លោក ហ៊ុន ម៉ាណែត៖ សន្តិភាព ជាគុណបំណាច់ដ៏ធំបំផុតរបស់រាជរដ្ឋាភិបាល ដែលខិតខំស្វែងរកដោយលំបាក ដើម្បីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ
FN ៖ នៅក្នុងវេទិកាសាធារណៈ នៅឯខេត្តកំពង់ចាម នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ លោក ហ៊ុន ម៉ាណែត ដែលគេជឿថាមេដឹកនាំយុវជនជំនាន់ក្រោយ របស់កម្ពុជា បានរំលេចអំពីគុណបំណាច់ របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការខិតខំស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋ។ លោក ហ៊ុន ម៉ាណែត បានចាត់ទុកថា សន្តិភាពរបស់កម្ពុជា គឺជាគុណបំណាច់ដ៏ធំធេង របស់រាជរដ្ឋាភិបាល ដែលខិតខំស្វែងរកដោយលំបាក ដើម្បីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងជាសាធារណៈបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ វិហារអ៊ីស្លាមមួយ ឈ្មោះ «ហក្កុលមីទះ HAQUL MIDAH» ស្ថិតនៅភូមិទី៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម នាថ្ងៃទី១២ មីនា ២០១៧។ ពិធីសម្ពោធនោះ មានការចូលរួមដោយក្រុមការងារ និងប្រជាពលរដ្ឋជាច្រើនរូប។ លោក ហ៊ុន ម៉ាណែត បានថ្លែងថា ដោយសារសុខសន្តិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះហើយ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ…