មន្រ្តី JICA បេ្តជ្ញាបំពេញការងារលើគម្រោងដឹកជញ្ចូន និងឡូជីស្ទីកនៅកម្ពុជា ឲ្យទទួលបានជោគជ័យ

FN ៖ លោក គូម៉េ ហ៉ីដេតុស៊ី ទីប្រឹក្សាគោលនយោបាយដឹកជញ្ចូនប្រចាំក្រសួងសាធារណៈការ និងដឹកជញ្ចូននៃកម្ពុជា និងជាអ្នកជំនាញ​ការអង្គការ JICA បានបញ្ជាក់នៅមុខ អ្នកសារព័ត៌មានថា លោក និងក្រុមការងារ JICA ទាំងអស់ នឹងខិតខំបំពេញការងារបន្តទៀត ដើម្បីឲ្យគម្រោង​ទាក់ទង នឹងសកម្មភាពដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា បញ្ចប់ទៅដោយជោគជ័យ ដើម្បីជាការរួមចំណែកជួយដល់សង្គមកម្ពុជា។ ការលើកឡើងរបស់ លោក គូម៉េ ហ៉ីដេតុស៊ី បានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មាន លើកទី៣ ស្តីពីសកម្មភាពរបស់ JICA នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នៅស្ថានទូតជប៉ុន។ នៅក្នុងកម្មវិធីនោះ ក៏មានការចូលរួមពី លោក ចាន់ ដារ៉ា​ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ចូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ រួមនឹងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូបទៀត។ លោក គូម៉េ ហ៉ីដេតុស៊ី នៅក្នុងសន្និសីទសារព័ត៌មាននោះ បានបង្ហាញពីសកម្មភាព និងអនុសាសន៍របស់លោក ដើម្បីធ្វើឲ្យការដឹកជញ្ចូន និងឡូជីស្ទីកនៅកម្ពុជា មានភាពប្រសើរឡើងវិញ។ លោក គូម៉េ…

សូមប្រជាពលរដ្ឋយកកូនៗដែលមានមាត់ឆែប និងឆែបក្រអមមាត់ ទៅព្យាបាលវះកាត់ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យរុស្ស៊ី

FN ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយអង្គការស្នាមញញឹម របស់សាធារណរដ្ឋកូរ៉េ ផ្ដល់សេវាព្យាបាល និងវះកាត់ជូនកុមារៗ ដែលមានមាត់ឆែប និងក្រអមមាត់ឆែប ដោយឥតគិតថ្លៃ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០២-០៧ ខែមេសា ឆ្នាំ២០១៧ ហើយទីតាំងផ្ដល់សេវា គឺមាននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​សូមប្រញាប់រួសរាន់ឡើងនៅតែ៣ថ្ងៃទៀតប៉ុណ្ណោះ។ លោកសាស្រ្តាចារ្យ ម៉ុក ធាវី វេជ្ជបណ្ឌិតឯកទេស វះកាត់កែលម្អ និងសម្ផស បានឲ្យដឹងថា គម្រោងនៃផ្ដល់សេវាវះកាត់មាត់ឆែប និងក្រអមមាត់ឆែបនេះ គឺក្នុងចំនួន៣០នាក់សិន តែបើមានប្រជាពលរដ្ឋនាំកូនៗ​ ទៅទទួលសេវាច្រើនជាងនេះ ក្រុមការងារនៃប្រទេសទាំងពីរ នឹងបន្តព្យាបាលវះកាត់ជូនពួកគាត់ថែមទៀត។ លោកសាស្រ្តាចារ្យបានបន្តថា «យុទ្ធនាការនេះ មានការចូលរួមពីក្រុមគ្រូពេទ្រកម្ពុជា ចំនួន១២នាក់ និងក្រុមគ្រូពេទ្យកូរ៉េ ចំនួន១២នាក់ដែរ ដែលមកព្យាបាលជំងឺឆែមមាត់ នៅកម្ពុជា ហើយក្នុងចំណោមប្រជាជន៥០០នាក់ មានអ្នកឆែបមាត់ និងឆែបក្រអមមាត់ ១នាក់ ហើយក្នុងមួយឆ្នាំៗ មានកុមារកម្ពុជាកើតមាត់ឆែបពី ៥០០នាក់ ទៅ ៦០០នាក់»។ ចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៧ ក្រុមគ្រូពេទ្យបានព្យាបាលវះកាត់ ជូនកុមារឆែបមាត់ និងឆែបក្រអមមាត់ បានជិត៤,០០០នាក់ ក្នុងនោះនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ…

រដ្ឋមន្រ្តីការងារ ណែនាំឲ្យកម្មករទៅទទួលសេវាថែទាំសុខភាព២៤ម៉ោង ដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យដែលចុះកិច្ចព្រមព្រៀង​ជាមួយ ប.ស.ស

FN ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ បានអំពាវនាវណែនាំដល់កម្មករ-កម្មការិនី ឱ្យទៅទទួលសេវាថែទាំសុខភាព ២៤ម៉ោង ដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យនានាដែលបានចុះកិច្ចព្រមព្រៀង​ជាមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ទូទាំង២៥រាជធានី-ខេត្ត ចំនួន ១,២២៤កន្លែង។ ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយរបបថែទាំសុខភាព ដល់កម្មករ-កម្មការិនី ជាង២,០០០នាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ លោករដ្ឋមន្រ្តីបានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៦ រោងចក្រសហគ្រាសដែលបានចុះបញ្ជីមក ប.ស.ស មានចំនួន ៣៤៣រោងចក្រ​ មានកម្មករជាង៣០ម៉ឺននាក់ ហើយកម្មករទៅទទួលសេវាពីមន្ទីរពេទ្យ មានចំនួនជាង៦ម៉ឺននាក់។ លោក អ៊ិត សំហេង បានបន្តថា អត្ថប្រយោជន៍របបថែទាំសុខភាព ដែលកម្មករទទួលពី ប.ស.ស រួមមាន៖ ១៖​ ទទួលបានសេវាពិគ្រោះជំងឺដោយឥតគិតថ្លៃ ២៖ ទទួលបានការព្យាបាលដោយឥតគិតថ្លៃ ៣៖ ទទួលសេវាពិនិត្យសុខភាព មុន​ និងក្រោយពេលសម្រាកមាតុភាពដោយឥតគិតថ្លៃ ៤៖ ទទួលសេវាសម្រាលកូនដោយឥតគិតថ្លៃ ៥៖ ទទួលបានសេវាថែទាំ​…