តំណក់ប្រេងកាតលើកដំបូងរបស់កម្ពុជា នឹងលេចរូបរាងឡើងនៅដើមឆ្នាំ២០១៩, ក្រុមហ៊ុន KrisEnergy អះអាងថា នឹងធ្វើឲ្យកម្ពុជាក្លាយជាប្រទេស ផលិតប្រេងដូចបំណង
FN ៖ រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន KrisEnergy នៅថ្ងៃទី២៣ ខែសីហានេះ បានរួមសហការគ្នាឈាន ដល់ការចុះកិច្ចព្រមព្រៀង សម្រាប់ការអភិវឌ្ឍន៍ អណ្តូងប្រេងកាតនៅក្នុងប្លុង A នៃដែនសមុទ្រកម្ពុជា។ ជាមួយនឹងការចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន KrisEnergy បានអះអាងថា នឹងធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសផលិតប្រេងកាតដូចបំណង ហើយតំណក់ប្រេងកាត លើកដំបូងរបស់កម្ពុជា នឹងលេចរូបរាងឡើងជាផ្លូវការនៅដើមឆ្នាំ២០១៩ ពោលគឺមានរយៈពេល២៤ខែទៀត។ កញ្ចប់កិច្ចព្រមព្រៀង សម្រាប់ការអភិវឌ្ឍន៍អណ្តូងប្រេងកាត់នៅប្លុក A ដែនសមុទ្រកម្ពុជា ដែលទើបចុះហត្ថលេខានេះ រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យក្រុមហ៊ុន KrisEnergy ធ្វើផលិតកម្មលើកទី១របស់ខ្លួន គឺជំហាន 1A និង 1B នៃដំណាក់កាលទី១ នៃប្លុក A ដែលមានផ្ទៃក្រឡា១៩៨គីឡូម៉ែត្រការ៉េ នៃទំហំប្លុក A ទាំងមូលចំនួន ៣,០៨៣គីឡូម៉ែត្រការ៉េ។ តំបន់កិច្ចសន្យាប្លុក A របស់កម្ពុជា មានទំហំ ៣,០៨៣គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងអាងសមុទ្រខ្មែរ ក្នុងតំបន់ឈូងសមុទ្រថៃ ដែលមានជម្រៅទឹកចន្លោះពី៥០ម៉ែត្រ ទៅ៨០ម៉ែត្រ។ តាមការប៉ាន់ស្មានបរិមាណ សក្តានុពលធនធានប្រេងកាត ដែលក្រុមហ៊ុន…