លោក កែវ រ៉េមី៖ ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី បានផ្តល់ឱកាសឲ្យជនពិការបម្រើការងារ រហូតលើសពីការកំណត់ របស់រាជរដ្ឋាភិបាល
FN ៖ លោក កែវ រ៉េមី ប្រធានក្រុមការងារសកម្មភាពជនពិការ នៅទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សា សកម្មភាពជនពិការ បានលើកឡើងថា នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមការដឹកនាំរបស់សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី ខិតខំជ្រើសរើសមន្រ្តីរាជការ ជាជនពិការឲ្យបានលើស២ភាគរយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទៅទៀត។ លោក កែវ រ៉េមី បានបន្ថែមទៀតថា កន្លងមកថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី និងក្រុមការងារក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏បានខិតខំប្រឹងប្រែងក្នុងការជំរុញការងារលើកកម្ពស់ជនពិការ ឲ្យល្អប្រសើរជាងមុនបន្ថែមទៀត។ ការលើកឡើងរបស់ លោក កែវ រ៉េមី បានធ្វើឡើងខណៈលោកចូលរួមនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការកសាងផែនការសកម្មភាពឆ្នាំ២០១៧ របស់ក្រុមការងារសកម្មភាពជនពិការ រៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាព លោក កែវ រ៉េមី ប្រធានក្រុមការងារសកម្មភាពជនពិការ នៅទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយមានការចូលរួមពីមន្រ្តី ក្រុមចំណុះនាយកដ្ឋាន នៃទីស្តីការគណៈរដ្ឋមន្រ្តី ប្រមាណជាង៧០នាក់ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ។ ក្រៅពីនេះលោក កែវ រ៉េមី បានលើកឡើងទៀតថា រាជរដ្ឋាភិបាល ជានិច្ចកាលបានយកចិត្តទុកដាក់…