អភិបាលខេត្តស្ទឹងត្រែង បន្តចុះសួរសុខទុក្ខ និងនាំថវិកាសម្តេចតេជោ ហ៊ុន សែន ជូនកងទ័ពការពារព្រំដែនកម្ពុជា-ឡាវ
FN ៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចុះសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនវីរៈកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ក្នុងឱកាសនោះ អភិបាលខេត្តស្ទឹងត្រែង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនចំពោះបងប្អូនវីរៈកងទ័ពទាំងអស់ដែលកំពុងតែឈរជើង ដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ លោកអភិបាលខេត្ត បានថ្លែងកោតសរសើរបងប្អូនវីរៈកងទ័ពដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី។ ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់អង្គភាព២ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា -ឡាវ ដែលមានថវិកាសរុបចំនួន ៧៦.៤៤៤.០០០រៀល, អង្ករ ០៨តោន, មុងការពារមូស ១.០៦០, ឱសថព្យាបាលជំងឺគ្រុនចាញ់ចំនួន ៥០ប្រអប់, តេស្តពិនិត្យជំងឺគ្រុនចាញ់ចំនួន ៥០តេស្ត, ថ្នាំប៉ារ៉ាចំនួន ១.០០០គ្រាប់, ថ្នាំវីតាមីនចម្រុះចំនួន ១.០០០គ្រាប់ ថ្នាំដាក់ទឹកស្អាតចំនួន ៦.០០០គ្រាប់ និងជូនថវិកាបងប្អូនវីរៈកងទ័ព ម្នាក់ៗ ចំនួន ៥០.០០០រៀល…