តំណាងរាស្រ្ត ហ៊ុន ម៉ានី៖ វិស័យសុខាភិបាល ជាស្នូលមួយក្នុងចំណោមវិស័យអាទិភាពផ្សេងទៀត ដែលរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំង ចំពោះសុខភាពពលរដ្ឋ
FN ៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺរបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងថា វិស័យសុខាភិបាលជាវិស័យស្នូលមួយ ក្នុងចំណោមវិស័យអាទិភាព ផ្សេងទៀតដែលរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើសុខភាពពលរដ្ឋទាំងនៅតាមតំបន់ដាច់ស្រយាល និងតំបន់ប្រជុំជន។ លោក ហ៊ុន ម៉ានី លើកឡើងបែបនេះក្នុងឱកាសលោកដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះព្យាបាលប្រជាពលរដ្ឋ និងជួបសំណេះសំណាលជាមួយវេជ្ជបណ្ឌិត និងគ្រូពេទ្យជាច្រើន រូបទៀត នៅសាលប្រជុំមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ។ លោក ហ៊ុន ម៉ានី បានថ្លែងថា លោក និងក្រុមការងារបានទទួលសំណើររបស់មន្ទីរពេទ្យខេត្តរួចហើយ តែលោកមិនទាន់សន្យាថា ធ្វើបានប៉ុន្មាននោះទេ ប៉ុន្តែតែអ្វីដែលសំខាន់នោះ គឺយើងត្រូវតែខិតខំស្វែងរកប្រភពថវិកា ដើម្បីសាងសងអាគារ និងបំពាក់សម្ភារបរិក្ខាធ្វើយ៉ាងណាឲ្យឆ្លើយតប ទៅនឹងតម្រូវការរបស់ពលរដ្ឋដែលមានជំងឺ មកទទួលសេវានៅទីនេះ ឲ្យបានល្អប្រសើ និងរហ័សទាន់ពេលវេលាសម្រាប់ពួកគាត់។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា…