អភិបាល​រាជធានី​ភ្នំពេញថ្មី លោក ឃួ​ង ស្រេង បញ្ជាឲ្យមន្ត្រីជំនាញ និងអាជ្ញាធរស្តារលូដែលមានទាំងអស់នៅក្នុងរាជធានី ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ

FN ៖ អភិបាល​រាជធានី​ភ្នំពេញថ្មី លោក ឃួ​ង ស្រេង បានបញ្ជាឲ្យមន្ត្រីជំនាញ និងអាជ្ញាធរស្តារលូដែលមានទាំងអស់នៅក្នុងរាជធានី ដើម្បីរំដោះជំនន់ទឹកភ្លៀង នៅរដូវវស្សានេះ។ ការជំរុញបែបនេះរបស់លោកឃួ​ង ស្រេង ធ្វើឡើងកាលពី​​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ២០១៧​​នេះ ​ក្នុងឱកាសដែលលោកបាន​ដឹកនាំ​មន្ត្រី​ជំនាញ ​និង​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យមើល​សកម្មភាព​កាយ​ប្រឡាយ​ស្ទឹងមានជ័យ ដើម្បី​រំដោះ​ទឹក​ចេញពី​តំបន់​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​។ ក្នុងឱកាសនោះលោក ឃួ​ង ស្រេង ក៏បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមដងប្រឡាយស្ទឹងមានជ័យ ដែលត្រូវអភិវឌ្ឍន៍នោះថា ទោះបីធ្វើប្រឡាយថ្មី យ៉ាងណាក៏ដោយ ពលរដ្ឋដែលនៅតំបន់នោះ​មិនត្រូវ​ផ្លាស់ប្ដូរទៅលំនៅទេ ពោលគឺរដ្ឋបាលរាជធានីភ្នំពេញផ្ដល់ដីថ្មី កន្លែងចាស់តែម្ដង។ នេះជាការងារបម្រើ ផលប្រយោជន៍សាធារណៈជាលើកដំបូងរបស់លោក ខណៈលោកបានមកកាន់តំណែងជាអភិបាលរាជធានីភ្នំពេញថ្មី ជំនួសលោក ប៉ា សុជាតិវង្ស ដែលបានចូលនិវត្តន៍។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ប្រឡាយស្ទឹងមានជ័យមានប្រវែង១៩០០ម៉ែត្រ និងមានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយជំនន់ទឹកភ្លៀងចេញពី តំបន់ព្រលានយន្តហោះ ផ្លូវ២០០៤ ផ្លូវ២០០២ និងតំបន់ស្ទឹងមានជ័យ ដោយទម្លាក់ទឹកទៅស្ថានីយបឹងទំពុន។ មន្ត្រីរូបនេះក៏បានបញ្ជាក់ថា ប្រឡាយនេះនឹងស្ថាបនាឡើង ដោយមានទទឹងមាត់លើ១០ម៉ែត្រ ស្ថាបនាផ្លូវបេតុងសងខាងប្រឡាយម្ខាង៦ម៉ែត្រ និងម្ខាងទៀត២ម៉ែត្រ ។ ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទៅនឹងការអភិវឌ្ឍន៍ប្រឡាយនេះមានចំនួនប្រមាណ១០០០គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់ ក្រោយផលប៉ះពាល់ ហើយនឹងទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ពីរដ្ឋបាលរាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា…

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃប្រកាសថា ស្ថានទូតកម្ពុជា, ក្រសួងការងារ និងអាជ្ញាធរថៃ កំពុងដោះស្រាយបញ្ហាឯកសាររបស់ពលករខ្មែរ ធ្វើការនៅប្រទេសថៃ

FN ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ បានជូនដំណឹងឲ្យដឹងថា រដ្ឋាភិបាលថៃ បានកែសម្រួលព្រះរាជក្រឹត្យស្តីពី ការគ្រប់គ្រង ការធ្វើការរបស់ពលករបរទេស ឆ្នាំ២០១៧ គឺក្នុងគោលបំណងបន្ថែមទំងន់ទោសដល់និយោជក ដែលប្រើប្រាស់ពលករបរទេស ដែលពុំទាន់មាន ឯកសារស្របច្បាប់ និងក្រុមហ៊ុនដែលនាំពលករបរទេស មកធ្វើការនៅក្នុងប្រទេសថៃ ដោយខុសច្បាប់។ យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះបានឲ្យដឹងថា «សូមបងប្អូនពលករកម្ពុជាទាំងអស់ រក្សាភាពស្ងៀមស្ងាត់ ព្រោះស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា កំពុងតែពិភាក្សាជាមួយអាជ្ញាធរ មានសមត្ថកិច្ចថៃ ជួយសម្រួលកុំឲ្យមានការចុះត្រួតពិនិត្យពលករកម្ពុជា ដែលពុំមានឯកសារគ្រប់គ្រាន់ ក្នុងការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ»។ ស្ថាន​ទូតកម្ពុជាប្រចាំប្រទេសថៃ ក៏បានបញ្ជាក់ថា ពលករកម្ពុជាដែលមានបំណងចង់មកធ្វើការនៅប្រទេសថៃ ដើម្បីជៀសវាងការ ចាញ់បោកមេខ្យល់ ដែលឆ្លៀតឳកាសបោកប្រាស់បងប្អូនក្នុងការរៀបចំឯកសារមកធ្វើការស្របច្បាប់ សូមមេត្តាទំនាក់ទំនងទីភ្នាក់ងារ​ជ្រើសរើសឯកជនកម្ពុជា ដែលបានទទួលការអនុញ្ញាតពីក្រសួងការងារ៕