រដ្ឋមន្រ្តី វង សូត៖ រាជរដ្ឋាភិបាលដាក់ចេញផែនការ៣ឆ្នាំ កាត់បន្ថយចំនួនកុមារ រស់នៅតាមណ្ឌលឲ្យបាន៣០%
FN ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា បានបញ្ជាក់ឲ្យដឹងថា ក្រសួងសង្គមកិច្ចដែលជា សេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខា លើផែនការសកម្មភាពជាតិ ចូលរួមកាត់បន្ថយកុមារដែលរស់នៅ តាមមណ្ឌលកុមារកំព្រារយៈពេលបីឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ឲ្យបាន៣០ភាគរយ ដើម្បីបង្ការ ការបញ្ចូលកុមារងាយរងគ្រោះ ទៅមណ្ឌលថែទាំ ក្នុងគោលបំណងទប់ស្កាត់ អំពើរំលោភបំពាននានា ឲ្យបានល្អប្រសើរទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លោក វង សូត បានបន្ថែមទៀតថា ផែនការសកម្មភាពនេះ នឹងគាំទ្រដល់ការអនុវត្តអនុក្រឹត្យ ស្តីពីការគ្រប់គ្រង មណ្ឌលថែទាំកុមារ ដែលជាសមិទ្ធផលគោលនយោបាយ ដ៏មានសារៈសំខាន់មួយ ដើម្បីគ្រប់គ្រងការថែទាំកុមារ តាមមណ្ឌលនៅកម្ពុជា។ ផែនការសកម្មភាពនេះ មានយុទ្ធសាស្រ្តសំខាន់ៗចំនួន១១ រួមមានជុំវិញការពង្រឹងក្របខណ្ឌបទដ្ឋានគតិយុត្តិ ការពង្រីកសេវាបង្ការ និងឆ្លើយតបប្រកបដោយគុណភាព ការកសាងប្រព័ន្ធសង្គមកិច្ច ការពង្រីកប្រព័ន្ធពិនិត្យតាមដាន និងអធិការកិច្ច ការលើកកម្ពស់សមត្ថភាពរដ្ឋបាល នៅថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តផែនការនេះ និងកសាងនូវ ប្រព័ន្ធគ្រប់គ្រងទិន្នន័យដែលរឹងមាំ។ ការលើកឡើងរបស់លោក វង សូត បានធ្វើឡើងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយ នូវបាយការណ៍ស្តីពីការកំណត់…