លើកស្ទួយសម្បត្តិវប្បធម៌ជាតិ! «ប្រាសាទតានៃ» បង្អូតសម្រស់ក្នុងព្រៃខាងជើងប្រាសាទតាព្រហ្ម ដែលកសាងឡើងក្នុងសតវត្សទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧

FN ៖ «ប្រាសាទតានៃ» មានរចនាប័ទ្មដ៏ល្អឯកមិនខុសពីប្រាង្គប្រាសាទបុរាណខ្មែរផ្សេងទៀតនោះទេ ទោះបីជាបែបនេះក្តី បើនិយាយពីឈ្មោះ នៃប្រាសាទមួយនេះ មានមនុស្សតិចណាស់ដែលបានស្គាល់ និងបានទៅដល់មានទីតាំងនៅក្នុងព្រៃខាងជើង ប្រាសាទតាព្រហ្ម និងខាងកើតប្រាសាទតាកែវ ឆ្ពោះទៅខាងជើងប្រហែល៨០០ម៉ែត្រ។ «ប្រាសាទតានៃ» កសាងឡើងក្នុងសតវត្សទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ អ្នកស្រី ស៊ត តុលា បុគ្គលិកផ្នែកទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ជាមធ្យមនៅរដូវប្រាំង មានទេសចរណ៍ប្រមាណ ពី១៥០ទៅ២០០នាក់ ដែលចូលទៅទស្សនា «ប្រាសាទតានៃ» បុគ្គលិកផ្នែកទេសចរណ៍ប្រចាំនៅ «ប្រាសាទតានៃ» បានឲ្យដឹងទៀតថា នៅរដូវវស្សានេះមិនសូវមានភ្ញៀវមកឡើយ គឺក្នុងមួយថ្ងៃមានប្រហែល ៥០នាក់តែប៉ុណ្ណោះ។ អ្នកស្រី ស៊ត តុលា បានបន្តថា ដោយសារតែប្រាសាទស្ថិតនៅក្នុងព្រៃ និងក្នុងរដូវវស្សាផងនោះ ដូច្នេះកម្រមានទេសចរ ចូលទៅដល់ «ប្រាសាទតានៃ» នេះណាស់ហើយភ្ញៀវ ទាំងនោះច្រើនជាបរទេស ជនជាតិអឺរ៉ុប។ សាធារណជនទាំងអស់ គួរចំណាយពេលទៅទស្សនា «ប្រាសាទតានៃ» ព្រោះថា មិនត្រឹមតែមានទេសភាពស្រស់ស្អាត ថែមទាំងមានសភាពស្ងប់ស្ងាត់ ស័ក្តិសមជាទីសក្ការៈ ដ៏មានបារមី សម្រាប់អ្នកមានជំនឿ។ លើសពីនេះភ្ញៀវទេសចរទាំងអស់…

កន្លះឆ្នាំ២០១៧ ទុនវិនិយោគលើវិស័យសំណង់នៅកម្ពុជាមានជិត ៥ពាន់លានដុល្លារ លើផ្ទៃក្រឡាសាងសង់ជាង ៧លានម៉ែត្រការ៉េ

FN ៖ រយៈពេល៦ខែ ឆ្នាំ២០១៧ មានគម្រោងសាងសង់សរុប ១,៥២៣គម្រោង តម្លៃជិត ៥ពាន់លានដុល្លារអាមេរិក ត្រូវបានចេញ ច្បាប់អនុញ្ញាតឲ្យសាងសង់ កើនឡើង ២៧.៤៤ភាគរយ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០១៦។ នេះបើតាមការបញ្ជាក់របស់លោក ឡៅ ទិព្ធសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លោក ឡៅ ទិព្ធសីហា បានបញ្ជាក់ដែរថា គម្រោងសាងសង់នេះ មានផ្ទៃដីជាង ៧លានម៉ែត្រការ៉េ (៧,២៨៤,៦៧៥ម៉ែត្រការ៉េ)។ លោក ឡៅ ទិព្ធសីហា បានបង្ហាញទិន្នន័យបុរីលំនៅឋាន និងអគារខ្ពស់ៗផងដែរថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៧ មានទីក្រុងរណបបុរីលំនៅឋានមានលក្ខណៈជាបុរីសរុបចំនួន ១៤ទីតាំង មានអគារខ្ពស់ចាប់ពី ៥ជាន់ឡើងទៅមានចំនួនសរុប ៤៣អគារ។ សម្រាប់ការបោះទុនវិនិយោគលើវិស័យសំណង់មកពីបរទេសវិញ មានចំនួន ១៨ប្រទេស។ បើគិតពីឆ្នាំ២០០០ ដល់ ៦ខែ ឆ្នាំ២០១៧ ការវិនិយោគលើវិស័យសំណង់ពីបរទេសមានចំនួន ៣០៩គម្រោង មានផ្ទៃក្រឡាសំណង់សរុបជាង ១៣លានម៉ែត្រការ៉េ (១៣,៤៦២,០២៣ម៉ែត្រការ៉េ) មានតម្លៃទុនវិនិយោគសាងសង់ជា ៤ពាន់ លានដុល្លារអាមេរិក (៤,៦៨៦,៨០៧,១០១ដុល្លារអាមេរិក)។…

ក្រសួងការបរទេស បង្ហាញរបាយការណ៍ស្តីពីការជួយអន្តរាគមន៍ដល់ពលករខ្មែរ នៅប្រទេសចំនួន១០ ក្នុងឆមាសទី១ ឆ្នាំ២០១៧

FN ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញនូវរបាយការណ៍មួយ ស្តីអំពីលទ្ធផល នៃការជួយអន្តរាគមន៍ និងដោះស្រាយបញ្ហាពលករខ្មែរ នៅប្រទេសចំនួន១០ កន្លងមក នៅអំឡុងឆរមាសទី១ ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។ តាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស បានឱ្យដឹងថា ការជួយអន្តរាគមន៍ដល់ ពលករខ្មែរ ទាំងនោះ មាននៅប្រទេសថ វៀតណាម ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបុរី ប្រទេសចិន ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងជាដើម។ របាយការណ៍នេះ បានបញ្ជាក់ថា ការអន្តរាគមន៍ដល់ពលករនៅប្រទេសថៃ មានចំនួនច្រើនជាងគេ រហូតដល់រាប់ពាន់នាក់ ដោយរាប់ទាំងការបញ្ជូនត្រឡប់មកកម្ពុជាវិញ។ ក្រៅពីនោះមាននៅប្រទេសវៀតណាម៖ ៦៨នាក់ ប្រទេសឡាវ ២៤នាក់ ប្រទេសមីយ៉ាន់ម៉ា៣នាក់ ប្រទេសម៉ាឡេស៊ី ១៣៤នាក់ ប្រទេសឥណ្ឌូនេស៊ី ២១នាក់ ប្រទេសសិង្ហបុរី ២នាក់ ប្រទេសចិន ២២នាក់…