Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
–សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ–អន្តរជាតិ –មេបញ្ជការ មេបញ្ជាការរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួម ជាមួយសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំង ៥២ ផែននៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៃកងពលតូចលេខ ៧០ ។ ពិធីនេះក៏ជាឱកាសដ៏ប្រសើរថ្មីមួយទៀត ដែលនេះគឺជាលើកទី៧ ហើយនៃការជួបសំណេះសំណាល និងសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ពិសេសនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចលេខ ៧០។ ខ្ញុំសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ និងសូមកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលតែងតែធ្វើពលិកម្មយ៉ាងធំធេង និងខិតខំពុះពារ ជំនះគ្រប់ឧបសគ្គ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិកម្ពុជា។ ខ្ញុំក៏សូមសម្តែងនូវការដឹងគុណចំពោះបងប្អូន ជនរួមជាតិនៅគ្រប់ជំនាន់ ដែលបានលះបង់កូនចៅ ប្តីសី និង សាច់ញាតិជាទីស្រឡាញ់របស់ខ្លួនឲ្យចូលបម្រើក្នុងជួរកងទ័ព ដើម្បីបុព្វហេតុការពារជាតិ និងមាតុភូមិ។…
ចង់សួរសំណួរខ្លះ មុនពេលយើងចាប់ផ្ដើម។ ចង់សំណួរថា អ្នកដែលមានទូរស័ព្ទប្រើនៅក្នុងកន្លែងនេះ មានប៉ុន្មាននាក់ទៅ សូមលើកដៃ? អ្នកមានច្រើនហើយ។ ឥឡូវចង់សួរអ្នកដែលអត់មានទូរស័ព្ទតែម្ដង មានប៉ុន្មាននាក់ទៅ? មិនចង់ប្រើ ឬយ៉ាងម៉េច ឬយកលុយចូលខារ៉ាអូខេមិនដឹង។ មានមិនដល់ ១% ផងទេ។ ឥឡូវងាកមកសួរអញ្ចេះវិញម្ដង អ្នកដែលមកធ្វើការ ហើយដែលមានមធ្យោបាយជិះ ឬក៏នៅតាមផ្ទះដែលមានម៉ូតូជិះ ប៉ុន្មាននាក់ទៅ សូមលើកដៃ? (មានច្រើន)។ ឥឡូវចង់សួរ អ្នកដែលអត់មានម៉ូតូ ប៉ុន្មាននាក់ សូមលើកដៃ? មានច្រើន។ ឥឡូវចង់សួរ តាមគ្រួសាររបស់ខ្លួនដែលមានគោយន្តហ្នឹង ប៉ុន្មាននាក់ទៅ សូមលើកដៃ? (មានច្រើន)។ ឥឡូវបកមកសំណួរនេះវិញ អ្នកដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ប៉ុន្មាននាក់ទៅ សូមលើកដៃ? ចាក់បានទាំងអស់គ្នា។ ឥឡូវសុំសួរថា អ្នកដែលបានចាក់វ៉ាក់សាំងចាប់ពីដូសទី ៣ឡើង បានប៉ុន្មាននាក់? ទាំងអស់។ នៅនេះ ចាក់ដល់ដូសទីប៉ុន្មានហើយ? ដូសទី៤។ ឥឡូវសួរអញ្ចេះវិញ ចំនួនស្រ្ដីដែលមកធ្វើការនៅទីនេះ មានប្ដីប៉ុន្មានទៅ និងនៅក្រមុំប៉ុន្មាន? ឥឡូវសួរអ្នកមានប្ដីមុន។ មានភាគច្រើនតែម្ដង។ ឥឡូវសួរពីរឿងអ្នកដែលនៅលីវ ប៉ុន្មាននាក់? នៅលីវ និងនៅក្រមុំ…
សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកកម្ពុជា។ ខ្ញុំសូមអបអរសារទរចំពោះសមាគមឧកញ៉ាកម្ពុជា ដែលត្រូវបានបង្កើតឡើង និងសូមកោតសរសើរដល់ អ្នកឧកញ៉ា លី យ៉ុងផាត់ ស្ថាបនិក និងជាប្រធានសមាគមឧកញ៉ាកម្ពុជា ដែលបានផ្ដួចផ្ដើមគំនិតក្នុងការបង្កើតសមាគមនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់សមាគមឧកញ៉ាកម្ពុជាផងដែរ ដែលបានស្នើរូបខ្ញុំជាប្រធានកិត្តិយស និងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលចំនួន៤រូបជាអនុប្រធានកិត្តិយស។ មុននេះបន្តិច អ្នកឧកញ៉ា លី យ៉ុងផាត់ បានជម្រាបរួចហើយអំពីសាវតារនៃគោរមងារ “ឧកញ៉ា” ដែលត្រូវបានប្រើប្រាស់តាំងពីសម័យបរមបូរាណមកម៉្លេះ។ រហូតមកដល់បច្ចុប្បន្ននេះ ក្នុងយុគសម័យសេដ្ឋកិច្ចទីផ្សារសេរី គោរមងារ “ឧកញ៉ា” ត្រូវបានប្រើប្រាស់ឡើងវិញក្នុងសង្គមខ្មែរ ដែលជាគោរមងារដ៏ខ្ពង់ខ្ពស់ប្រទានដោយព្រះមហាក្សត្រតាមរយៈព្រះរាជក្រឹត្យ ជូនដល់ប្រជាពលរដ្ឋខ្មែរដែលមានស្នាដៃក្នុងការអភិវឌ្ឍ និងការកសាងជាតិ។ ដោយឃើញមានការចូលរួមចំណែករបស់ឧកញ៉ាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចយើង និងការកើនឡើងជាបន្តបន្ទាប់នៃចំនួនឧកញ៉ា ក៏ដូចជាដើម្បីលើកតម្កើងកិត្តិនាមថ្មីនៃឧកញ៉ាក្នុងសម័យសន្តិភាពនេះ កាលពីពីរឆ្នាំមុន ខ្ញុំបានផ្តល់ការណែនាំឱ្យមានការរៀបចំបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា, ការផ្តល់គោរមងារឧកញ៉ា, និងការដកហូតគោរមងារឧកញ៉ា សំដៅរក្សាបាននូវកិត្យានុភាព សាមគ្គីធម៌ និងគុណធម៌ក្នុងគោរមងារជាឧកញ៉ា។ {ផ្ដើមសេចក្ដីអធិប្បាយ} សម្ដេច ឧកញ៉ា អស់លោក អ្នកនាងកញ្ញា ជាទីមេត្រី!ម្សិលមិញនេះ ព្រះរាជក្រឹត្យទាក់ទងជាមួយនឹងគោរមងារ…