ធនាគារកាណាឌីយ៉ា ចុះ MoU ជាមួយ ប.ស.ស ផ្ដល់សេវាកម្ម បង់ភាគទាន និងការទូទាត់របបឧបត្ថម្ភសម្រាប់កម្មករ-កម្មការិនី
FN ៖ ធនាគារកាណាឌីយ៉ា ក.អ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្ដីពី ការប្រើប្រាស់សេវាកម្ម បង់ភាគទាន និងការទូទាត់តាវកាលិក (របបឧបត្ថម្ភសម្រាប់កម្មករ-កម្មការិនី) ជាមួយបេឡាជាតិរបបសន្ដិសុខសង្គម ដែលហៅកាត់ថា ប.ស.ស។ លោក គ័រ ប៊ុនឡេង អគ្គនាយកប្រតិបត្តិ នៃធនាគារកាណាឌីយ៉ា ក.អ បានឲ្យដឹងថា ការចូលរួមសហការជាមួយនឹង ប.ស.ស នៅក្នុងការបម្រើជូន នូវសេវាកម្មបង់ភាគទាន និងការទូទាត់ តាវកាលិកនេះ។ លោកបានលើកឡើងថា គឺដោយសារតែ ធនាគារកាណាឌីយ៉ាចង់បង្កើននៃភាពងាយស្រួល ជូនដល់សាធារណជន។ លោក អ៊ុក សមវិទ្យា នាយក ប.ស.ស បានថ្លែងថា «ថ្ងៃនេះ បេឡាជាតិរបបសន្ដិសុខសង្គម មានការរីករាយ ចំពោះកិច្ចសហការចូលរួម រវាងធនាគារកាណាឌីយ៉ា ជាមួយនឹងអង្គភាព ប.ស.ស.ស ដែលជាអង្គភាពរបស់រដ្ឋ»។ លោក អ៊ុក សមវិទ្យា បានឲ្យដឹងថា ប.ស.ស បានចាប់ផ្ដើមដំណើរការនៅឆ្នាំ២០០៨ ដោយគិតរហូតមកដល់ពេលនេះ នៅសល់តែ១ខែទៀតប៉ុណ្ណោះ គម្រោងខួប៩ឆ្នាំ…