នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រកាសការពារដាច់ខាត មិនឲ្យមានចលនាបដិវត្ដន៍ពណ៌ កើតមានឡើងនៅលើទឹកដីកម្ពុជាឡើយ

FN ៖ នាយ​ឧត្ដមសេនីយ៍កិត្តិព្រឹទ្ធបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការ​រង ​នៃកង​យោធពល​​ខេមរភូមិន្ទ និងជាមេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​អង្គរក្សនាយករដ្ឋមន្រ្តី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានថ្លែងប្រកាសជំហរយ៉ាងមុះមុតដាច់ខាត មិនឲ្យមានចលនាបដិវត្ដន៍ពណ៌ កើតមានឡើងនៅលើទឹកដីនៃប្រទេសកម្ពុជាឡើយ។ ការចេញមកប្រកាសជាថ្មីរបស់មន្រ្តីយោធាជាន់ខ្ពស់បែបនេះ បានធ្វើឡើងក្នុងពិធីគោរពវិញ្ញាណក្ខន្ធ ក៏ដូចជាការរំលឹកគុណជូន​ដល់នាយ និង​ពល​ទាហាន​​​ បញ្ជាការដ្ឋានអង្គរក្ស ដែលបានពលីជីវិត ក្នុង​បុព្វហេតុ ការពារជាតិមាតុភូមិ ​និង​សេចក្ដី​​សុខសាន្ត​របស់ប្រជាជន នៅថ្ងៃកាន់បិណ្ឌទី៧ នៃរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងបរិវេណបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១២ ខែកញ្ញានេះ។ នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បានប្រកាន់ជំហរយ៉ាងមុះមុតដាច់ខាត ព្រមទាំងនាយ និងពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស ប្រកាស​បូជាជីវិត ការពាររាជរដ្ឋាភិបាល ស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងគោរពតាមគោលនយោបាយដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន លើការរក្សា សុខសន្ដិភាព សន្តិសុខសណ្ដាប់ធ្នាប់សេចក្ដីសុខសាន្តផលប្រយោជន៍ របស់ប្រជាពលរដ្ឋការពារសមិទ្ធផលនានា ការរីកចំរើននិងការអភិវឌ្ឍន៍ប្រទេស ដែលមាននាបច្ចុប្បន្ននេះ។…

មន្រ្តីកំពូលខុទ្ទកាល័យនាយករដ្ឋមន្រ្តី ឆ្លើយតបស្ថានទូតអាមេរិក៖ តើអាមេរិកចោទប្រកាន់ កឹម សុខា ឬ កឹម សុខា ជាអ្នកចោទប្រកាន់អាមេរិក?

FN ៖ ភ្លាមៗឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ស្ថាន​ទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ, នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ មន្ត្រីកំពូលនៃខុទ្ទកាល័យរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា៖ «ការនិយាយរប​ស់លោក កឹម សុខា នៅក្នុងវិដេអូ ដូចដែលបានឃើញនោះគឺជាភស្តុតាងយ៉ាងច្បាស់ និងគ្រប់គ្រាន់, ដែលនេះជាទង្វើក្បត់ជាតិដ៏ធ្ងន់ធ្ងររបស់លោក កឹម សុខា ជាមួយសហរដ្ឋអាមេរិក ដើម្បីចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។ ហើយការចាប់ខ្លួនគឺធ្វើឡើងដោយមានភស្តុតាងច្បាស់លាស់ នៅក្នុងវិដេអូដែលលោក កឹម សុខា បាននិយាយដែលមិនអាចប្រកែកបានឡើយ»។ មន្ត្រីកំពូលនៃខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងបន្តថា៖ «ប្រសិនបើអ្វីដែលលោក កឹម សុខា បាននិយាយនៅក្នុងវិដេអូនោះ មិនមានភាព ច្បាស់លាស់ ហេតុអ្វីស្ថានទូតអាមេរិក មិនចេញមកបដិសេធចំពោះការនិយាយរបស់លោក កឹម សុខា ? តើសហរដ្ឋអាមេរិក ជាអ្នកចោទប្រកាន់លោក កឹម សុខា ឬលោក កឹម សុខា ជាអ្នកចោទប្រកាន់សហរដ្ឋអាមេរិក? នេះជាការចោទសួរទៅស្ថានទូតសហរដ្ឋអាមេរិកវិញ ?»។ ការប្រតិកម្មធ្ងន់ៗជាបន្តបន្ទាប់របស់នាយករដ្ឋមន្ត្រីនៃកម្ពុជា…

រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ ចាប់តាំងពីឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ន មាននិស្សិត ២៤,១៨៨នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ

FN ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៨០មក ជាពេលដែលប្រទេសកម្ពុជា ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតមកដល់ឆ្នាំ២០១៧នេះ មាននិស្សិតសរុប ២៤,១៨៨នាក់ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ក្នុងនោះសាកលវិទ្យាល័យបានបញ្ជូននិស្សិត ៦៨៦នាក់ ទៅបន្តកម្មសិក្សា និងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់វេជ្ជបណ្ឌិតឯកទេស និងបណ្ឌិតនៅប្រទេសបារាំង អូស្រាលី ជប៉ុន កូរ៉េ ចិន អាមេរិក និងបែលហ្សិក។ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ដូច្នេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យសរុប ៣,៩៨៦នាក់ នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោមអធិបតភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ បើតាមលោក ម៉ម ប៊ុនហេង និស្សិតដែលទទួលសញ្ញាបត្រនាព្រឹកនេះ រួមមាន៖ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតទូទៅ ទន្តបណ្ឌិត ឱសថការី បរិញ្ញាបត្រ បរិញ្ញាបត្ររង គិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍ វិទ្យុសាស្រ្ត និងព្យាបាលដោយចលនា។…