នាយឧត្តមសេនីយ៍ គន់ គីម ប្រាប់ឲ្យបណ្ដាអង្គភាពទ័ពទាំងអស់នៅខេត្តព្រះវិហារ ត្រូវត្រៀមកម្លាំងជួយសង្គ្រោះពលរដ្ឋ និងគ្រួសារទ័ពពេលរងគ្រោះដោយទឹកជំនន់

FN ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ បានប្រាប់ឲ្យបណ្ដាអង្គភាពទ័ពទាំងអស់នៅសមរភូមិទិស ក្នុងខេត្តព្រះវិហារ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ដើម្បីជួយសង្គ្រោះពលរដ្ឋ និងគ្រួសារទ័ព ក្រែងរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ។ ថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ក្នុងឱកាសអមដំណើរដោយ នាយ​ឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង ចុះ​​ពិនិត្យមើល ស្ថានភាពទឹកជំនន់នៅស្រុកអន្លង់វែង ត្រពាំងប្រាសាទ និងភូមិគ្រួសារទ័ព ដែលរងគ្រោះដោយទឹកជំនន់ នៅសមរភូមិទិសព្រះវិហារ​។ សូមជម្រាបថា ស្ថានភាពទឹកជំនន់នៅខេត្តខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ទឹកស្ទឹងសែនមានកំពស់១៣,០០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន ដែលមានត្រឹម១១,៥០ម៉ែត្រ បើប្រៀបធៀបកាលពីថ្ងៃម្សិលមិញ កើនឡើង០,១៤ម៉ែត្រ។ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅតំបន់ទំនាបកណ្ដាល មានរាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ ដែលខ្យល់កន្ដ្រាក់មានល្បឿនពី ១២-១៤ម៉ែត្រ ក្នុងមួយវិនាទី។…

ទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល៖ ក្នុងមួយឆ្នាំៗរាជរដ្ឋាភិបាលចំណាយលុយ ជិត២០០លានដុល្លារ សម្រាប់ថែទាំ និងជួសជុលផ្លួវថ្នល់នៅកម្ពុជា

FN ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំៗ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់ជិត២០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ធ្វើការថែទាំ និងជួសជុលផ្លូវថ្នល់ ហើយការចំណាយទឹកប្រាក់ច្រើនបែបនេះ ក៏ដោយសារតែកម្ពុជាមានផ្លូវថ្នល់ច្រើន។ ការបញ្ជាក់បែបនេះ របស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក្នុងឱកាសអញ្ជើញបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(សាខាភ្នំពេញថ្មី) ដែលស្ថិតនៅ តាមបណ្តោយ ផ្លូវ១៩២៨ ឧកញ៉ាម៉ុងរិទ្ធី ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា «ការជួសជុលថែទាំផ្លូវក្នុងមួយឆ្នាំៗ យើងប្រើថវិកាជិត២០០លានដុល្លារសហរដ្ឋអាមេរិក ដោយសារផ្លូវយើងវាច្រើន ពីដើមតិចតែឥឡូវផ្លូវច្រើនទៅៗ ដូច្នេះយើងត្រូវថែទាំច្រើនទៅៗ»។ ក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ក្រីក៏បានអំពាវនាវទៅម្ចាស់យានយន្តទាំងអស់ដែលដឹកលើសចំណុះ មេត្តាជួយថែទាំផ្លូវជាតិ ហើយកុំដឹកទំនិញហួសកំណត់ខុសពីច្បាប់ ដែលបានកំណត់ កត្តាទាំងនេះហើយដែលធ្វើឲ្យផ្លួវ ឆាប់រិចរិល ឆាប់ខូច ដែលធ្វើឲ្យខាតបង់ថវិការជាតិផងដែរ៕

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល អំពាវនាវដល់ពលរដ្ឋជាម្ចាស់យានយន្ត យករថយន្តរបស់ខ្លួនមកឈៀក ឲ្យបានទាន់ពេលវេលា តាមតំរូវការច្បាប់

FN ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាម្ចាស់យានយន្ត សូមមេត្តាយករថយន្តរបស់ខ្លួន មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ត (ឈៀក) ឲ្យបានទាន់ពេលវេលា តាមតំរូវការរបស់ច្បាប់។ ការអំពាវនាវបែបនេះ ក្នុងឱកាសដែលទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតី នៅក្នុងពិធីសម្ពោធ មណ្ឌលត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត សាខាបឹងស្នោរ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហួសបុរីប៉េងហួត បឹងស្នោរ ប្រហែល១គីឡូម៉ែត្រ ជាប់ចំណតឡានក្រុង វាលស្បូវ។ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នោះថា «សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាម្ចាស់យានយន្តសូមមេត្តា យកឡានមកឈៀក ឲ្យបានទាន់ពេលវេលាតាមកំណត់ តាមតំរូវការរបស់ច្បាប់យើង។…ឡានខ្លះ៤ឆ្នាំម្ដង ខុសពីឡានថ្មី ដោយខ្លះ២ឆ្នាំ ខ្លះ១ឆ្នាំម្ដង តាមច្បាប់របស់យើង ដែលបានដាក់ឲ្យប្រើប្រាស់ ក្នុងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនេះ»។…