលកន្លែងមួយចំនួន ប៉ុល ពត បានវាយប្រហារទៅលើវៀតណាមរួចស្រេចហើយក៏ដោយ រាប់ទាំងម្តុំទន្លេចាម ដែលជាការរំកិលបង្គោលព្រំដែនមួយចូលទៅក្នុងទឹកដីវៀតណាម។ ខ្ញុំជំនះឆ្លងកាត់ចូលទៅក្នុងប្រទេសវៀតណាម ក្នុងពេលដែលជម្លោះប្រដាប់អាវុធបង្កដោយពួក ប៉ុល ពត…