រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់នូវគោលការណ៍ណែនាំ ស្តីពីប្រព័ន្ធផែនការតាមដាន និងវាយតម្លៃកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង
FN ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៣ ខែកក្កដានេះ បានអញ្ជើញជាអតិបតីក្នុងការប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់នូវគោលការណ៍ណែនាំ ស្តីពីប្រព័ន្ធផែនការតាមដាន និងវាយតម្លៃ ដែលរៀបចំដោយក្រុមការងារកែទម្រង់ហិរញ្ញវត្ថុ សាធារណៈរបស់ក្រសួងសហការជាមួយនាយកដ្ឋានផែនការ និងស្ថិតិ។ កម្មវិធីនេះធ្វើឡើងក្នុង គោលបំណងផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់គោលការណ៍ ណែនាំសំដៅបង្កើនប្រសិទ្ធភាព អនុវត្តកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ព្រមទាំងជួយជំរុញឱ្យមានអភិបាលកិច្ចល្អ និងតម្លាភាពក្នុងការគ្រប់គ្រងថវិកាជាតិ ពិសេសការចំណាយ ដែលនឹងត្រូវកែលម្អគ្រប់គ្រង និងគណនេយ្យភាពឱ្យមានលក្ខណៈស្តង់ដារ ក្នុងការប្រើប្រាស់នូវធនធានថវិកាទាំងចរន្ត និងមូលធនប្រកបដោយប្រសិទ្ធភាព។ លោករដ្ឋមន្រ្តី វេង សាខុន បានលើកឡើងថា កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ជាគោលនយោបាយផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើធាតុចូល និងមជ្ឈការទៅជាសមិទ្ធកម្ម និងវិមជ្ឈការ។ ប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើលទ្ធផល ឬសមិទ្ធកម្មនេះជា ប្រព័ន្ធផ្សារភ្ជាប់ការវិភាគ ថវិកាទៅនឹងសកម្មភាព ដែលជាតម្រូវការជាក់ស្តែង និងក្នុងក្របខ័ណ្ឌកម្មវិធីច្បាស់លាស់ ឆ្លើយតបនឹងគោលបំណងគោលនយោបាយអាទិភាពរបស់ក្រសួង ដើម្បីធានាថា ថវិកាពិតជាដើរតួនាទីសំខាន់ និងជាឧបករណ៍នៃគោលនយោបាយ របស់រាជរដ្ឋាភិបាល ប្រកបដោយភាពស័ក្តិសិទ្ធ និងប្រសិទ្ធភាពពិតប្រាកដមែន។ ក្នុងនោះលោករដ្ឋមន្រ្តី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីកែទម្រង់ហិរញ្ញវត្ថុសាធារណៈនេះ…