ការបោះបង្គោលព្រំដែនធំរវាងកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំនិងខេត្តតៃនិញ-ប៊ិនភឿក បានបញ្ចប់ហើយ, ភាគីទាំងពីរបន្តសាងសង់បង្គោលបំពេញបន្ថែម

FN ៖ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា-វៀតណាម បានបញ្ចប់ការបោះបង្គោលព្រំដែនធំរវាងខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ-ប៊ិនភឿក ទាំងស្រុង ១០០ភាគរយហើយ។ ជាមួយគ្នានេះ ភាគីទាំងពីរកំពុងបន្តសម្រុកសាងសង់បង្គោលព្រំដែនបំពេញបន្ថែម។ ការអះអាងបែបនេះ បានធ្វើឡើងបន្ទាប់ពី លោកស្រី កុយ ពិសី បានដឹកនាំគណៈប្រតិភូព្រំដែន រួមទាំងអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ចុះត្រួតពិនិត្យ ការសាងសង់បង្គោលព្រំដែនបំពេញបន្ថែម និងការសាងសង់ផ្លូវ នៅតាមព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ-ប៊ិនភឿក នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញនេះ។ លោកស្រី កុយ ពិសី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ខ្សែព្រំដែនរវាងខេត្តត្បូងឃ្មុំ និងខេត្តទាំងពីរ របស់វៀតណាមនេះ បានបញ្ចប់ការបោះបង្គោលព្រំដែនធំ ទាំងស្រុង១០០ %ហើយ។ ដោយឡែកការបោះបង្គោលព្រំដែនបំពេញបន្ថែម ភាគីទាំងពីរ កំពុងបន្តការសាងសង់»។ សូមបញ្ជាក់ថា អំឡុងពេលប៉ុន្មានខែចុងក្រោយនេះ គណៈប្រតិភូព្រំដែនកម្ពុជា…

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ចុះ MoU ជាមួយមជ្ឈមណ្ឌលនវានុវត្តន៍អេកូ សម្រាប់ជំនួបសហគ្រាសធុនតូច និងមធ្យមអាស៊ីអ៊ីរ៉ុប លើកិច្ចគាំពារបរិស្ថាន

FN ៖ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ជាមួយមជ្ឈមណ្ឌលនវានុវត្តន៍អេកូសម្រាប់ជំនួបសហគ្រាសធុនតូច និងមធ្យមអាស៊ីអ៊ីរ៉ុប (ASEIC) បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ (MoU) ស្ដីពីកិច្ចសហប្រតិបត្តិការ លើនាវានុវត្តន៍អេកូសម្រាប់ ការកសាងសមត្ថភាព និងលើកម្ពស់ការអភិវឌ្ឍ ឧស្សាហកម្មដែលបញ្ចេញកាបូនទាន។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ខាងលើនេះ ដោយមានការចូលរួមពី លោក ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង លោក Sejong Kim អនុប្រធាន (Vice-President) មជ្ឈមណ្ឌលនវានុវត្តន៍អេកូសម្រាប់ជំនួបសហគ្រាសធុនតូច និងមធ្យមអាស៊ីអ៊ីរ៉ុប នាព្រឹកថ្ងៃទី០៧​​ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តថ្នាក់ជាតិ និងថ្នាក់អន្ដរជាតិដ៏ធំធេង ចំពោះការអភិវឌ្ឍប្រកបដោយចរីភាព ការអភិវឌ្ឍបៃតង និងការប្រែប្រួលអាកាសធាតុ។ លោក ទិន ពន្លក បានបន្ដថា ជាក់ស្ដែង ការប្ដេជ្ញាចិត្តនេះរួមមាន ការកាត់បន្ថយការបញ្ចេញ ឧស្ម័ននៅត្រឹមឆ្នាំ២០៣០ ធៀបនឹងកម្រិតមូលដ្ឋាន ១៦% ក្នុងវិស័យថាមពល មកនៅត្រឹមចំនួន៧% នៅក្នុងវិស័យថាមពល…

៦ខែឆ្នាំ២០១៧ កម្ពុជានាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងទៅលក់នៅក្រៅប្រទេសបានជិត ៤ពាន់លានដុល្លារ

FN ៖ របាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញថា រយៈពេល ៦ខែឆ្នាំ២០១៧ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងទៅលក់នៅទីផ្សារក្រៅប្រទេសគិតជាទឹកប្រាក់ជិត ៤ពាន់លានដុល្លារអាមេរិក ខណៈការបញ្ជាទិញពីបរទេសក៏នៅតែបន្តមាន និងមានការបង្កើនផងដែរ។ របាយការណ៍របស់ក្រសួងការងារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា រយៈពេល ១ឆមាស (៦ខែ) ឆ្នាំ២០១៧ បើគិតជាទឹកប្រាក់មានចំនួន ៣,៧៣០.៣លានដុល្លារអាមេរិក កើនឡើង ៦.៩ភាគរយ បើធៀបឆ្នាំ២០១៦។ របាយការណ៍ក៏បានឲ្យដឹងដែរថា តាំងពីឆ្នាំ២០០០មក ការចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា មានការកើនឡើងជាលំដាប់ ដោយចាប់ពីជិត ១ពាន់លានដុល្លារ នៅឆ្នាំ២០០០ រហូតដល់ ៧,៣២១.៨លានដុល្លារ នៅឆ្នាំ២០១៦។ ទន្ទឹមការកើនឡើងជាលំដាប់នៃការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតកម្ពុជា ដែលបម្រើការក្នុងវិស័យកាត់ដេរនេះ ក៏មានការកើនឡើងជាលំដាប់ផងដែរ ចាប់ពី ៤៥ដុល្លារ នៅឆ្នាំ១៩៩៧ រហូតដល់…