លោក ជា ចាន់តូ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធផលនានា ក្នុងវត្តធម្មនាថ នាងស្រុកសន្ទុក ខេត្តកំពង់ធំ
FN ៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះជួយ ស្រុកសន្ទុក ខេត្តកំពង់ធំ និង លោកស្រី ខៀវ ស៊ីណា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ បានចូលរួមជាអធិបតី ក្នុងការបើកសម្ភោធ ឲ្យប្រើប្រាស់ នៅសមិទ្ធផលជាច្រើន ក្នុងវត្តធម្មនាថ ស្ថិតនៅក្នុងឃុំសង់ឃ្លាំង ស្រុកសន្ទុក ខេត្តកំពង់ធំ រួមមាន ឧបដ្ឋានសាលា១ខ្នង, មហាកុដិ១ខ្នង និងផ្លូវបេតុង១ខ្សែ។ លោក យស បញ្ញារិទ្ធ អភិបាលស្រុកសន្ទុក បានឲ្យដឹងថា សមិទ្ធផលវិស័យពុទ្ធសាសនា ក្នុងវត្តធម្មនាថ ដែលបានដាក់ឲ្យសម្ភោធ ប្រើប្រាស់នៅថ្ងៃនេះ រួមមាន ឧបដ្ឋានសាលា១ខ្នង, មហាកុដិ១ខ្នង និងផ្លូវបេតុង១ខ្សែ ដែលចំណាយអស់ថវិកាសរុប ចំនួន១៥៨លាន ៥សែន៤ពាន់រៀល និងប្រាក់ដុល្លាចំនួន ៦៥,៧៩៧ដុល្លារអាមេរិក ដែលបានមកពីការចូលរួម ពីសំណាក់លោក ជា ចាន់តូ និងលោកស្រី ព្រមទាំងមន្ដ្រីរាជការធនាគារជាតិនៃកម្ពុជាទាំងអស់។ លោកថ្លែងបន្ដទៀតថា គិតមកដល់ពេលនេះ…