រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដឹកនាំក្រុមគ្រូពេទ្យ​ចុះពិនិត្យព្យាបាលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដោយឥតគិតថ្លៃ នៅខេត្តកំពង់ស្ពឺ

FN ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២១​ ខែកក្កដា ឆ្នាំ២០១៨ នេះ បានដឹកនាំក្រុមគ្រូពេទ្យ និងសហជាមួយអាជ្ញាធរមានសមត្ថកិច្ច ដែលដឹកនាំដោយគណៈអភិបាលខេត្ដកំពង់ស្ពឺ លោក វី សំណាង ចុះទៅពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដែលរងគ្រោះមហន្ដរាយ ដោយទឹកជំនន់ នៅក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។ ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានណែនាំ​អប់រំ និងអំពាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពកុមារតូចៗ កុំឲ្យចុះងូតទឹក ឬហែលទឹកនៅពេលទឹកជំនន់ ពេលទឹកលិចត្រូវដាក់សញ្ញាសម្គាល់ ឬដាក់បន្លាស្រាស់ នៅកន្លែងដែលមានរណ្ដៅ ឬស្រះ ហើយបន្ទាប់ពីទឹកជំនន់ ត្រូវសម្អាតគ្រប់ទីកន្លែងជុំវិញគេហដ្ឋានឲ្យមានអនាម័យល្អ ពិសេសអណ្ដូងទឹក ត្រូវតែស្ដារលាងសម្អាតចេញទាំងអស់ ។ សម្រាប់ស្ដ្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ នៅមណ្ឌលសុខភាពណាមួយ ដែលមានទីទួលមានសុវត្ថិភាព និងត្រូវនាំកុមារទៅចាក់ថ្នាំបង្ការ ឲ្យបានទៀងទាត់ តាមការកំណត់ ទោះបីជាមានទឹកជំនន់ក៏ដោយ។ ប្រសិនបើ មានពស់ចឹក សូមប្រញាប់បញ្ជូនជនរងគ្រោះ ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ…

រដ្ឋមន្ដ្រីក្រសួងធនធានទឹក ប្រកាសពីការគ្រប់គ្រង​ជំនន់ទឹកភ្លៀង​ ​នៅស្ទឹងព្រែកត្នោតបានទាំងស្រុង គ្មានការគំរាមកំហែង នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាលឡើយ

FN ៖ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រុមការងាររបស់ក្រសួង និងអាជ្ញាធររាជធានីភ្នំពេញ បានគ្រប់គ្រងទាំងស្រុងហើយ នៃជំនន់ទឹកភ្លៀងនៅស្ទឹងព្រែកត្នោត ដែលហូរចាក់ចូលមកខណ្ឌដង្កោ រាជធានីភ្នំពេញ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ លោករដ្ឋមន្ដ្រី លឹម គានហោ ដែលកំពុងមានវត្តមានដឹកនាំមន្ដ្រីបច្ចេកទេសអន្ដរាគមន៍នៅតាមទំនប់សណ្ដរ នៃស្ទឹងព្រែកត្នោត និងទំនប់៧មករានោះ បានបញ្ជាក់ថា «នៅទាបភ្លឺនេះទឹកស្ទឹងព្រែកត្នោត មានការកើនឡើងដែលខុសពីបណ្ដាឆ្នាំមុនៗ ដែលឆ្នាំ២០១០ដែលកើនឡើងខ្លាំងនោះ កម្ពស់១.២៧ម៉ែត្រ តែព្រឹកមិញនេះឡើងដល់ ១.៤៧ម៉ែត្រ ដែលជាការឡើងក្នុងកម្រិតអតិបរមា ប៉ុន្ដែក្រុមការងារបច្ចេកទេសបានធ្វើការទប់ស្កាត់ទាន់ពេលវេលា តាមរយៈការចាក់ដីបំពេញលើទំនប់សណ្ដរ ស្ទឹងព្រែកត្នោត និងបិតរន្ធនាគ មិនឲ្យការហូរច្រោះកើតឡើងទៀតឡើយ»។ ដូច្នេះលោករដ្ឋមន្ដ្រី សូមប្រកាសជូនប្រជាពលរដ្ឋរាជធានីភ្នំពេញ និងខេត្តកណ្ដាលថា មិនមានការគំរាមកំហែងពីជំនន់ទឹកភ្លៀង នៅតាមដងស្ទឹងព្រែកត្នោតទៀតនោះឡើយ។ បើតាមលោករដ្ឋមន្ដ្រី លឹម គានហោ ការគ្រប់គ្រងដោយមានប្រសិទ្ធភាពនេះ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ក៏មានការបញ្ហាអ្វីកើតឡើងទៀតដែរ ដោយសារផ្នែកខាងលើពុំមានភ្លៀងធ្លាក់ ហើយក៏ពុំមានការកើនឡើងចំនួនទឹកទៀតនោះទេ។ សូមជម្រាបថា…

លោក ហ៊ុន ម៉ានិត៖ បើគ្មានការលះបង់របស់អ្នកដោះមីន កម្ពុជាគ្មានការអភិវឌ្ឍដូចសព្វថ្ងៃ, សូមអំពាវនាវដល់អន្តរជាតិ បន្តផ្តល់ជំនួយគាំទ្រសកម្មភាពសម្អាតមីន នៅកម្ពុជា !

FN ៖ លោក​​ ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ប្រសិនបើគ្មានការលះបង់របស់អ្នកដោះមីនទេ ប្រទេសកម្ពុជាក៏គ្មានការអភិវឌ្ឍដូចសព្វថ្ងៃនេះដែរ។ ជាមួយគ្នានេះ លោកសូមថ្លែងអំណរគុណចំពោះ អ្នកដោះមីនទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រថុយគ្រោះថ្នាក់ ដើម្បីបុព្វហេតុប្រទេសជាតិ។ លោក ហ៊ុន ម៉ានិត ថ្លែងបែបនេះ ក្នុងពិធីប្រកាសបញ្ចូលក្របខណ្ឌ បំពាក់ឋានន្ដរស័ក្ដិ និងបំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) ចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារ និងពិការចំនួន២៧១នាក់ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ។ លោក ហ៊ុន ម៉ានិត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំផ្ទាល់ ក៏ដូចគ្នាក្នុងនាមជាយុវជនម្នាក់ ខ្ញុំសូមថ្លែងអំណរគុណដល់ ពូ​ អ៊ុ មីង បងៗទាំងអស់ ដែលបានធ្វើការពាក់ព័ន្ធនឹងមីន បើសិនជាគ្មានការប្រឹងប្រែងរបស់អ្នកទាំងអស់គ្នាទេ ការអភិវឌ្ឍប្រទេសរបស់យើងក៏គ្មានដូចសព្វថ្ងៃនេះដែរ។ ហើយការលូតលាស់របស់ប្រទេសមួយ បើសិនជាគ្មានការចូលរួមពីអ្នកទាំងអស់គ្នាទេ ប្រហែលជាយើងមិនមានការអភិវឌ្ឍដូចសព្វថ្ងៃដែរ»។ លោកបន្តថា «ម៉្យាងទៀតក្មេងៗជំនាន់ក្រោយក៏ត្រូវដឹងគុណដល់ អ៊ុ ពូ​ មីង ដែលប្រឈមនឹងគ្រោះថ្នាក់ ពេលដែលចុះទៅសម្អាតមីនម្តងៗនោះ…