កម្ពុជាទទួលការវិនិយោគចំនួន១៨៣គម្រោង ទុនវិនិយោគសរុប៦.៣ពាន់លានដុល្លារអាមេរិក កើន៧៥ភាគរយ នៅឆ្នាំ២០១៧

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា នៅឆ្នាំ២០១៧កន្លងទៅនេះ ការវិនិយោគនៅកម្ពុជាមានចំនួន១៨៣គម្រោង សរុបទុនវិនិយោគ៦.៣ពាន់លានដុល្លារអាមេរិក កើនឡើង៧៥ភាគរយ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងវេទិកាធុរកិច្ច និងវិនិយោគ កម្ពុជា-ចិន ឆ្នាំ២០១៨ នាព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ វេទិការនេះ រៀបចំឡើងក្រោមការចូលរួមពីលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា ព្រមទាំងលោក សុខ ណារិន តំណាងប្រចាំប្រទេស នៃអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងលោក Cheng Qingtao អនុប្រធានសភាពាណិជ្ជកម្មអន្តរជាតិចិន និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័នកម្ពុជាដែលពាក់ព័ន្ធ, តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា, ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃសភាពាណិជ្ជកម្មអន្តរជាតិចិន, ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន, UNIDO Green Industry Platform China Chapter Office…

កម្ពុជា-ចិន វិនិយោគរួមគ្នា១០លានដុល្លារ ផលិតដែកផ្គត់ផ្គង់ទីផ្សារកម្ពុជា និងនាំចេញទៅក្រៅស្រុក

FN ៖ Fuxin Steel Buildings ជាក្រុមហ៊ុនបុត្រស័ម្ពន្ធ ISI GROUP ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងវិស័យឧស្សាហកម្មផលិតដែកនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងវិនិយោគរួមគ្នាជាមួយនឹង China Steel Structure Corporation (CSSC) ជាក្រុមហ៊ុនដ៏ធំមួយ មានជំនាញផ្នែកផលិតគ្រោងបង្គំដែករបស់តៃវ៉ាន់ និងក្រុមហ៊ុន Welhunt Materials Enterprise (WH) ដែលមានបទពិសោធន៍ជាង២៥ឆ្នាំ ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិលើសម្ភារដែក បានបោះទុនរួមគ្នា១០លានដុល្លារ បង្កើតជាក្រុមហ៊ុនវិនិយោគ ក្នុងស្រុកមួយមានឈ្មោះថា Chungkang Steel Structure (Cambodia) ។ លោក កាំង ឡេង អគ្គនាយករបស់ក្រុមហ៊ុន ISI Group បានថ្លែងថា Chungkang Steel Structure (Cambodia) បានបង្កើតឡើងកាលពីឆ្នាំ២០១៥ ហើយការសាងសង់រោងចក្រ ដំណាក់កាលទី១ បានបញ្ចប់ និងបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងត្រីមាសទី១ នៃឆ្នាំ២០១៦ ជាមួយនឹងសមត្ថភាពក្នុងការផលិតចំនួន១,៥០០តោនក្នុងមួយខែ។ បន្ទាប់ពីដំណើរការបាន១ឆ្នាំ ដោយមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន និងការកើនឡើងខ្ពស់នៃតម្រូវការទីផ្សារ បានធ្វើឲ្យក្រុមហ៊ុននេះ…

ទុនវិនិយោគពីបរទេសប្រមាណ១៣០០លានដុល្លារ នឹងត្រូវវិនិយោគនៅក្នុងវិស័យរ៉ែ និងប្រេងកាត សម្រាប់ឆ្នាំ២០១៩ខាងមុខនេះ

FN ៖ លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា ក្នុងក្របខ័ណ្ឌ នៃលំហូរទុនវិនិយោគពីបរទេស បណ្ដាគម្រោងវិនិយោគ ដែលសម្រេចអនុម័តរួច ឬត្រៀមអនុម័តក្នុងឆ្នាំ២០១៩ ក្នុងវិស័យរ៉ែ និងប្រេងកាត មានទំហំប្រមាណជាង១,៣០០លានដុល្លារ ដែលនឹងជំរុញធ្វើឲ្យវិស័យរ៉ែ និងប្រេងកាត ក្លាយជាប្រភពលំហូរទុនវិនិយោគពីបរទេសដ៏ធំមួយ សម្រាប់ឆ្នាំ២០១៨-២០១៩ខាងមុខនេះ។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោករដ្ឋមន្ដ្រី អញ្ជើញជាអធិបតីក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៤-២០១៧ និងទិសដៅបន្ដឆ្នាំ២០១៨ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ដ្រីរាជការទាំងអស់នៃក្រសួងរ៉ែ​ និងថាមពល។ បើតាមលោក ស៊ុយ សែម ប្រសិទ្ធិផលរបស់ក្រសួងរ៉ែ និងថាមពល នឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតបាននូវឱកាស សេដ្ឋកិច្ចសង្គម សម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ បន្ថែមលើផលប្រយោជន៍ ពីការពង្រឹងបាននូវទំហំ និងមូលដ្ឋានសារពើពន្ធរបស់ជាតិ ហើយសម្រាប់ឆ្នាំ២០១៨ ក៏ដូចជាឆ្ពោះទៅបណ្ដាឆ្នាំខាងមុខនៅអាណត្តិក្រោយនេះ គឺជាពេលវេលាដែលវិស័យរ៉ែ និងថាមពល ត្រូវបានចាប់ផ្ដើមការ ប្រមូលផលយ៉ាងពេញលេញ ពីរាល់ការវិនិយោគកន្លងមក។ លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ការពង្រឹងបានប្រសិទ្ធិភាពអភិបាលកិច្ចខ្ពស់ លើការគៀងគរប្រមូលចំណូលជាតិពីវិស័យរ៉ែ និងប្រេងកាត ដែលក្នុងរយៈពេលនៃអាណត្តិនេះ…