កម្ពុជា-ចិន វិនិយោគរួមគ្នា១០លានដុល្លារ ផលិតដែកផ្គត់ផ្គង់ទីផ្សារកម្ពុជា និងនាំចេញទៅក្រៅស្រុក

FN ៖ Fuxin Steel Buildings ជាក្រុមហ៊ុនបុត្រស័ម្ពន្ធ ISI GROUP ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងវិស័យឧស្សាហកម្មផលិតដែកនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងវិនិយោគរួមគ្នាជាមួយនឹង China Steel Structure Corporation (CSSC) ជាក្រុមហ៊ុនដ៏ធំមួយ មានជំនាញផ្នែកផលិតគ្រោងបង្គំដែករបស់តៃវ៉ាន់ និងក្រុមហ៊ុន Welhunt Materials Enterprise (WH) ដែលមានបទពិសោធន៍ជាង២៥ឆ្នាំ ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិលើសម្ភារដែក បានបោះទុនរួមគ្នា១០លានដុល្លារ បង្កើតជាក្រុមហ៊ុនវិនិយោគ ក្នុងស្រុកមួយមានឈ្មោះថា Chungkang Steel Structure (Cambodia) ។ លោក កាំង ឡេង អគ្គនាយករបស់ក្រុមហ៊ុន ISI Group បានថ្លែងថា Chungkang Steel Structure (Cambodia) បានបង្កើតឡើងកាលពីឆ្នាំ២០១៥ ហើយការសាងសង់រោងចក្រ ដំណាក់កាលទី១ បានបញ្ចប់ និងបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងត្រីមាសទី១ នៃឆ្នាំ២០១៦ ជាមួយនឹងសមត្ថភាពក្នុងការផលិតចំនួន១,៥០០តោនក្នុងមួយខែ។ បន្ទាប់ពីដំណើរការបាន១ឆ្នាំ ដោយមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន និងការកើនឡើងខ្ពស់នៃតម្រូវការទីផ្សារ បានធ្វើឲ្យក្រុមហ៊ុននេះ…

ទុនវិនិយោគពីបរទេសប្រមាណ១៣០០លានដុល្លារ នឹងត្រូវវិនិយោគនៅក្នុងវិស័យរ៉ែ និងប្រេងកាត សម្រាប់ឆ្នាំ២០១៩ខាងមុខនេះ

FN ៖ លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា ក្នុងក្របខ័ណ្ឌ នៃលំហូរទុនវិនិយោគពីបរទេស បណ្ដាគម្រោងវិនិយោគ ដែលសម្រេចអនុម័តរួច ឬត្រៀមអនុម័តក្នុងឆ្នាំ២០១៩ ក្នុងវិស័យរ៉ែ និងប្រេងកាត មានទំហំប្រមាណជាង១,៣០០លានដុល្លារ ដែលនឹងជំរុញធ្វើឲ្យវិស័យរ៉ែ និងប្រេងកាត ក្លាយជាប្រភពលំហូរទុនវិនិយោគពីបរទេសដ៏ធំមួយ សម្រាប់ឆ្នាំ២០១៨-២០១៩ខាងមុខនេះ។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោករដ្ឋមន្ដ្រី អញ្ជើញជាអធិបតីក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៤-២០១៧ និងទិសដៅបន្ដឆ្នាំ២០១៨ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ដ្រីរាជការទាំងអស់នៃក្រសួងរ៉ែ​ និងថាមពល។ បើតាមលោក ស៊ុយ សែម ប្រសិទ្ធិផលរបស់ក្រសួងរ៉ែ និងថាមពល នឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតបាននូវឱកាស សេដ្ឋកិច្ចសង្គម សម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ បន្ថែមលើផលប្រយោជន៍ ពីការពង្រឹងបាននូវទំហំ និងមូលដ្ឋានសារពើពន្ធរបស់ជាតិ ហើយសម្រាប់ឆ្នាំ២០១៨ ក៏ដូចជាឆ្ពោះទៅបណ្ដាឆ្នាំខាងមុខនៅអាណត្តិក្រោយនេះ គឺជាពេលវេលាដែលវិស័យរ៉ែ និងថាមពល ត្រូវបានចាប់ផ្ដើមការ ប្រមូលផលយ៉ាងពេញលេញ ពីរាល់ការវិនិយោគកន្លងមក។ លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ការពង្រឹងបានប្រសិទ្ធិភាពអភិបាលកិច្ចខ្ពស់ លើការគៀងគរប្រមូលចំណូលជាតិពីវិស័យរ៉ែ និងប្រេងកាត ដែលក្នុងរយៈពេលនៃអាណត្តិនេះ…

កម្ពុជាបានឆ្លងកាត់ដំណាក់កាលដំបូង ធ្វើសេចក្តីព្រាងច្បាប់ស្តីពី «ពរពោះជំនួស» ក្រោមជំនួយគាំទ្រប្រឹក្សាយោបល់របស់ អង្គការសហប្រជាជាតិ

FN ៖ ប្រទេសកម្ពុជា បានឆ្លងកាត់ដំណាក់កាលដំបូង សេចក្តីព្រាងច្បាប់ស្តីពី «ពរពោះជំនួស» ក្រោមជំនួយគាំទ្រប្រឹក្សាយោបល់របស់អង្គការសហប្រជាជាតិ (អ.ស.ប )។ នេះបើតាមការលើកឡើងរបស់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា និងអ្នករាយការណ៍ពិសេសរបស់ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី​ រ៉ូណាស្មីត។ លោក ជិន ម៉ាលីន បានបញ្ជាក់ថា «មកដល់ពេលនេះ យើងបានសម្រេចនូវ First Draft (សេចក្តីព្រាងដំបូង) នៃច្បាប់ស្តីពី ពរពោះនេះ អញ្ចឹងទេ យើងបានរៀបរាប់ពីការងារសំខាន់ៗជូនគាត់ (លោកស្រី រ៉ូណា ស្មីត) ហើយគាត់កោតសរសើរនូវគោលការណ៍សំខាន់ នៃការការពារសិទ្ធិកុមារ និងស្ត្រី ហើយគាត់ជួយ បានន័យថា យើងសុំឲ្យមានការសហការ និងការជួយគាំទ្រពីគាត់»។ បើតាមអ្នកនាំពាក្យរូបនេះ មូលហេតុដែលបង្កើតច្បាប់ស្តីពី «ពរពោះជំនួស» នេះឡើង គឺជាតម្រូវការសង្គម ដោយសារតែបើមិនមានច្បាប់នៅក្នុងការគ្រប់គ្រងវាទេ ការពរពោះនេះ…