ក្នុងខែកុម្ភៈ រោងចក្រថ្មីចំនួន១៥ទៀតហើយ ត្រូវបាន CDC ចេញច្បាប់អនុញ្ញាតឲ្យបង្កើតនៅកម្ពុជា សរុបទុនវិនិយោគជាង១៨០លានដុល្លារ បង្កើតការងារថ្មី៧៤៥៨កន្លែង
FN ៖ ក្នុងខែកុម្ភៈ ឆ្នាំ២០១៨នេះ រោងចក្រចំនួន ១៥ថ្មីទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញច្បាប់អនុញ្ញាតអោយបើកដំណើរការនៅកម្ពុជា ក្រោមទុនវិនិយោគជាង១៨០លានដុល្លារអាមេរិក និងបង្កើតការងារថ្មីជូនប្រជាជនកម្ពុជាបានចំនួន ៧៤៥៨កន្លែង។ យោងតាមរបាយការណ៍ដែលបង្ហោះលើ Facebook ផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រោងចក្រដែលទើបបង្កើតថ្មីទាំងនោះរួមមាន៖ ១៖ ក្រុមហ៊ុន «MONTI APPAREL (CAMBODIA) CO., LTD» គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៩កន្លែង។ ២៖ ក្រុមហ៊ុន «NANWANG TRAVEL GOODS CO., LTD» គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៨២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧០កន្លែង។ ៣៖ ក្រុមហ៊ុន «JS LEATHER COLLECTION…