រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច៖ កម្ពុជាកំពុងសម្រេចនូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ជាមួយកំណើនសេដ្ឋកិច្ចខ្ពស់ ទោះបីត្រូវជួបប្រទះបញ្ហាប្រឈម និងហានិភ័យពីខាងក្រៅ
FN ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា កំពុងសម្រេចបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ជាមួយកំណើនសេដ្ឋកិច្ចខ្ពស់ ទោះបីត្រូវជួបប្រទះនូវបញ្ហាប្រឈម និងហានិភ័យពីខាងក្រៅមួយចំនួនក៏ដោយ ដែលប្រការនេះ គឺជាការសបញ្ជាក់ឲ្យឃើញថា កម្ពុជាកំពុងតែដើរនៅលើផ្លូវត្រូវ។ ការអះអាងយ៉ាងដូច្នេះបានធ្វើឡើងក្នុងឱកាសដែលទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដែលជាទេសាភិបាលរបស់កម្ពុជា ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទទួលជួបសវនការការងារ ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ដែលដឹកនាំដោយលោក រ៉ាមេស្ស ស៊ូប្រាម៉ានីញាម អគ្គនាយកទទួលបន្ទុក នាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី នាល្ងាចថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជំនួសពិភាក្សាការងារនេះ ធ្វើឡើងក្នុងឱកាស ដែលប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងជួប ពិភាក្សាការងារ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ស្ថាប័នផ្សេងៗ របស់រាជរដ្ឋាភិបាល និងតំណាងវិស័យឯកជន ព្រមទាំង ចុះពិនិត្យវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ ដែលស្ថិតនៅក្រោមក្របខ័ណ្ឌគម្រោងពង្រឹង វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហិរញ្ញប្បទានដោយ…