រដ្ឋមន្រ្តី វេង សាខុន ផ្តល់អនុសាសន៍ ៧ចំណុច លើកស្ទួយវិស័យកសិកម្មនៅកម្ពុជា
FN ៖ វិស័យកសិកម្មនៅតែជាវិស័យដ៏មានសារៈសំខាន់មួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា គ្រាដែលប្រជាពលរដ្ឋ កម្ពុជាប្រមាណជា ៨៥ភាគរយ គឺជាកសិករ។ លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទ បានផ្តល់នូវអនុសាសន៍សំខាន់ចំនួន ៧ចំណុច ដើម្បីលើកស្ទួយវិស័យកសិកម្មឲ្យកាន់តែល្អប្រសើរ។ អនុសាសន៍ ដែលផ្តល់ជូនក្នុងពិធីបិទសន្និបាទកសិករលើកទី៨ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ រួមមាន៖ ១៖ កសិករដែលទទួលបានជ័យលាភី ត្រូវបន្តពង្រឹង និងពង្រីកសមត្ថភាព និងបច្ចេកទេសដើម្បីកែលម្អ និងបង្កើនបរិមាណ និងគុណភាពផលិតផលកសិកម្ម និងការធ្វើអាជីវកម្មសមស្របតាមតម្រូវការទីផ្សារ ដើម្បីធានានូវសុវត្ថិភាព សុខុមាលភាព សាធារណៈ និងបរិស្ថាន។ ទន្ទឹមនឹងនេះ ក៏ត្រូវចេះចែករំលែកចំណេះដឹង និងបទពិសោធន៍ និងប្រមូលផ្តុំចងក្រងជាសហគមន៍ កសិកម្ម ដើម្បីពង្រឹងទំហំផលិតកម្ម ទាក់ទងទីផ្សារ និងបង្កើនចំណាច ក្នុងការចរចាតម្លៃទាំងក្នុងស្រុក និងសម្រាប់ការនាំចេញ។ ទី២៖ ត្រូវពង្រីកមុខរបរផលិតកម្ម តាមរយៈការដាំដុះច្រើនមុខ ឬពង្រីកវិសាលភាពដាំដុះទ្រង់ទ្រាយតូច ទៅជាទ្រង់ទ្រាយមធ្យម តាមរយៈការប្រើប្រាស់បច្ចេកទេសដាំដុះទំនើប បច្ចេកទេសសន្សំសំចៃទឹក ការប្រើប្រាស់ធាតុចូលមានគុណភាព និងក្នុងបរិមាណសមស្រប ដើម្បីកាត់បន្ថយចំណាយផលិតកម្ម…