៩ខែឆ្នាំនេះ កម្ពុជាមានអគារកម្ពស់ចាប់ពី៥ជាន់ឡើង ៩២អគារ, បើគិតពីឆ្នាំ២០០៥មក មានជាង ១ពាន់អគារ

FN ៖ ក្នុងរយៈពេលប្រមាណ៩ខែ ឆ្នាំ២០១៨នេះ ប្រទេសកម្ពុជាមានអគារខ្ពស់ៗ កម្ពស់ចាប់ពី ៥ជាន់ឡើងទៅចំនួន ៩២អគារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលអង្គភាពសារព័ត៌មាន Fresh News​ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកានេះ។ តាមរបាយការណ៍ដដែលបានឲ្យដឹងថា ទីក្រុងរណប បុរីលំនៅស្ថាន និងលំនៅស្ថានមានលក្ខណៈបុរី សរុបចំនួន ៤១ទីតាំង។ គិតរហូតមកដល់បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានទីក្រុងរណប បុរីលំនៅស្ថាន និងលំនៅស្ថានមានលក្ខណៈបុរី សរុបចំនួន ២២៨ទីតាំង។ ជាមួយគ្នានេះ បើគិតពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ន មានសំណង់អគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងទៅ សរុបចំនួន ១.០៨៨អគារ។ សម្រាប់វិស័យសំណង់ ក្រសួងបានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ២.៥៤១គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ១០.៧៩០.៥៩៧ម៉ែតការ៉េ មានតម្លៃប៉ាន់ស្មាន ៤.៨២០.២០៨.៨៤៦ ដុល្លារអាមេរិក។ ក្នុងនោះការបោះទុនវិនិយោគ របស់វិស័យឯកជនមកពីបរទេសមានចំនួន ៣៣គម្រោង មានផ្ទៃក្រឡាសំណង់សរុប ១.១៤៩.៣៥៣ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មាន ទុនវិនិយោគសាងសង់ ៤៧៧.៧៨៤.០០០ដុល្លារអាមេរិក។​ វិស័យសំណង់នេះ បានផ្តល់ដល់អ្នកជំនាញ កម្មករ ប្រមាណ២២ម៉ឺននាក់…

ព្រឹកថ្ងៃសុក្រនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ និងចែកអំណោយ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ជិត២ពាន់គ្រួសារ នៅខេត្ដកំពង់ឆ្នាំង

FN ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី0២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកកើត ឬអ្នកផ្ទុយមេរោគអេដស៍ចំនួន ១,៦៣៦គ្រួសារដែលមកពីចំនួន​៧១ភូមិ ​១១​ឃុំ និងមកពីស្រុកចំនួន​៤​ នៃខេត្តកំពង់ឆ្នាំង។ ការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានធ្វើឡើងនៅភូមិស្រែសាន ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជាប្រធាន, សម្ដេចតែងតែយកចិត្ដទុក្ខដាក់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានដោយក្តីមេត្តា​ ករុណា​ គិតគូរ​ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយកន្លែងណាមានទុក្ខលំបាក…

កម្ពុជាទទួលចំណូលជិត៩៤លានដុល្លារ បានពីការលក់សំបុត្រចូលទស្សនាអង្គរ រយៈពេល១០ខែ, ថវិកាជាង៤លានដុល្លារ ត្រូវឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា

FN ៖ នៅរយៈពេល១០ខែ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០១៨នេះ កម្ពុជាទទួលបានចំនួន ៩៣,៩២៧,៩២៦ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើតឡើង ១១.៥៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ នេះតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា។ របាយការណ៍បញ្ជាក់ថា នៅរយៈពេល១០ខែដូចគ្នានេះ ភ្ញៀវទេសចរបរទេសចំនួន ២,០៩០,០៤៣នាក់ បានទិញបណ្ណចូលទស្សនាអង្គរ កើនឡើង ៧.៧ភាគរយ។ បើតាមរបាយការណ៍ ចំណូលដែលទទួលបានជិត៩៤លានដុល្លារនេះ រាជរដ្ឋាភិបាលបានដកចំនួន ៤,១៤០,០៨៦ដុល្លារ ឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជា។ សូមជម្រាបថា បណ្ណចូលទស្សនាតំបន់អង្គរ ត្រូវបានបែងចែកជា៣ប្រភេទ៖ * ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។ * ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ។ * ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕