ក្រុមហ៊ុនឥណ្ឌាមួយ ដែលប្រើរូបប្រាសាទអង្គរវត្ត លើផលិតផលរបស់ខ្លួន បានយល់ព្រមបញ្ឈប់ ក្រោយមានការតវ៉ាពីកម្ពុជា
FN ៖ ក្រុមហ៊ុនអង្ករបរទេសមួយរបស់ឥណ្ឌា ដែលប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice ដែលមានរូបប្រាសាទអង្គរវត្តជានាមសញ្ញា ដោយពុំមានការអនុញ្ញាតពីកម្ពុជា បានបញ្ឈប់សកម្មភាពរបស់ខ្លួនហើយ ក្រោយមានការតវ៉ាតាមផ្លូវការទូតពីកម្ពុជា។ នេះបើតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ សេចក្តីជូនព័ត៌មានខាងលើ បានបញ្ជាក់ថា នៅខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងពាណិជ្ជកម្មកម្ពុជា បានរួមគ្នាពិនិត្យឃើញថា មានផលិតផលអង្ករបរទេស ប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice កំពុងចរាចរលក់តាមប្រព័ន្ធអនឡាញ ប្រើប្រាស់រូបប្រាសាទអង្គរវត្ត ដោយពុំមានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។ ការខិតខំស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់ក្រសួងទាំងពីរ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និទ្ធជាមួយភាគីថៃ បានរកឃើញថា ម្ចាស់ផលិតអង្ករនេះ ជាក្រុមហ៊ុនឥណ្ឌា ឈ្មោះ Voyage India…