Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
(១) ការបោះឆ្នោតគាំទ្រជាបន្តបន្ទាប់ផ្ដល់ឱកាសឱ្យគណបក្សប្រជាជននិងខ្លួនខ្ញុំ មានឱកាសតបស្នងសងគុណចំពោះប្រជាពលរដ្ឋរបស់យើងនៅទូទាំងប្រទេស មុននឹងចូលដល់បញ្ហាផ្លូវ អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ ថ្លែងនូវការនឹករលឹកនិងអរគុណចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តកំពត ដែលកាលពីខែមិថុនាកន្លងទៅនេះ បានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ធ្វើឱ្យគណបក្សប្រ ជាជនឈ្នះភ្លូកទឹកភ្លូកដី។ សង្ឃឹមថា បងប្អូននឹងបន្តបោះឆ្នោតអោយគណបក្សប្រជាជនជាបន្តទៀតនៅក្នុងខែ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ដោយសារតែការបោះឆ្នោតគាំទ្រជាបន្តបន្ទាប់នោះហើយ ដែលផ្ដល់ឱកាសឱ្យគណបក្សប្រជាជន ឱ្យខ្លួនខ្ញុំ មានឱកាសតបស្នងសងគុណចំពោះប្រជាពលរដ្ឋរបស់យើងនៅទូទាំងប្រទេស និយាយជារួមនិងនិយាយដោយឡែកគឺចំពោះខេត្តកំពត។ (២) ផ្លូវលេខ ៣១និងផ្លូវលេខ ៣៣ ដែលមានប្រវែងសរុបជាង ១០៦ គីឡូម៉ែត្រ របៀងសំខាន់មួយនៃទំនាក់ទំនងសេដ្ឋកិច្ច និងតភ្ជាប់ពីវៀតណាមទៅកាន់ព្រះរាជាណាចក្រថៃ ថ្ងៃនេះ យើងបើកការដ្ឋានដើម្បីលើកកម្រិតគុណភាពនូវផ្លូវលេខ ៣១និងផ្លូវលេខ ៣៣ ដែលមានប្រវែងសរុបជាង ១០៦ គីឡូម៉ែត្រ ដែលឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអម្បាញ់មិញ ទាក់ទិនជាមួយការតភ្ជាប់របស់យើង។ ផ្លូវនេះមានសារសំខាន់តភ្ជាប់ទៅទិសនារតី ប៉ែកមាត់សមុទ្រ។ គេអាចមើលឃើញថាផ្លូវនេះបានតភ្ជាប់ចាប់តាំងពីខេត្តតាកែវ មកកាន់ខេត្តកំពត, កែបនិងរហូតតភ្ជាប់ជាមួយវៀតណាម ដែលជារបៀងសំខាន់មួយនៃទំនាក់ទំនងសេដ្ឋកិច្ច និងជាច្រករបៀងតាមមាត់សមុទ្រដែលតភ្ជាប់ពីវៀតណាមទៅកាន់ព្រះរាជាណាចក្រថៃ តាមទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំពិតជាមានការរីករាយដែលមិនដល់មួយសប្ដាហ៍ទេ ដែលខ្ញុំជាមួយឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រមានិតចិន បើកនូវការដ្ឋានស្ថាបនាលើកកំពស់ផ្លូវគឺផ្លូវលេខ…
[ចាប់ផ្តើមសេចក្តីអធិប្បាយ ១] ខ្ញុំគួរតែរំលឹកចំពោះអ្នកសារព័ត៌មាន ក៏ដូចជាខុទ្ទកាល័យរបស់ខ្ញុំ … ដោយសារតែមួយរយៈពេលកន្លងទៅ ខ្ញុំចេះតែឆ្ងល់ថានៅ(មុន)ពេលដែលខ្ញុំបានថ្លែងចប់ (ក៏ឃើញថា)អត្ថបទសុន្ទរកថារបស់ខ្ញុំទាំងស្រុង (ត្រូវបាន)ផ្សាយលើគេហទំព័រនៃបណ្តាស្ថានីយវិទ្យុ ទូរទស្សន៍ និង(ប្រព័ន្ធសង្គម)អនឡាញស្រេចទៅហើយ។ អញ្ចឹងខ្ញុំសុំឲ្យបញ្ចប់បញ្ហានេះ ជាពិសេសខុទ្ទកាល័យរបស់ខ្ញុំ ក៏ដូចជាស្ថាប័នដែលមានការទទួល(សុន្ទរកថា)។ ខ្ញុំមិនមែនអាននូវសុន្ទរកថាដែលបានព្រាងទុកទាំងស្រុងនោះទេ។ ជួនកាលខ្ញុំមានអត្ថាធិប្បាយ។ ខ្ញុំក៏មិនយល់ដែរថា ហេតុអ្វីបានសុន្ទរកថារបស់ខ្ញុំនេះធ្លាក់ទៅក្នុងដៃអ្នកសារព័ត៌មានលឿនម្ល៉េះ? តើខុទ្ទកាល័យហ្នឹង ឬក៏អ្នកធ្វើការឲ្យខ្ញុំហ្នឹង វាយ៉ាងម៉េច? … ខ្ញុំគ្រាន់តែបញ្ជាក់។ សារព័ត៌មានទាំងអស់ គ្មានសិទ្ធនឹងយកសុន្ទរកថារបស់ខ្ញុំ ដែលខ្ញុំត្រូវអាន និយាយនៅទីនេះឬនៅកន្លែងណាក៏ដោយ បន្តការផ្សាយទៀតទេ … លើកលែងតែជាសារ គេហៅសារ ដូចជាសារបើកបវេសនកាលអីជាដើម អាចយកទៅផ្សាយចុះ។ ប៉ុន្តែនៅ ពេលដែលខ្ញុំមកនិយាយអញ្ចឹង គឺ(ខ្លឹមសារ)វាខុសគ្នារវាងយើងកំពុងតែនិយាយជាមួយនឹងអត្ថបទដែលយើងបានព្រាងហើយស្រេច។ ខ្ញុំមិនមែនចេះតែអានទៅតាមអ្វីដែលគេសរសេរនោះទេ។ ខ្ញុំសុំឲ្យបញ្ឈប់អំពីករណីហ្នឹង មុននឹងពេលដែលខ្ញុំចាប់ផ្តើម។ [ចប់សេចក្តីអធិប្បាយ ១] ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និង លើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ “ អគារមន្ទីរពិសោធន៍ជាតិសំណង់…
(១) ជាតិលេខ ៤១ និង ៥១ បានសាងសង់ពីឆ្នាំ ២០១១ ““លុយតិច តែធ្វើផ្លូវឱ្យបានវែង””, ត្រូវការសាងសង់ឡើងវិញក្រោយប្រើការបានប្រមាណ ១០ ឆ្នាំ, ឆ្លងកាត់ ៤ ខេត្តនិង១០ស្រុក, ផ្លូវ ៤១ ត្រូវចំនាយ ៦៧ លានដុល្លារ ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីបើកការដ្ឋានពង្រីក គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤១ ពីថ្នល់ទទឹង តភ្ជាប់ទៅកាន់ខេត្តកំពត។ អម្បាញ់មិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានរាយការណ៍យ៉ាងក្បោះក្បាយ អំពីបញ្ហាបច្ចេកទេសទាក់ទងនឹងការកសាងផ្លូវនេះ ក៏ដូចជាអត្ថប្រយោជន៍នៃការកសាងផ្លូវនេះ។ ខ្ញុំសុំយកឱកាសនេះ ដំបូងថ្លែងអំណរគុណចំពោះឯកឧត្តម វ៉ាង វិនធាន និងតាមរយៈឯកឧត្តម វ៉ាង វិនធាន សូមផ្ដាំផ្ញើនូវការអរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់នូវឥណទានសម្រាប់ការពង្រីក លើកកម្ពស់គុណភាពនៃផ្លូវនេះ។ ដូចដែលឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើង យើងធ្លាប់បានកសាងផ្លូវនេះរួចម្ដងហើយ ដែលនៅពេលនោះយើងបានសាងសង់នៅឆ្នាំ ២០១១ … ប៉ុន្តែស្ថានភាពផ្លូវពេលនោះ ដូចជាដែលខ្ញុំនិយាយនៅឯខេត្តព្រះសីហនុ យើងធ្វើផ្លូវ…