Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានចូលរួមនៅក្នុងពិធីនេះជាទីនឹករលឹក! អរគុណដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយដោយបានរួមជាមួយនឹងឯកឧត្តមអគ្គរដ្ឋទូត សម្តេច ឯកឧត្តម លោកជំទាវ និងបងប្អូនជនរួមជាតិ ដើម្បីបើកការដ្ឋានស្ថាបនាផ្លូវខ្សែក្រវាត់ក្រុង គេហៅខ្សែក្រវាត់ទី ៣ របស់រាជធានីភ្នំពេញ។ ដោយថ្ងៃនេះ មានទាំងអ្នកអញ្ជើញមកពីទីក្រុងភ្នំពេញ និងអ្នកអញ្ជើញមកពីខេត្តកណ្តាល ពិសេស គឺស្រុកកណ្តាលស្ទឹង អនុញ្ញាតឲ្យខ្ញុំក្នុងនាមគណបក្សប្រជាជនកម្ពុជា ក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ដែលការបោះឆ្នោតនោះ បានផ្តល់ឱកាសសម្រាប់ឲ្យខ្ញុំបន្តជានាយករដ្ឋមន្រ្តី ដែលខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ។ ដោយសារតែការបោះឆ្នោតនោះហើយ បានជាថ្ងៃនេះ យើងមានឱកាសដើម្បីបើកការដ្ឋានសាងសង់នូវផ្លូវក្រវាត់ក្រុងទី ៣ ដែលមានចម្ងាយរហូតទៅដល់ជិត ៥៣ គីឡូម៉ែត្រ ដែលអាចចាត់ទុកថាជាផ្លូវមួយដ៏ធំ សម្រាប់ដោះស្រាយបញ្ហាចរាចរណ៍នៅក្នុងប្រទេសរបស់យើង។ អនុញ្ញាតឲ្យខ្ញុំក្នុងឋានៈជាបេក្ខភាពនាយករដ្ឋមន្រ្តីកាលពីពេលមុន ក្លាយទៅជានាយករដ្ឋមន្រ្តីផ្លូវការនៃអាណត្តិទី ៦ បន្តដំណើរការជាមួយនឹងប្រជាពលរដ្ឋរបស់យើងទាំងនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល ក៏ដូចជាប្រជាជននៅក្នុងក្របខណ្ឌទូទាំងប្រទេស។ ពុទ្ធទំនាយ «មានផ្ទះ…
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានជួបសាជាថ្មីម្ដងទៀត ជាមួយនឹងអ្នកសារព័ត៌មានរបស់យើង សម្រាប់ឆ្នាំទី ៣។ ជួបដើម្បីពង្រឹងនូវការយល់ដឹង និងសាមគ្គីភាព ជាជាតិសាសន៍មួយ រវាងអ្នកដឹកនាំ និងគ្រប់មជ្ឈដ្ឋាន អនុញ្ញាតអោយខ្ញុំសូមអភ័ទោស ពីការអវត្តមានរបស់ភរិយារបស់ខ្ញុំ ដែលមិនបានចូលរួមនៅក្នុងពេលនេះ។ ឆ្នាំនេះ គឺជាឆ្នាំទី ៣ ហើយដែលយើងបានជួបជុំគ្នា។ ចាប់ផ្ដើមពីជំហានដំបូងនៅឆ្នាំទី ១ មានចំនួន (អ្នកសារព័ត៌មានចូលរួម) តិចជាង(ឆ្នាំទី ២), ឆ្នាំទី ២ មានចំនួនច្រើនជាង(ឆ្នាំទី ១) ហើយឆ្នាំទី ៣ នេះគឺមានចំនួនច្រើនជាងឆ្នាំទៅ។ សង្ឃឹមថា ចំនួនអ្នកសារព័ត៌មានរបស់យើងនឹងកើនបន្តទៀត ហើយបើទោះបីជាកើនប៉ុន្មាន ក៏ខ្ញុំនៅតែមានឱកាសដើម្បីនឹងជួបប្រជុំប្រចាំឆ្នាំ។ រឿងជួបប្រជុំប្រចាំឆ្នាំនេះ អាចនិយាយបានថា ឥឡូវនេះ ខ្លួនខ្ញុំម្នាក់នេះ កំពុងតែក្លាយទៅជារបៀបវារៈ ឬក៏មុខសញ្ញានៃការស្នើសុំជួបជាមួយនឹងមជ្ឈដ្ឋាននានា។ យើងមានជំនួបជាមួយនឹងអ្នកសារព័ត៌មាន, យើងត្រូវមានជំនួបជាមួយនឹងសិល្បករ/ការិនី, យើងមានជំនួបជាមួយនឹងកីឡាករ/ការិនី, យើងមានជំនួបជាមួយនឹងបងប្អូនខ្មែរអ៊ីស្លាមនៅពេលស្រាយបួស, យើងមានជំនួបជាមួយនឹងសមាគមខ្មែរចិន, យើងមានជំនួបផ្សេងៗទៀត ដែលនោះគឺជាការជួបដើម្បីពង្រឹងនូវការយល់ដឹង និងសាមគ្គីភាពនៅក្នុងចំណោមជាតិសាសន៍របស់យើង…
រយៈ ១៥ ខែកន្លងមក នៃការចុះជួបកម្មរករ … ដំបូងបំផុត ជូនពរចំពោះអ្នកដែលបានចូលរួមនៅទីនេះ ជាពិសេសក្មួយៗកម្មករ/ការិនីទាំងអស់ សូមទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ឆ្លងពី ២០១៨ ចូលដល់ឆ្នាំ ២០១៩ ដែលទើបនឹងបាន ៩ ថ្ងៃនេះ សូមឲ្យអ្នកទាំងអស់គ្នា ទទួលបានសេចក្ដីសុខ សេចក្ដីចម្រើន។ យើងមិនមែនអាចារ្យ វាពិបាកបន្ដិច ទាន់តែអាចារ្យ ស៊ូ ភិរិន្ទ បានពូកែខាងឲ្យពរ។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដោយបានមកសងបំណុលសម្រាប់អ្នកខេត្តតាកែវ។ ថ្ងៃនេះ ចាត់ទុកថា ជាថ្ងៃសងបំណុល ព្រោះថា អ្វីដែលខ្ញុំបាននិយាយរួចមកហើយ អំពីដំណើរនៃការជួបចំពោះកម្មកររហូតដល់អស់ នៅទូទាំងប្រទេស។ បន្ទាប់ទៅ នៅបន្តជុំតទៅទៀត នេះនៅតែជាជុំទីមួយនៅឡើយទេ ទោះបីជាយើងចាប់ផ្ដើមពីឆ្នាំ ២០១៧ ២០១៨ ហើយឥឡូវដើមឆ្នាំ ២០១៩ គិតទៅវា ៣ ឆ្នាំហើយ បើនិយាយពីក្បាលឆ្នាំ។…