រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការលើកកម្ពស់កម្រិតជីវភាពសហគមន៍ គឺដើម្បីកាត់បន្ថយសម្ពាធលើធម្មជាតិ

FN ៖ ថ្លែងក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៨ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់សហគមន៍ជាចំណុចគន្លឹះ ដើម្បីកាត់បន្ថយសម្ពាធលើការប្រើប្រាស់ ធនធានធម្មជាតិ ក៏ដូចជាជំរុញការចូលរួមសហគមន៍​ ក្នុងការងារគ្រប់គ្រងធនធានធម្មជាតិ រក្សាតម្លៃវប្បធម៌ និងប្រពៃណីរបស់ជនជាតិដើមភាគតិច។ បន្ថែមពីនេះ លោក សាយ សំអាល់ បានបញ្ជាក់ថា ការពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងមន្ត្រីឧទ្យានុរក្ស ដែលមានតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ និងជាភ្នាក់ងារមន្ត្រីនគរបាលយុត្តិធម៌ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ​គ្រប់ប្រភេទ គឺជាកិច្ចការចាំបាច់។ ​រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើឲ្យជំរុញការរៀបចំបង្កើតរបៀងទេសចរណ៍ធម្មជាតិ និងបន្តជំរុញលើកទឹកចិត្តដល់វិស័យឯកជន និងសហគមន៍មូលដ្ឋាន ក្នុងការអ​ភិវឌ្ឍទេសចរណ៍ធម្មជាតិនៅតាមទីតាំងដែលមានសក្តានុពល ក៏ដូចជាបន្តសិក្សាតំបន់ដែលមានសក្តានុពល ដើម្បីបង្កើតជាតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិបន្ថែមទៀត ដោយសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ។ លើសពីនេះទៅទៀត ត្រូវបន្តតាដានត្រួតពិនិត្យ និងពង្រឹងការអនុវត្តមុខងារ គ្រប់គ្រងតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិ ដែលបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ មួយវិញទៀត ​រដ្ឋមន្ត្រី សាយ សំអាល់ បានស្នើឲ្យយកចិត្តទុកដាក់ លើការអនុវត្តគម្រោងចុះបញ្ជីដីរដ្ឋសាកល្បង សម្រាប់ដែនជម្រកសត្វព្រៃពាមក្រសោប និងដែនជម្រកសត្វព្រៃភ្នំព្រេច ដែលគាំទ្រថវិកាដោយ ADB…

កម្ពុជានាំចេញកៅស៊ូបានជាង១៥ម៉ឺនតោន ទទួលបានចំណូលជិត២៥០លានដុល្លារ ក្នុងរយៈពេល១១ខែ

FN ៖ រយៈពេល១១ខែ ឆ្នាំនេះ ពោលគិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញជ័រកៅស៊ូ បានជាង១៥ម៉ឺនតោន ដោយទទួលបានចំណូលជិត២៥០លានដុល្លារ។ នេះបើតាមរបាយការណ៍ផ្លូវការរបស់ អគ្គនាយកដ្ឋានកៅស៊ូ ស្ដីពី ស្ថានភាពការងាររបស់អគ្គនាយកដ្ឋានកៅស៊ូ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្ដ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ។ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ទៀតថា រយៈពេល១១ខែនេះ កម្ពុជាបានប្រមូលផលជ័រកៅស៊ូបានចំនួន​១៥២,៩៦២តោន កើនឡើងចំនួន៣៦៦១៣តោន ស្មើនឹង៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន និងទទួលបានថវិការ ជិត២៥០លានដុល្លារ ដែលតម្លៃលក់ជ័រកៅស៊ូមធ្យមក្នុងរយៈពេល១១ខែ គឺ១,៦២៥ដុល្លារក្នុង១តោន កើនឡើង៤៥២ដុល្លារក្នុង១តោន សើ្មនឹង៣៨ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​ សូមជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួនជិត៤៤ម៉ឺនហិកតា ក្នុងនោះផ្ទៃដែលអាចចៀរជ័របានចំនួន១៧ម៉ឺនហិកតា និងផ្ទៃដីថែទាំជិត២៧ម៉ឺនហិកតា៕

គ.ជ.ប អះអាងថា ការផ្តាច់ជំនួយរបស់អឺរ៉ុប មិនប៉ះពាល់ដំណើរការបោះឆ្នោត នៅកម្ពុជាទេ, ខ្មែរមានលុយខ្លួនឯង និងមានចិន ជប៉ុន និងកូរ៉េ ចាំផ្តល់ជំនួយ

FN ៖ លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប នៅល្ងាច ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការផ្តាច់ជំនួយរបស់សហគមន៍អឺរ៉ុប នាពេលនេះមិនប៉ះពាល់ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជាទេ។ គ.ជ.ប មានកញ្ចប់ថវិកាជាតិគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅក្នុងឆ្នាំ២០១៨ ខាងមុខនេះ ហើយពេលនេះ ប្រទេសចិនគឺជាបង្អែកដ៏រឹងមាំ ក្នុងការផ្តល់ជំនួយដល់ការបោះឆ្នោតនៅកម្ពុជា ក្រៅពីនោះ មានជប៉ុន និងកូរ៉េថែមទៀត។ ការប្រកាសរបស់ គ.ជ.ប បែបនេះធ្វើឡើង បន្ទាប់ពីសហភាពអឺរ៉ុប បានសម្រេចព្យួរជំនួយរបស់ខ្លួនសម្រាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលការផ្អាកនេះ ធ្វើឡើងបន្ទាប់ពីមានការរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។​ នៅក្នុងសេចក្តីប្រកាសរបស់សហគមន៍អឺរ៉ុប បានគូសបញ្ជាក់ថា ការសម្រេចរំលាយ គណបក្សសង្រ្គោះជាតិ និងការបែងចែកអាសនៈរដ្ឋសភា និងក្រុមប្រឹក្សា ឃុំ/សង្កាត់ ទៅឲ្យគណបក្សដទៃ គឺជាការបដិសេធចោល ការជ្រើសរើសរបស់ពលរដ្ឋដែលបានបោះ ឆ្នោតជូនគណបក្សនេះ នៅក្នុងការឆ្នោតឆ្នាំ២០១៣ និងឆ្នាំ២០១៧។ លោក សោម…