ក្រសួងពាណិជ្ជកម្ម អំពាវនាវឲ្យពលរដ្ឋខ្មែរងាកមកប្រើផលិតផលក្នុងស្រុកគ្មានជាតិគីមី ប្រសើជាងប្រើប្រាស់របស់នាំចូលពីបរទេសមានជាតិគីមីហើយ ខូចសុខភាពទៀត

FN ៖ លោក ស៊ុត តារា អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ នាំគ្នាងាកមកប្រើប្រាស់ផលិតផលដែលផលិតក្នុងស្រុក ដើម្បីទប់ស្កាត់ការនាំចូលផលិតផលពីបរទេស ព្រោះវាសម្បូរទៅដោយជាតិគីមីច្រើនហើយ ធ្វើឲ្យប៉ះពាល់ដល់សុខភាព ខាតបង់ប្រយោជន៍ថែមទៀត។ ការអំពាវនាវដូច្នេះ ក្នុងសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងការបញ្ជូនផលិតផលសក្តានុពលកម្ពុជា ទៅកានទីផ្សារអន្តរជាតិ នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង ដោយមានការចូលរួមពីលោកស្រី ជួង ចន្ធី តំណាងលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ប្រតិភូក្រសួងអមដំណើរ ប្រធានសភាពាណិជ្ជកម្មខេត្ត មន្រ្តីមន្ទីរពាណិជ្ចកម្មខេត្ត ក្រុមប្រឹក្សាឃុំ សិស្ស-និសិត្សជាច្រើនរូបទៀត។ លោក ស៊ុត តារា បានថ្លែងយ៉ាងដូច្នេះថា «ដើម្បីពង្រឹងសុវត្តិភាព និងការបញ្ជូនផលិតផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ប្រកបដោយគុណភាពរឹងមាំបាននោះ យើងត្រូវពង្រឹងប្រជាកសិករ ពាណិជ្ជករក្នុងស្រុកជាមុនសិន ដូចជាការផលិតចំណីអាហារ ការដាំដុះកសិ-ឧស្សាហកម្ម វត្ថុធាតុដើម ដោយមិនប្រើប្រាស់ជីគីមី ពិសេសការវេចខ្ចប់អនាម័យល្អ លើចំណីអាហារដែលគ្មានជាតិគីមី ទើបផលិតផលទាំងអស់នោះ មិនធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ដែរ»។ លោកអគ្គនាយករងបានបញ្ជាក់ថា…

រដ្ឋមន្ដ្រីមន្ដ្រីម៉ម ប៊ុនហេង ជំរុញឲ្យនិស្សិត​ពេទ្យ​ទាំងអស់ រៀនភាសាបារំាង ដើម្បីបង្កើន​ភាពងាយស្រួល ក្នុងការស្រាវជ្រាវឱសថ គ្រប់ប្រភេទឲ្យមានប្រសិទ្ធភាពខ្ពស់

FN ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានថ្លែងជំរុញឲ្យនិស្សិតពេទ្យ ត្រូវរៀនភាសាបារំាងឲ្យស្ទាត់​ជំនាញ ដើម្បីបង្កើនភាពងាយស្រួល ក្នុងការស្រាវជ្រាវឱសថ គ្រប់ប្រភេទ យ៉ាងមានប្រសិទិ្ធភាព ពិសេសទទូលបានឱកាស​ច្រើន ទៅសិក្សារៀនសូត្រ នៅប្រទេសបារំាងផ្ទាល់តែម្ដង ។ រដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពិសោធន៍ រ៉ូដុលហ្វមេរីយើ នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រ សុខាភិបាល នៅថ្ងៃទី២៧មេសា ឆ្នាំ២០១៧នេះ ដែលមានការអញ្ជើញចូលរួម ពីឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារំាង ប្រចាំកម្ពុជា លោក Jean-Claude Poimboeuf ,លោកសាស្ដ្រាចារ្យសាផុន វឌ្ឍនៈសាកវិទ្យាធិការ នៃសាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ​សុខាភិបាល, លោកបណ្ឌិត Alain Mérieux ប្រធានមូលនិធិមេរីយើ និងជាប្រធានវិទ្យាស្ថានមេរីយើ និងអ្នកចូលរួមជាច្រើនទៀត។ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងបន្ដថា «និស្សិតពេទ្យរបស់យើង គាត់ពិតជាខិតខំប្រឹងប្រែងរៀនសូត្រណាស់ ហើយក៏ចេះនូវភាសាច្រើនផងដែរ ក្រៅពីភាសាកំណើតរបស់ខ្លួនដូច្នេះសូមកូនក្មួយនិស្សិត ត្រូវតែសិក្សាភាសាបារំាង ឲ្យស្ទាត់ជំនាញ ដើម្បីជាជំនួយចម្បង ក្នុងការស្រាវជ្រាវឱសថផ្សេងៗ និងទទួលបានឱកាសច្រើនទៅសិក្សាស្រាវជ្រាវ នៅក្រៅបារាំងផ្ទាល់តែម្ដង ដែលគេមាននូវសម្ភារៈគ្រប់គ្រាន់ជាច្រើនប្រភេទ ដើម្បីយើងជានិស្សិត ក្រេបនូវចំណេះដឹងទាំងនេះ…

អាជ្ញាធរថៃកំពុង​បញ្ជូនពលករខ្មែរ​ខុសច្បាប់​រាប់រយនាក់ មកទម្លាក់​នៅក្រុង​ប៉ោយប៉ែត

FN ៖ យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ ពលករខ្មែរ ដែលលួចឆ្លងដែនតាមច្រករបៀងខុសច្បាប់ ទាំងចាស់ក្មេង រួមទាំងកុមារតូចៗរាប់រយនាក់ ត្រូវបានអាជ្ញាធរថៃដឹកមកទម្លាក់ចោលនៅច្រកព្រំដែនប៉ោយប៉ែត។ បើទោះបីជាយ៉ាងណា ការដឹកនាំមកទម្លាក់នេះ គឺអាជ្ញាធរថៃបានជូនដំណឹងមកភាគីកម្ពុជាហើយក៏មានការរង់ចាំទទួលពលករទាំងនោះពីសំណាក់អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួញ ផងដែរ។ បើតាមអាជ្ញាធរក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពលករដែលអាជ្ញាធរថៃបញ្ជូនមកនេះមានចំនួនសរុបជាង ១ពាន់នាក់ ហើយពួកគេនឹងត្រូវបញ្ជូនមកចាប់ពីយប់ថ្ងៃនេះ រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។ ក្រុមពលករដែលអាជ្ញាធរបញ្ជូនត្រឡប់មកវិញនេះ គឺមកស្ទើរតែពីគ្រប់ខេត្តទាំងអស់។ ក្រុមពលករដែលត្រូវអាជ្ញាធរថៃ ដឹកមកទម្លាក់នៅក្រុងប៉ោយប៉ែត បានប្រាប់ក្រុមអ្នកព័ត៌មានថា ពួកគេត្រូវបានក្រុមមេខ្យល់នាំចូលទៅប្រទេសថៃ តាមច្រករបៀងជាថ្នូរនឹងការបង់ប្រាក់ប្រមាណ ៧០ដុល្លារអាមេរិក៕