Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកក្រុងក្រចេះសាជាថ្មីម្តងទៀត ដើម្បី សម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សាចំនួន ៣ ខ្នង (ស្មើនឹង) ៤៨ បន្ទប់ ដែលកាលពីថ្ងៃទី ២៨ ខែ កក្កដា ២០១៦ កន្លងទៅ ខ្ញុំព្រះករុណាខ្ញុំ បានមកកាន់ទីនេះ ដើម្បីពិភាក្សាជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងរកវិធីដើម្បីកសាងនូវអគារសិក្សានេះឡើង។ តាមរូបភាពដែលបានបោះនៅទីនេះ កាលពីពេលនោះ ខ្ញុំព្រះករុណាខ្ញុំ ក៏បានពាក់អាវដូច្នោះដែរ ព្រោះចាំបានថាចេញពីត្រង់ហ្នឹងទៅៗ ជួបជាមួយនឹងមន្ត្រីឃុំ/សង្កាត់ និងកងកម្លាំងប្រដាប់អាវុធ និងថតរូបនៅមាត់ទន្លេ …។ ខ្ញុំព្រះករុណាខ្ញុំ នៅចងចាំបានច្បាស់ថា ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានធ្វើដំណើរកាត់មុខសាលានេះ ពេលនោះ ដូចជាបានចេញពីផ្សារ ហើយបានមកចូលកន្លែងហ្នឹង ហើយចេញពីត្រង់ហ្នឹងបានទៅផ្សារអូរប្ញស្សី ហើយចេញពីផ្សារអូរប្ញស្សីមកបានជួបមន្ត្រី រួចបានបាយថ្ងៃត្រង់ ហើយទៅភ្នំពេញតែម្តង។ អាជ្ញាធរថ្នាក់ក្រោមជាតិ និងមន្ត្រីផ្នែកអប់រំ ពិនិត្យឡើងវិញនូវអគារសិក្សាចាស់ទ្រុឌទ្រោម ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ សូមអភ័យទោសអំពីកង្វះចន្លោះដែលខ្ញុំព្រះករុណាខ្ញុំពិតជាយល់ថា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស…
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយជាអនេក ដោយបានចូលរួមក្នុងពិធីបិទ «សន្និបាតបូកសរុបការងារ អប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៥-២០១៦ និងលើកទិសដៅឆ្នាំសិក្សា ២០១៦-២០១៧» ដែលក្រសួង អប់រំ យុវជន និងកីឡា បានរៀបចំឡើងយ៉ាងឱឡារិក ក្នុងរយៈពេល ៣ ថ្ងៃ មកនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតមៃ្លខ្ពស់ ចំពោះអង្គសន្និបាត ដែលមិនត្រឹមតែឤចពិនិត្យលទ្ធផល សម្រេចបានលើការងារអប់រំទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធ បានយល់ ជ្រួតជ្រាប និងបន្តចូលរួមអនុវត្តកម្មវិធីកែទម្រង់កាន់តែស៊ីជម្រៅ ក្នុងស្មារតីធ្វើឱ្យវិស័យអប់រំកម្ពុជាកាន់តែ មានការអភិវឌ្ឍ ឆ្លើយតបទៅនឹងបរិការណ៍ថ្មីៗ នៃសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក ក្នុង ខណៈដែលកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រម ទាំងធានាបាននូវភាពសុខដុម និងប្រក្រតីភាព នៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ជាការពិត វឌ្ឍនភាពនៃវិស័យអប់រំនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺបានស្តែងចេញពីកិច្ច ខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួង អប់រំ យុវជន និងកីឡា…
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់ ដែលបានមកជួបជាមួយនឹង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ពិសេសចំពោះនិស្សិត គរុនិស្សិតកម្រិតឧត្តម និងគរុសិស្សកម្រិតមូលដ្ឋាន នៃវិទ្យា ស្ថានជាតិអប់រំ ចំនួន ៨៨៤ នាក់។ បើគិតរាប់ពីដំបូងមក នេះគឺលើកទី ១៩ ដែលខ្ញុំមកកាន់ទីនេះ … យើងមិនដែលមានថាអាក់ខានពេលណានោះទេ ព្រោះជាមានតម្រូវការអោយធ្វើការផ្តាំផ្ញើ មុននឹងពេលដែល អស់លោក លោកស្រី នាងកញ្ញា ទៅបង្រៀននៅតាមមូលដ្ឋាន។ ការដាំធនធានមនុស្សត្រូវការពេលយូរជាងដាំដើមឈើ ដូចដែល ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន បានលើកឡើងនៅក្នុងរបាយការណ៍អម្បាញ់មិញ អំពីវឌ្ឍន ភាពនៃវិស័យអប់រំរបស់យើង ហើយស្ថានភាពនេះ បើយើងក្រឡេកមើលទៅខាងក្រោយវិញ យើងបានដើរ ឆ្ងាយចេញពីចំណុចចេញដំណើរមកហើយ ប៉ុន្តែ យើងក៏ត្រូវព្យាករមើលទៅអនាគតថា យើងក៏ត្រូវមានដំណើរវែងឆ្ងាយ និងត្រូវការវិនិយោគបន្ថែមទៀត ទៅលើវិស័យអប់រំនេះ។ ប្រៀបធៀបជាមួយនឹងការដាំដុះ និងការទទួលផលពីការដាំដុះ គឺខុសគ្នាឆ្ងាយណាស់។ ការដាំដុះស្រូវ ដំណាំកសិផលផ្សេងៗ ឬដំណាំ ឧស្សាហកម្ម បើនិយាយពីកៅស៊ូ យើងប្រើត្រឹមកម្រិតតែ ៥…