ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ» តម្លៃជាង១០លានដុល្លារ

FN ៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។ មន្ទីរពេទ្យ «តេជោសែនកោះធំ» គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ និងបំពាក់សម្ភារៈ បរិក្ខារ និងឧបករណ៍ព្យាបាលទំនើបមួយ។ មន្ទីរពេទ្យតេជោសែនកោះធំ មានឈ្មោះដើមមន្ទីរពេទ្យស្រុកកោះធំ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឱ្យតែផ្តល់ឱកាសគណបក្សប្រជាជនកម្ពុជា នឹងប្រឹងប្រែងកសាងសមិទ្ធផលជូនប្រជាពលរដ្ឋ ដោយគ្មានការភូតកុហកនោះឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកព្រលានយន្តអន្តរជាតិតេជោ ព្រែកជីកហ្វូណន-តេជោ គឺជាសមិទ្ធផលដ៏ធំសម្រាប់អ្នកខេត្តកណ្តាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យបណ្តាស្រុកនានា សង់មន្ទីរពេទ្យឱ្យបានធំដូចនៅស្រុកកោះធំ ខេត្តកណ្តាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា…