ខែដំបូង កម្ពុជានាំចេញជ័រកៅស៊ូជិត៣ម៉ឺនតោន បានចំណូលជិត៤០លានដុល្លារ

FN ៖ ខែដំបូងក្នុងឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣ម៉ឺនតោន កើនឡើង១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ផ្លូវការរបស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែល Fresh News ទទួលបាននៅថ្ងៃទី២០ ខែកុម្ភៈនេះ។ របាយការណ៍បញ្ជាក់ថា នៅខែមករា ឆ្នាំ២០២០ កម្ពុជាផលិតជ័រកៅស៊ូសម្រេចបាន២៩,២០៣តោន កើនឡើង២០ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ បរិមាណជ័រកៅស៊ូនាំចេញមានចំនួន ២៧,៤៤៥តោន ខណៈតម្លៃជាមធ្យមជ័រកៅស៊ូជាមធ្យម១,៤៣៣ដុល្លារក្នុង១តោន តម្លៃនេះកើនឡើង១៧ភាគរយ។ សូមជម្រាបថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៥,៩១៦ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន២៥០,៤៣៤ហិកតា ស្មើនឹង៦២%។ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបិទសន្និបាតក្រសួងមហាផ្ទៃ

FN ៖ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។ ពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។ នៅក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលដែលមានខ្លឹមសារសំខាន់ៗដូចតទៅ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ត្រីរាជការស៊ីវិលគ្រប់លំដាប់នៅថ្នាក់ក្រោមជាតិ ដែលបានប្រឹងប្រែងសម្រេចការងារទាំងឡាយសម្រាប់សង្គមជាតិ និងប្រជាជន។ * សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះកងកម្លាំងនគរបាលជាតិ ដែលបានប្រឹងប្រែងរួមគ្នារក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងទប់ស្កាត់បាននូវមហិច្ឆតាអាក្រក់ទាំងឡាយ ដែលប៉ុនប៉ងបង្កចលាចល បំផ្លាញសន្តិសុខសណ្តាប់ធ្នាប់។ * សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ដល់កងកម្លាំងនគរបាល ដែលបានប្រឹងប្រែងទប់ស្កាត់រាល់ការប្រើប្រាស់ជួញដូរគ្រឿងញៀន ពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ គ្រប់គ្រងជនអន្តោប្រវេសន៍ជាដើម។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ចេញគោលនយោបាយភូមិឃុំមានសុវត្ថិភាពជាត្រឹមត្រូវហើយ តែមិនទាន់ក្តាប់ជាប់នូវគន្លឹះនៃការអនុវត្តន៍។ * សម្តេចតេជោ ហ៊ុន សែន បានឯកភាពជាមួយការស្រង់មតិដែលមានជំនឿទុកចិត្តខ្ពស់លើរាជរដ្ឋាភិបាល…