នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អំពាវនាវឲ្យពលរដ្ឋ ដែលមានកូនចៅញៀនថ្នាំ នាំទៅព្យាបាលនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ខណ:មជ្ឈមណ្ឌលព្យាបាលថ្នាក់ជាតិ តម្លៃជាង៦លានដុល្លារកំពុងសាងសង់
FN ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញចូលរួមជាអធិបតីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកសហគមន៍ នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋមន្រ្តីវង សូត លោក កៅ ខុនដារ៉ា លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អភិបាល អភិបាលរង កងកំលាំងទាំងបី មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ សិស្សនុសិស្ស ព្រះសង្ឃ និងបងប្អូនកម្មករចំការដូងប្រេង និងប្រជាពលរដ្ឋសរុប ជាង៦៣០នាក់ ។ លោក យន្ត មីន ថ្លែងក្នុងនាមប្រធានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុដែលជាម្ចាស់ផ្ទះ ស្វាគមន៍ ថ្លែងអំណរគុណ និងសារសំខាន់នៃមជ្ឈមណ្ឌលថាពិតជាអាចកាត់បន្ថយបាននៅទុក្ខលំបាកដល់គ្រួសារដែលមានកូនចៅធ្លាក់ចូលក្នុងអន្ទាក់នៃគ្រឿងញៀន ។ ក្នុងឱកាសនោះដែរលោក កៅ ខុនដារ៉ា បានថ្លែងក្នុងនាមប្រធានគណកម្មការកសាងមជ្ឈមណ្ឌលសម្រាប់ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គ្រោងនឹងសាងសង់ឡើងដោយទទួលថវិកាពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈមូលនិធិជាតិសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការចូលរួមវិទានដ៏ថ្លៃថ្លាពីសប្បុរសជននិងវិស័យឯកជនតាមរយៈមូលនិធិសម្រាប់សង្គ្រោះនិងស្តារនីតិសម្បទាគ្រឿងញៀន ការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល នៃសារធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋាភិបាលបណ្តាប្រទេសជាមិត្តផ្សេងទៀត។…