ក្រសួងសេដ្ឋកិច្ច និងក្រសួងប្រៃសណីយ៍ ប្រកាសឲ្យក្រុមហ៊ុនប្រតិបត្ដិករទូរគមនាគមន៍ ដែលជំពាក់បំណុលរដ្ឋ ត្រូវចូលមកសងបំណុល ឲ្យបានមុនថ្ងៃទី៣០ ខែមេសា!
FN ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសឲ្យប្រធានក្រុមហ៊ុនប្រតិបត្ដិករទូរគមនាគមន៍ ដែលនៅមានបំណុលជំពាក់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ទូរគមនាគមន៍កម្ពុជា និងនិយ័តករទូរគមនាគមន៍កម្ពុជា ត្រូវសង់បំណុលទាំងអស់ យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ជាកំហិត។ តាមសេចក្ដីជូនដំណឹង របស់ក្រសួងទាំងពីរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ទៀតថា ផុតកាលកំណត់នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចាប់វិធានការតឹងរឹងជាបន្ដបន្ទាប់ ដូចខាងក្រោម ដោយពុំមានការលើកលែងឡើយ៖ ទី១៖ ប្រកាសជាសាធារណៈតាមសារព័ត៌មាន, វិទ្យុ ឬទូរទស្សន៍ចំពោះក្រុមហ៊ុនទាំងឡាយណា ដែលខកខានមិនបានអនុវត្ដ តាមការណែនាំខាងលើ ដោយដាក់ចំឈ្មោះក្រុមហ៊ុន, ឈ្មោះអភិបាលក្រុមហ៊ុន, ម្ចាស់ក្រុមហ៊ុន និងចំនួនទឹកប្រាក់ដែលបានជំពាក់។ ទី២៖ ចាត់វិធានការតាមផ្លូវច្បាប់ដូចជា បង្កកគណនីនៅធនាគារពាណិជ្ជ, បិទហ្រ្វេកង់ស៍, ហាមឃាត់ការនាំចេញ-នាំចូល, ហាមឃាត់ការចូលរួមក្នុងដំណើរលទ្ធកម្មសាធារណៈ, ព្យួរ ឬ ដកហូតអាជ្ញាប័ណ្ណប្រតិបត្តិការ អាជ្ញាប័ណ្ណហ្រ្វេកង់ស៍វិទ្យុ, កិច្ចព្រមព្រៀង…