ក្រសួងសុខាភិបាល ពង្រឹងវិធានការពារពុលអាហារ ដល់មន្ដ្រីត្រួតពិនិត្យចំណីអាហារថ្នាក់ជាតិ និងក្រោមជាតិ ម្ចាស់អាហារដ្ឋាន និងប្រជាពលរដ្ឋ
FN ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ ក្រសួងសុខាភិបាល បានបើកសិក្ខាសាលាស្តីពី ប្រព័ន្ធឆ្លើយតប និងតាមដាននៃកាពុលចំណីអាហារ ដែលរៀបចំឡើងដោយនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ដើម្បីបណ្ដុះបណ្ដាលដល់មន្ដ្រីត្រួតពិនិត្យសុវត្ថិភាពចំណីអាហារថ្នាក់ជាតិ និងក្រោមជាតិ បណ្ដុះបណ្ដាលប្រតិបត្ដករ ធុរៈកិច្ចចំណីអាហារ ម្ចាស់អ្នកគ្រប់គ្រង និងអ្នករៀបចំ និងផលិតចំណីអាហារ ឲ្យសហការជាមួយមន្ទីរសុខាភិបាល រាជធានី-ខេត្ដ។ វគ្គបណ្ដុះបណ្ដាលនេះ ដើម្បីចុះវាយតម្លៃ ផ្ដល់វិញ្ញាបនបត្រ បញ្ជាក់អនាម័យ និងវិញ្ញាបនបត្រ បញ្ជាក់គោលការណ៍អនុវត្ដអនាម័យដល់ភោជនីដ្ឋាន អាហារដ្ឋាន ជាច្រើនក្នុងរាជធានីភ្នំពេញ និងខេត្ដមូយចំនួន ចេញវិញ្ញាបនបត្របញ្ជាក់អនាម័យ លើផលិតចំណីអាហារ គ្រប់គ្រងការផ្សព្វផ្សាយ ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ និងរៀបចំចងក្រង និងបោះពុម្ព ខិតបណ្ណ ផ្ទាំងរូបភាព សៀវភៅ គោលការណ៍អនាម័យ និងឯកសារផ្សេងៗស្ដីពីអនាម័យ និងសុវត្ថិភាព ចំណីអាហារ ។ លោកវេជ្ជបណ្ឌិត ភូលាង អគ្គនាយករងបច្ចេកទេសក្រសួងសុខាភិបាល បានថ្លែងថា បច្ចុប្បន្ននេះ វិស័យចំណីអាហារទាំងក្នុង និងក្រៅប្រទេស មានការរីកចម្រើនយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលត្រូវគិតនោះថាតើ ចំណីអាហារបែបណា…