កម្ពុជា-ថៃ​ ឯកភាពគ្នា​ដំឡើងច្រកចំនួន៤​ ឱ្យក្លាយជាច្រកអន្តរជាតិ ខណៈច្រកទី១ នឹងសម្ពោធ​ នៅថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០១៨

FN ៖ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ប្រទេសកម្ពុជា-ថៃ​ បានឯកភាពគ្នាដំឡើងច្រកចំនួន៤ទៀត​ នៅជាប់ព្រំដែនប្រទេសទាំងពីរ​ ឱ្យក្លាយទៅជាច្រកអន្តរជាតិ​ មានលក្ខណៈទ្រង់ទ្រាយធំជាងមុខ នៅពេលខាងមុខនេះ​ ដើម្បីបង្កើនទំនាក់ទំនង​ពាណិជ្ជកម្ម​ និងសេដ្ឋកិច្ច តាមបណ្តោយព្រំដែន។ ច្រកព្រំដែន​កម្ពុជា​-ថៃ​ ចំនួន៤​ នោះរួម​មាន៖ ទី១៖ច្រក​ភ្នំ​ដី ក្នុង​ខេត្តបាត់ដំបង​ របស់កម្ពុជា ទល់នឹង​ច្រក​ខោ​ឌី​ន ក្នុង​ខេត្ត​ស្រះ​កែវ​ របស់ថៃ។ ទី២៖ច្រក​អានសេះ ក្នុង​ខេត្តព្រះវិហារ​ កម្ពុជា​ទល់នឹងច្រក​អាន​ម៉ា ខេត្ត​កេ​ត​វ័ន​ឡា​សុ​ថា​នី ប្រទេស​ថៃ។ ទី៣៖​ ច្រក​ជប់​គគី ក្នុង​ខេត្តឧត្តរមានជ័យ កម្ពុជា​ ទល់នឹង​ច្រកសាយតាគូ​ ខេត្ត​បូ​រី​រ៉ាំ ប្រទេសថៃ និងទី៤៖ ​ច្រក​ថ្មដារ ក្នុង​ខេត្តពោធិ៍សាត់ និង​ច្រក​បានថា​សេន ក្នុង​ខេត្ត​ត្រាត។ បើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត, សម្រាប់ ច្រក​អន្តរជាតិភ្នំ​ដី ក្នុង​ខេត្តបាត់ដំបង​ របស់កម្ពុជា ទល់នឹង​ច្រក​ខោ​ឌី​ន ក្នុង​ខេត្ត​ស្រះ​កែវ​ របស់ថៃ​…

កម្ពុជា រៀបចំព្រឹត្ដិការណ៍ «ទិវាចម្លាក់ឈើ ពិភពលោក២០១៨» ជាលើកដំបូងស្ដីពី «ព្រៃឈើ និងជីវិត» រយៈពេល៥ថ្ងៃ នៅទីក្រុងទេសចរណ៍សៀមរាប

FN ៖ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការឧបត្ថម្ភដោយមូលនិធិអង្គការសង្គមវប្បធម៌ឈើអន្ដរជាតិ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ បានរៀបចំព្រឹត្ដិការណ៍ «ទិវាចម្លាក់ឈើ ពិភពលោក២០១៨» (World Woods Days / WWD) ជាលើកដំបូងស្ដីពី «ព្រៃឈើ និងជីវិត» រយៈពេល៥ថ្ងៃ ពោលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងសៀមរាប។ ព្រឹត្ដិការណ៍ «ទិវាចម្លាក់ឈើ ពិភពលោក២០១៨» ខាងលើនេះ បានរៀបចំបើកក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន, លោកបណ្ឌិត Howard Rosen ប្រធានមូលនិធិចម្លាក់ ឈើពិភពលោក (WWDF) និងមានការចូលរួមគណៈអធិបតី ភ្ញៀវជាតិ និងអន្ដរជាតិ ជាងឈើ ជាងចម្លាក់ តន្ដ្រីករ សិល្បករ ប្រមាណ៥៥០រូប ដែលបានអញ្ជើញមកពីបណ្ដាប្រទេស ប្រមាណ១០០ ប្រទេស នៅលើពិភពលោក នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ។ លោក…

ស្ពានអាកាសស្តុបផ្សារដីហ៊ុយ នឹងដាក់ឲ្យធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

FN ៖ មន្រ្ដីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ស្ពានអាកាសស្តុបផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ គ្រោង​ដាក់ឲ្យដំណើរការ​ធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរខាងមុខនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោក នូ វឌ្ឍនៈ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស និងជាអ្នកនាំពាក្យ​ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះថា ការដាក់ឲ្យដំណើរការជាបណ្តោះអាសន្ននេះ គឺដើម្បីកាត់បន្ថយការ​កកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋ នៅក្នុងអំឡុងពិធីបុណ្យ ចូលឆ្នាំខ្មែរខាងមុខនេះ។ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារ​ព័ត៌មានជាតិកម្ពុជា AKP នៅថ្ងៃនេះ។ លោកបានលើកឡើងថា ប៉ុន្ដែបើទោះបីយ៉ាងណាក្ដី ស្ពានអាកាសស្តុប ផ្សារដីហ៊ុយនេះ នឹងផ្អាកដំណើរការឡើងវិញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានបញ្ចប់ ដើម្បីឲ្យក្រុមបច្ចេកទេសបញ្ចប់ ការសាងសង់ ហើយលោកថា ​ក្រុមការងារបច្ចេកទេស ត្រូវការពេលយ៉ាងហោចណាស់ក៏ពីរខែទៀតដែរ ក្រោយ​ពិធីបុណ្យចូលឆ្នាំខ្មែររួច ដើម្បីរៀបចំបង្ហើយ​ការងារដែលនៅសល់។ ទន្ទឹមនេះ អ្វីដែលជាបញ្ហាដែលធ្វើឲ្យដំណើរការសាងសង់មានភាពយឺតយ៉ាវនោះ គឺដោយសារតែការដកខ្សែចម្លងតុងស្យុងកាត់ទទឹង ស្ពានអាកាសមិនទាន់ដោះស្រាយ បានលឿន និងរួចរាល់នៅឡើយ។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា បច្ចុប្បន្ននេះ ស្ពានអាកាសស្តុបផ្សាយដីហ៊ុយគឺ សម្រេចបានការសាងសង់ប្រមាណ៨៥ភាគរយហើយ។ ​សូមរំលឹកថា…