បន្តផ្អាកដំណើរការសាលារដ្ឋ និងឯកជននៅភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវនៃខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍២០កុម្ភៈ

FN ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង បន្តផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ក្រសួងអប់រំបញ្ជាក់ថា «ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបន្តផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»។ ជាមួយគ្នានេះ ក្រសួងអប់រំ បានណែនាំឲ្យគ្រឹះស្ថានសិក្សាទាំងអស់ នៅទីតាំងដែលបានផ្អាកនេះ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក៕

ក្នុងខែកុម្ភៈ គម្រោងវិនិយោគថ្មីចំនួន១៦ ទុនជាង ៧០២លានដុល្លារ ត្រូវបានអនុម័ត

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១នេះ ខ្លួនបានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន១៦ ដែលមានទុនវិនិយោគចំនួន ៧០២.៥លានដុល្លារអាមេរិក បង្កើតបានការងារថ្មីរាប់ពាន់កន្លែង។ ការអនុម័តគម្រោងវិនិយោគថ្មីៗនេះ សបញ្ជាក់ឲ្យឃើញថា ទោះបីកម្ពុជាជួបប្រទះនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានប៉ះពាល់ដល់សកលលោកក្តី ក៏កម្ពុជានៅតែទាក់ទាញនូវការវិនិយោគថ្មីៗបន្ថែមទៀតបានផងដែរ។ គម្រោងវិនិយោគថ្មីទាំង១៦នោះរួមមាន៖ ១៖ ក្រុមហ៊ុន OCEAN APPAREL MANUFACTURING CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១ ផ្លូវជាតិលេខ៤ ភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៣០០កន្លែង។ ២៖ ក្រុមហ៊ុន GLAMOR GLASS CO., LTD គម្រោងបង្កើតរោងចក្រផលិតផ្ទាំងកញ្ចក់សូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គិរីសាគរ កោះកុង, មានទុនវិនិយោគប្រមាណ ៧.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩០កន្លែង។ ៣៖ ក្រុមហ៊ុន CART TIRE CO., LTD…

កម្មវិធីចាក់វ៉ាក់សាំង បន្តចាប់ពីថ្ងៃទី០១ ខែមីនា ដោយបង្កើនទីកន្លែងចាក់វ៉ាក់សាំងតាមបណ្តាខេត្តចំនួន១៥ទៀត

FN ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងមួយ អំពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ ជាបន្តចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១តទៅ។ តាមសេចក្តីជូនដំណឹងក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, គឺសម្រាប់កម្មវិធីចាក់វ៉ាក់សាំងនេះ ក្រសួងនឹងបង្កើនទីកន្លែងចាក់វ៉ាក់សាំង ទៅតាមបណ្តាខេត្តចំនួន១៥បន្ថែមទៀត ដែលមានមន្ទីរពេទ្យបង្អែកចំនួន៨៣កន្លែង ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១តទៅ។ ខេត្តចំនួន១៥នោះ រួមមាន៖ ក្រចេះ, មណ្ឌលគិរី, រតនគិរី, ព្រះវិហារ, ស្ទឹងត្រែង, ត្បូងឃ្មុំ, កំពង់ស្ពឺ, កំពង់ឆ្នាំង, ព្រៃវែង, កំពង់ចាម, កំពង់ធំ, សៀមរាប, តាកែវ, កំពត និងខេត្តកណ្តាលជាដើម។ ការចាក់វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនដល់កម្ពុជា ធ្វើឡើងដោយផ្អែកលើកគោលការណ៍ស្ម័គចិត្ត៕