ការដំឡើងប្រាក់ខែជូន មន្ត្រីរាជការមុនចូលឆ្នាំថ្មី៖ ចៅសង្កាត់២រូប បង្ហាញក្តីសប្បាយរីករាយ ចំពោះការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល
FN ៖ ដើម្បីលើកកម្ពស់ដល់ជីវភាព និងការរស់នៅរបស់គ្រូបង្រៀន មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ភេទ ឲ្យកាន់តែប្រសើរ ជាងមុននោះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង យកចិត្តដាក់យ៉ាងខ្លាំង សម្រាប់ការដំឡើងប្រាក់បៀវត្សរ៍ ជូនពួកគាត់ចំនួន ២ដងក្នុង១ឆ្នាំ ដោយលើកទី១ បានដំឡើងរួចមកហើយ នៅខែមករា តាមអត្រា១២% នៃមូលដ្ឋានប្រាក់បៀវត្សរ៍ និងលើកទី២ ដំឡើងនៅខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់ បំណាច់មុខងារ។ ការដំឡើងប្រាប់ខែនេះ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ បានបង្ហាញនូវក្តីរីករាយ សប្បាយចិត្ត ហើយចាត់ទុកថា ការដំឡើង ប្រាក់ខែនេះ គឺជាការជំរុញលើកទឹកចិត្តជូនដល់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធទាំងអស់។ ជាក់ស្តែងចៅសង្កាត់ នៅក្នុងរាជធានីភ្នំពេញ២រូប សុទ្ធតែបង្ហាញនូវក្តីត្រេកអរ ចំពោះការដំឡើងប្រាក់ខែនេះ នៅមុនចូលឆ្នាំខ្មែរ ខាងមុខនេះ។ លោក ព្រាប មុន្នី ចៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បានថ្លែងប្រាប់អង្គភាព Fresh News យ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នា ក្នុងនាមក្រុមប្រឹក្សាសង្កាត់ព្រែកលៀប មានចិត្តសប្បាយរីករាយ នៅពេលទទួលព័ត៌មាន រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ…