កម្ពុជាបានឆ្លងកាត់ដំណាក់កាលដំបូង ធ្វើសេចក្តីព្រាងច្បាប់ស្តីពី «ពរពោះជំនួស» ក្រោមជំនួយគាំទ្រប្រឹក្សាយោបល់របស់ អង្គការសហប្រជាជាតិ

FN ៖ ប្រទេសកម្ពុជា បានឆ្លងកាត់ដំណាក់កាលដំបូង សេចក្តីព្រាងច្បាប់ស្តីពី «ពរពោះជំនួស» ក្រោមជំនួយគាំទ្រប្រឹក្សាយោបល់របស់អង្គការសហប្រជាជាតិ (អ.ស.ប )។ នេះបើតាមការលើកឡើងរបស់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា និងអ្នករាយការណ៍ពិសេសរបស់ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី​ រ៉ូណាស្មីត។ លោក ជិន ម៉ាលីន បានបញ្ជាក់ថា «មកដល់ពេលនេះ យើងបានសម្រេចនូវ First Draft (សេចក្តីព្រាងដំបូង) នៃច្បាប់ស្តីពី ពរពោះនេះ អញ្ចឹងទេ យើងបានរៀបរាប់ពីការងារសំខាន់ៗជូនគាត់ (លោកស្រី រ៉ូណា ស្មីត) ហើយគាត់កោតសរសើរនូវគោលការណ៍សំខាន់ នៃការការពារសិទ្ធិកុមារ និងស្ត្រី ហើយគាត់ជួយ បានន័យថា យើងសុំឲ្យមានការសហការ និងការជួយគាំទ្រពីគាត់»។ បើតាមអ្នកនាំពាក្យរូបនេះ មូលហេតុដែលបង្កើតច្បាប់ស្តីពី «ពរពោះជំនួស» នេះឡើង គឺជាតម្រូវការសង្គម ដោយសារតែបើមិនមានច្បាប់នៅក្នុងការគ្រប់គ្រងវាទេ ការពរពោះនេះ…

កម្ពុជាមានកុមារប្រមាណ៥៥០នាក់ ដែលកើតមានជំងឺមហារីក ក្នុងមួយឆ្នាំ ក្នុងនោះមានប្រមាណ៨០ភាគរយ ដែលបានព្យាបាលជាសះស្បើយ

FN ៖ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត លោក ឈាង រ៉ា បានថ្លែងបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកុមារប្រមាណ៥៥០នាក់ ដែលបានកើតជំងឺមហារីកក្នុងមួយឆ្នាំ ហើយតាមរយៈការព្យាបាល ​បែបសម័យទំនើបនេះ ​មានកុមារប្រមាណ៨០ភាគរយ ដែលត្រូវបានព្យាបាលជាសះស្បើយ។​ លោកបានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងសិក្ខាសាលាស្តីពី «ស្ថានភាពជំងឺមហារីកកុមារនៅកម្ពុជា» ដែលធ្វើឡើងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ ដើម្បីចូលរួមចំណែកកាត់បន្ថយជំងឺមហារីកលើកុមារ នៅកម្ពុជា ដោយមានការចូលរួមពីបុគ្គលិក និងសាស្ត្រាចារ្យ មកពីមន្ទីរពេទ្យថ្នាក់ជាតិចំនួន៥របស់កម្ពុជារួមមាន៖ ​មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យកុមារជាតិ, មន្ទីរពេទ្យគុន្ធបុប្ផា, មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យខ្មែរ-សូវៀត ដែលសុទ្ធសឹងជាមន្ទីរពេទ្យ បម្រើការងារផ្តោតសំខាន់ លើការជួយសង្គ្រោះដល់កុមារ។ សិក្ខានេះក៏មានការចូលរួមពីសំណាក់ក្រុមសាស្ត្រាចារ្យវេជ្ជបណ្ឌិត មកពីមន្ទីរពេទ្យ St. Jude Children’s Research Hospital នៃសហរដ្ឋអាមេរិក ដែលផ្តោតការព្យាបាលសំខាន់ ​លើជំងឺមហារីកកុមារតែមួយគត់។ ក្នុងសិក្ខាសាលានេះដែរ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Carlos Rodriguez Galindo តំណាងមន្ទីរពេទ្យ St. Jude Children’s Research Hospital បានឲ្យដឹងថា សកម្មភាពរបស់ក្រុមវេជ្ជបណ្ឌិតលោកនាពេលនេះ…

២ខែដំបូងឆ្នាំនេះ កម្ពុជានាំចេញអង្ករបាន១១ម៉ឺនតោន កើនឡើងតិចតួច

FN ៖ របាយការណ៍នាំចេញអង្ករដែល Fresh News ទទួលបានពីលេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានឲ្យដឹងថា នៅរយៈពេល២ខែដំបូង ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញអង្ករចំនួន ១១០,៤៣២តោន កើនឡើង០.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧។ បរិមាណ និងគោលដៅធំៗ នៃការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល២ខែដំបូងនេះរួមមាន៖ ១៖ ប្រទេសចិននាំចូល ២៩,៥០១តោន ២៖ បារាំង នាំចូល ១៤,៧៤៣តោន ៣៖ ម៉ាឡេស៊ី នាំចូល៩,២៧៩តោន ៤៖ ហ្គាប៊ុន (Garbon) នាំចូល ៧,២៦៧តោន ៥៖ ហូឡង់ នាំចូល ៥,៤១៩តោន ៦៖ ប៉ូឡូញ នាំចូល ៤,៩៣៤តោន ៧៖ ឆែក នាំចូល ៣,៨៦៨តោន ៨៖ ប៊ែលហ្សិក នាំចូល ៣,៤៩៥តោន ៩៖ ហុងកុង នាំចូល ៣,៣៩៩តោន…