មន្រ្តី JICA បេ្តជ្ញាបំពេញការងារលើគម្រោងដឹកជញ្ចូន និងឡូជីស្ទីកនៅកម្ពុជា ឲ្យទទួលបានជោគជ័យ
FN ៖ លោក គូម៉េ ហ៉ីដេតុស៊ី ទីប្រឹក្សាគោលនយោបាយដឹកជញ្ចូនប្រចាំក្រសួងសាធារណៈការ និងដឹកជញ្ចូននៃកម្ពុជា និងជាអ្នកជំនាញការអង្គការ JICA បានបញ្ជាក់នៅមុខ អ្នកសារព័ត៌មានថា លោក និងក្រុមការងារ JICA ទាំងអស់ នឹងខិតខំបំពេញការងារបន្តទៀត ដើម្បីឲ្យគម្រោងទាក់ទង នឹងសកម្មភាពដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា បញ្ចប់ទៅដោយជោគជ័យ ដើម្បីជាការរួមចំណែកជួយដល់សង្គមកម្ពុជា។ ការលើកឡើងរបស់ លោក គូម៉េ ហ៉ីដេតុស៊ី បានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មាន លើកទី៣ ស្តីពីសកម្មភាពរបស់ JICA នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នៅស្ថានទូតជប៉ុន។ នៅក្នុងកម្មវិធីនោះ ក៏មានការចូលរួមពី លោក ចាន់ ដារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ចូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ រួមនឹងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូបទៀត។ លោក គូម៉េ ហ៉ីដេតុស៊ី នៅក្នុងសន្និសីទសារព័ត៌មាននោះ បានបង្ហាញពីសកម្មភាព និងអនុសាសន៍របស់លោក ដើម្បីធ្វើឲ្យការដឹកជញ្ចូន និងឡូជីស្ទីកនៅកម្ពុជា មានភាពប្រសើរឡើងវិញ។ លោក គូម៉េ…