ក្រោយជួបគ្រោះខ្យល់កន្រ្តាក់! នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន នាំយកអំណោយចែកជូនភ្លាមៗ ជូនប្រជាពលដ្ឋ នៅស្រុកព្រះនេត្រព្រះ
FN ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គណបក្សចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិឫស្សីកណ្ដាល ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ដែលរងគ្រោះមហន្តរាយដោយខ្យល់ព្យុះ។ នៅក្នុងពិធីនេះក៏មានការចូលរួមផងដែរពីលោក សួន បវរ អភិបាលនៃគណៈអភិបាលខេត្ត ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ អាត់ ខែម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៣ខ្នងត្រូវបានបំផ្លាញទាំងស្រុងដោយសារតែខ្យល់កន្រ្តាក់។ ប្រជាពលរដ្ឋទាំង៣គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់នោះរួមមាន៖ ១៖ លោក សុខ សាម៉េត អាយុ៥៣ឆ្នាំ មានសមាជិកក្នុងគ្រួសារ៥នាក់ ២៖ លោក ឈាង ពែន អាយុ៥១ឆ្នាំ មានសមាជិកក្នុងគ្រួសារ៣នាក់ និង៣៖ លោក នេត្រ សាវឿង អាយុ៥០ឆ្នាំ មានសមាជិកក្នុងគ្រួសារ៣នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះដែរ នាយឧត្តមសេនីយ៍ កែ…