ជប៉ុន ផ្តល់ជំនួយជិត ១,៦លានដុល្លារ សម្រាប់អភិវឌ្ឍន៍តំបន់ជនបទរបស់កម្ពុជា

FN ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងជិត ១,៦លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍តំបន់ជនបទរបស់កម្ពុជា។ ថវិកាជំនួយនេះនឹងជួយទ្រទ្រង់លើគម្រោងចំនួន៣ រួមមាន៖ សាងសង់ស្ពានចំនួន២ នៅស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី, ជួយវិទ្យាស្ថានកែលម្អ និងអភិរក្សបរិស្ថានរបស់អង្គការ ERECON លើកកម្ពស់និរន្តរភាព នៃស្ថានភាពកសិកម្ម ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងខេត្តកំពង់ចាម និងជួយលើកកម្ពស់ការអភិវឌ្ឍសហគមន៍តាមរយៈការបោសសម្អាតមីន នៅក្នុងខេត្តបន្ទាយមានជ័យ។ ពិធីចុះហត្ថលេខាផ្តល់ និងទទួលជំនួយនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ រវាងលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជាមួយភាគីពាក់ព័ន្ធរួមមានលោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បណ្ឌិត Hihara Machito នាយកអង្គការ ERECON និងលោក SHIBATA Mikio ប្រធានតំណាងអង្គការ JMAS រួមជាមួយក្រុមការងារជាច្រើននាក់ទៀតផង។ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានថ្លែងថា ថវិកាជំនួយនេះនឹងជួយទ្រទ្រង់ទៅលើគម្រោងចំនួន ៣រួមមាន គម្រោងទី១៖ ជួយដល់មន្ទីរអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី សម្រាប់គម្រោងសាងសង់ ស្ពានចំនួន២កន្លែង នៅក្នុងឃុំចំនួន នៃស្រុកកោះញ៉ែក…

គ.ជ.ប កំណត់យកថ្ងៃទី០៥ ខែតុលា ចាប់ផ្ដើមរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្តើមដំណើរការ រៀបចំការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ តទៅ។ នេះបើតាមការប្រកាសរបស់លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ក្នុងកិច្ចប្រជុំផ្សព្វផ្សាយពាក់ព័ន្ធទៅនឹង ការរៀបការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤។ លោក ស៊ិក ប៊ុនហុក បានឲ្យដឹងថា បើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងចំណោមថ្ងៃបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ខាងមុខនេះ គ.ជ.ប បានកំណត់យកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ជាថ្ងៃរៀបចំការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤។ លោក ស៊ិក ប៊ុនហុក បានបន្តថា ចំពោះបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ គ.ជ.ប បានសម្រេចរួចរាល់ហើយ ដែលនឹងបញ្ជូនទៅភាគីពាក់ព័ន្ធ​ ដើម្បីផ្តល់អនុសាសន៍ក្នុងពេលដ៏ឆាប់ខាងមុខ។ លោក ស៊ិក ប៊ុនហុក បានបន្ថែមថា សមាជិកព្រឹទ្ធសភា នីតិកាលទី៤ គឺមានការកើនឡើងពី ៦១អាសនៈ ទៅ ៦២អាសនៈ…

ទង់ជាតិកម្ពុជានៅ UN ! ប្រមុខដឹកនាំការទូតកម្ពុជា ថ្លែងប្រាប់ពិភពលោកថា ការ​ជ្រើស​រើស​ផ្លូវ​ដើរ​តាម​ការ​កំណត់​របស់​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​គ្រោះ​មហន្តរាយ​ដ៏​អាក្រក់

FN ៖ ថ្លែងជា២ភាសាទាំងអង់គ្លេសនិងបារាំង ចេញពីទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ទីដែលអង្គការសហប្រជាជាតិរៀបចំមហាសន្និបាត, ប្រមុខដឹកនាំ ការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានថ្លែងប្រាប់ពិភពលោកថា ការ​ជ្រើស​រើស​ផ្លូវ​ដើរ​តាម​ការ​កំណត់​របស់​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​គ្រោះ​មហន្តរាយ​ដ៏​អាក្រក់។ ប្រមុខ​ដឹកនាំបរទេស​កម្ពុជា បានសង្កត់​ធ្ងន់​ថា បញ្ហាសិទ្ធិ ប្រជាធិបតេយ្យគ្រាន់តែជាលេសមួយដើម្បីបរទេសលូកដៃ ចូលកិច្ចការផ្ទៃរបស់កម្ពុជា ធ្វើឲ្យប្រទេសធ្លាក់ ចូលគ្រោះមហន្តរាយ។ «ប្រវត្តិសាស្ត្រ​បាន​បង្រៀន​កម្ពុជា​​​ថា ការ​ជ្រើស​រើស​ផ្លូវ​ដើរ​តាម​ការ​កំណត់​របស់​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​គ្រោះ​មហន្តរាយ​ដ៏​អាក្រក់ ហើយការ​អនុវត្ត​​ខ្លះ​ពី​ខាង​ក្រៅ ជា​រឿយ​ៗ​បាន​ក្លាយ​ទៅ​ជា​បញ្ហា មិន​មែន​ជា​ដំណោះ​ស្រាយ​នោះ​ទេ​» នេះជាការលើកឡើងរបស់លោក ប្រាក់ សុខុន។ (សូមស្តាប់ការថ្លែងរបស់លោកនៅខាងក្រោម) លោក ប្រាក់ សុខុន បានថ្លែង​រយៈ​ពេលជាង​​១៦នាទី កាល​ពីថ្ងៃ​ទី​២២​ ខែកញ្ញា​​ ឆ្នាំ២០១៧កន្លងទៅថ្មីៗ បាន​គូស​បញ្ជាក់​ច្បាស់​ៗ​ថា បញ្ហាសិទ្ធិប្រជាធិបតេយ្យ គ្រាន់តែជាលេសមួយដើម្បីបរទេសលូកដៃ ចូលកិច្ចការផ្ទៃរបស់កម្ពុជា ធ្វើឲ្យប្រទេសធ្លាក់ចូលគ្រោះមហន្តរាយ។ រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​ខ្មែរ បាន​លើក​ឡើង​ថា ថ្មី​ៗ​នេះកម្ពុជា​ត្រូវ​រង​ការ​វាយ​ប្រហារ​ដោយ​សារ​តែ ខ្លួន​បិទ​វិទ្យាស្ថាន​អន្ដរជាតិ​មួយ​ដែល​មាន​ចេតនា​គាំទ្រ​បក្ស​ប្រឆាំង​និង​រំលោភ​ច្បាប់, ប្រាប់​ឲ្យ​កាសែត​បង់​ពន្ធ​​ជូន​រដ្ឋ និង​ចាប់​ខ្លួន​មន្ដ្រី​បក្ស​ប្រឆាំង​ម្នាក់​ដែល​សារភាព​ថា ​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​ពី​មហា​អំណាច ដើម្បី​ផ្ដួល​រំលំរដ្ឋាភិបាល​។ ចំពោះ​រឿង​អស់​នេះ ​លោក​រដ្ឋ​មន្ដ្រី​ចោទ​សួរ​ថា តើ​រដ្ឋាភិបាល​ប្រទេស​ណា ដែល​អត់ឱនឲ្យ​​នោះ​?…