FN ៖ ក្នុងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ក្រោមប្រធានបទ «សូមការពារកុមារពីពលកម្មកុមារ នៅក្នុងស្ថានភាពជម្លោះ និងគ្រោះមហន្តរាយ» នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកបង្ហាញពីគោលនយោបាយជាតិទាំង៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមប៉ះពាល់លើកុមារ ដែលបានបញ្ជ្រាប និងកំពុងអនុវត្តនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ បើតាមលោករដ្ឋមន្រ្តី គោលនយោបាយទាំងនោះ រួមមាន៖ ១៖ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល បានផ្ដោតលើការធានា ការអភិវឌ្ឍ ផ្ដល់ការងារសមរម្យ សមភាព និងប្រសិទ្ធភាព ដោយទទួលស្គាល់កុមារជាឆ្អឹងខ្នងនៃមូលធនមនុស្ស និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ២៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ និងគោលដៅអភិវឌ្ឍន៍សហសវត្សរ៍កម្ពុជា ដែលជាក្របខណ្ឌយុទ្ធសាស្រ្តសំខាន់ ក្នុងការកំណត់ច្បាស់លាស់ពីលទ្ធផលរំពឹងទុក និងសូចនាករសម្រាប់កុមារ។ ៣៖ យុទ្ធសាស្រ្តជាគាំពារសង្គមសម្រាប់ជនក្រីក្រ និងងាយរងគ្រោះ ឆ្នាំ២០១១ បានចែងយ៉ាងច្បាស់ពីបញ្ញត្តិ និងការគាំទ្រសម្រាប់កុមារ និងយុវជន ដែលងាយរងគ្រោះដោយសារពលកម្មកុមារ ការជួញដូរកុមារ ការធ្វើចំណាកស្រុក កុមារដែលមានបញ្ហាពាក់ព័ន្ធនឹងច្បាប់ កុមារអនាថា កុមារជនជាតិដើមភាគតិច…
រដ្ឋសភា ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៨ នីតិកាលពី៥
FN ៖ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ រដ្ឋសភា ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីលទ្ធផលសម័យប្រជុំរដ្ឋភាព លើកទី៨ នីតិកាលពី៥ នៅព្រឹកមិញនេះ។ តាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា អង្គសភាបានអនុម័តលើកយករបៀបវារៈចំនួន០១ មកពិភាក្សា និងអនុម័ត គឺសេចក្ដីស្នើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ សូមជម្រាបថា សម័យប្រជុំនាប្រព្រឹត្តទៅនៅព្រឹកមិញនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងមានការចូលរួមពី តំណាងរាស្ដ្រពេលផ្ដើមសម័យប្រជុំមាន១០៦រូប ដែលត្រូវបានផ្អាក់នៅវេលាម៉ោង១០៖៤៦នាទី។
រដ្ឋមន្រ្តី ថោង ខុន កៀរគរអ្នកវិនិយោគ និងការហោះហើរត្រង់ពីខេត្តកានស៊ូ ប្រទេសចិន មកកម្ពុជាឲ្យបានច្រើន ខណៈកម្ពុជាត្រៀមទទួលពួកគេរួចស្រេច
FN ៖ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ បានចូលរួមជាអធិបតីក្នុងពិធីបុណ្យ «7th Dunhuang Tour on Silk Road International Tourism Festival» ជាមួយលោក Lin Duo លេខាបក្សកុំម្មុយនិស្តចិនប្រចាំខេត្តកានស៊ូ (Gansu) លោក Tang Renjian អភិបាលខេត្តកានស៊ូ តំណាងរដ្ឋបាលទេសចរណ៍ជាតិចិន CNTA អង្គការ UNWTO និងសមាគម PATA និងប្រតិភូនៃប្រទេសក្នុងតំបន់វិថីសូត្រ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍។ ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានជំរុញ និងបានកៀរគរអ្នកវិនិយោគ និងទេសចរចិន ក៏ដូចជាការហោះហើរត្រង់ពីខេត្តកានស៊ូ មកវិនិយោគ និងទស្សនាកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ព្រោះនៅកម្ពុជាពិតជាមានសក្ដានុពលខ្ពស់ ក្នុងវិស័យទេសចរណ៍ និងវិនិយោគ។ ក្នុងនាមជាម្ចាស់ផ្ទះ លោកអភិបាលខេត្ត Tang Renjian បានថ្លែងស្វាគមន៍ប្រតិភូបរទេសទាំងអស់ រួមទាំងលោករដ្ឋមន្រ្តីកម្ពុជា ដែលចូលរួមពិធីបុណ្យខាងលើ និងបានអញ្ជើញប្រតិភូ ទៅទស្សនាគោលដៅវប្បធម៌ប្រវត្តិសាស្រ្តដ៏ទាក់ទាញ…