ក្រសួងវប្បធម៌ និងធនាគារជាតិ ចុះកិច្ចព្រមព្រៀង ផ្ទេរសម្បត្តិវប្បធម៌បុរាណ ពីសារមន្ទីរជាតិកម្ពុជា ទៅកាន់សារមន្ទីរ «ព្រះស្រីឦសានវរ្ម័ន»
FN ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី ការផ្ទេរបុរាណវត្ថុ និងវត្ថុសិល្បៈមួយចំនួន ពីសារមន្ទីរជាតិកម្ពុជា ទៅកាន់សារៈមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ័្មន ហៅកាត់ថា «សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ» ក្រោមអធិបតីភាពរបស់លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវបានប្រារព្ធឡើងក្រោមបរិយាកាស ប្រកបដោយកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងធនាគារជាតិកម្ពុជា និងក្រសួងវប្បធម៌វិចិត្រសិល្បៈ ក្នុងកិច្ចដំណើរការរៀបចំ កសាងសារៈមន្ទីរមួយ ដើម្បីឲ្យសាធារណជន ជាតិនិងអន្តរជាតិបានចូលរួមទស្សនា និងសិក្សាស្វែងយល់ពីប្រវិត្ត រូបិយវត្ថុនៅកម្ពុជា សារៈសំខាន់នៃរូបិយវត្ថុ ប្រព័ន្ធរូបិយវត្ថុ និងតួនាទីរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិកន្លងមក ក៏ដូចជាធ្វើជាមជ្ឈមណ្ឌល ឯកសាររូបិយវត្ថុ មួយសម្រាប់សាធារណជនទូទៅ គ្រប់មជ្ឈដ្ឋាន។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងនាឱកាសនោះថា…