FN ៖ Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនទាំង៦ដូចខាងក្រោម៖
១៖ ក្រុមហ៊ុន ROYAL CAMBODIAN HOSPITAL CO., LTD គម្រោងសាងសង់និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិចំនួន ១,៥០០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍តាមបណ្តោយមហាវិថីសម្តេចហ៊ុនសែន ភូមិស្រុកចេកនិងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤៧៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៥០០កន្លែង។
២៖ ក្រុមហ៊ុន CHIP MONG RETAIL CO., LTD គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ២៧១ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១១៣.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២៩កន្លែង។
៣៖ ក្រុមហ៊ុន ANGKOR WILDLIFE & AQUARIUM CO., LTD គម្រោងបង្កើតរមណីយដ្ឋានសេវាកម្មចម្រុះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប មានទុនវិនិយោគប្រមាណ ៧១.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥១កន្លែង។
៤៖ ក្រុមហ៊ុន CAMINA INDUSTRIAL TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្នោ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦២កន្លែង។
៥៖ ក្រុមហ៊ុន V & J K DEVELOPMENT CO., LTD គម្រោងបង្កើតរោងចក្រផលិតទឹកបរិសុទ្ធ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៨.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧០កន្លែង។
៦៖ ក្រុមហ៊ុន HAN WEI (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧៦កន្លែង៕